ភ្នំពេញ ៖ ប្រតិបត្តិករ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានលើកឡើងថា ការបង្កើតរមណីយដ្ឋាន ឬកន្លែងកម្សាន្តនៅជាយក្រុងមិនត្រឹមតែជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកបណ្ណោះទេ ប៉ុន្តែវាថែមជួយបង្កើតការងារជូនប្រជាជន និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកស្រី ច័ន្ទ ដាវី អគ្គនាយិកាក្រុមហ៊ុន ដាវីត្រា គ្រុប និងជាម្ចាស់ រីសត កោះស្លាកែត ស្ទូឌីយោ បានថ្លែងប្រាប់កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ការបង្កើតកន្លែងទេសចរណ៍ និងវប្បធម៌នៅតំបន់ជាយក្រុង បានចូលរួមជួយដល់វិស័យទេសចរណ៍យ៉ាងប្រសើរ ដែលក្រៅពីជួយពង្រឹងវិស័យមួយនេះ ថែមទាំងបានជួយបង្កើនការងារដល់ពលរដ្ឋនៅក្នុងតំបន់ផងដែរ។
លោកស្រីបានថ្លែងថា ៖
“នៅក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ គ្រួសារបានសាងសង់កន្លែងតូចសម្រាប់រស់នៅនាតំបន់ជាយក្រុង ហើយក្រោយមកដោយសង្កេតឃើញថា នៅអំឡុងពេលនោះ បងប្អូនអ្នកភូមិ មិនមានការងារធ្វើ មិនមានចំណូលដោយសារតែវិបត្តិមួយនេះ ខ្ញុំ និងគ្រួសារបានសម្រេចបង្កើតជាតំបន់កម្សាន្ត ដោយដាក់ឈ្មោះថា កោះស្លាកែត ស្ទូឌីយោ ដែលជាកន្លែងទេសចរណ៍ វប្បធម៌ដ៏មនោរម្យ ដើម្បីជួយបង្កើតការងារជូនប្រជាជនក្នុងតំបន់នេះ”
លោកថ្លែងបន្តថា ៖
“បច្ចុប្បន្ននៅកន្លែងយើងនេះ មានបុគ្គលិកជិត ១០០ នាក់ ដែលបុគ្គលិកមួយចំនួនគឺជាអ្នកភូមិ និងបុគ្គលិកជំនាញមួយចំនួនទៀតមកពីទីក្រុងភ្នំពេញ រួមទាំងតាមបណ្តាខេត្តនានាផងដែរ”
លោស្រីបានឱ្យដឹងថា កោះស្លាកែតស្ទូឌីយោ ដែលមានទីតាំងនៅភូមិដីឥដ្ធកោះផុស ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីទីរមណីយដ្ឋានកៀនស្វាយក្រៅ ដែលជាកន្លែងសំរាកលំហែកាយបែបធម្មជាតិ និងសមស្រមសម្រាប់អ្នកដែលធ្វើដំណើរកម្សាន្តវិលល្ងាច ដែលមិនចង់ចំណាយពេលវេលាយូរ ដោយគ្រាន់តែធ្វើដំណើររយៈពេល ១ ម៉ោងចេញមកក្រៅក្រុង ក៏បានមកលេងកម្សាន្តនៅទីកន្លែងដែលមានទេសភាពបែបស្រុកភូមិ មានចំការដំណាំ ជាមួយខ្យល់អាកាសត្រជាក់នៃដងទន្លេ។
លោកស្រីបានថ្លែងបន្តថា កោះស្លាកែតស្ទូឌីយោ មានហាងកាហ្វេ ទីធ្លាធំទូលាយភ្ជាប់គ្នា និងអាងហែលទឹកទំនើប និងមានផ្ទះលំហែដែលសាងសង់បែបរចនាបថខ្មែរនៅផ្នែកខាងក្រៅ ហើយផ្នែកខាងក្នុងមានតុបតែងជាលក្ខណៈទំនើបទាន់សម័យតាមបែបរចនាបថបរទេសដូចជា ប្រទេសថៃ ជប៉ុន អាមេរិក និងឈីក(ម៉ូរ៉ុកកូ)។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ការបង្កើតអាជីវកម្មទេសចរណ៍ ឬជារមណីយដ្ឋាននៅតាមជាយទីក្រុងភ្នំពេញ គឺជាការចូលរួមចំណែកក្នុងការជំរុញទេសចរណ៍ក្នុងស្រុក ព្រោះការបង្កើតកន្លែងកម្សាន្ត ឬកន្លែងទទួលអាហារនឹងជួយបម្រើឱ្យអ្នកទេសចរក្នុងស្រុកដែលមិនចង់ចេញឆ្ងាយពីទីក្រុង អាចទៅទស្សនា ឬកម្សាន្តនាចុងសបា្តហ៍។
លោកជំទាវបានលើកឡើងថា ៖
“ជាធម្មតា អ្នកទេសចរក្នុងស្រុកភាគច្រើនចេញទៅក្រៅក្រុង ដើម្បីធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារនាចុងសប្តាហ៍ ដូច្នេះការបង្កើតរមណីយដ្ឋាន ឬកន្លែងកម្សាន្តនៅតំបន់ជាយៗក្នុងក្រុងភ្នំពេញនឹងជួយជំរុញដល់វិស័យទេសចរណ៍ក្នុងស្រុក ក៏ដូចជាបង្កើតការងារជូនដល់ប្រជាជនក្នុងតំបន់ ដែលរមណីយដ្ឋាន ឬកន្លែងកម្សាន្តដែលបានបង្កើតឡើងនោះ ហើយវាក៏ស្របទៅតាមគោលនយោបាយរាជរដ្ឋាភិបាលក្នុងការជំរុញទេសចរក្នុងស្រុក ដែលអាចជួយដល់ការស្តារវិស័យទេសចរណ៍ឡើងវិញផងដែរ”
លោកស្រីបានថ្លែងបន្តថា ការបង្កើតរមណីយដ្ឋាន ឬកន្លែងកម្សាន្តបម្រើឱ្យវិស័យទេសចរណ៍គឺត្រូវទាមទារឱ្យផ្តោតលើអនាម័យ សោភ័ណភាព និងការរចនាទាក់ទាញ ដើម្បីស្រូបទាញយកភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។ គួររំលឹកផងដែរថា យោងតាមតារាងសូចនាករគន្លឹះទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការក្រសួងទេសចរណ៍បានបង្ហាញថា នៅក្នុងឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១៩៦ ៤៩៥ នាក់ ថយចុះ ៨៥ ភាគរយ ធៀបឆ្នាំ២០២០ ខណៈចំណូលបានពីទេសចរជាតិ-អន្តរជាតិមាន ១៨៤ លានដុល្លារធ្លាក់ចុះ ៨២ ភាគរយពីចំនួន ១ ០២៣ លានដុល្លារ កាលពីឆ្នាំ ២០២០៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់
អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/03/2025
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត