បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី RT បានរាយការណ៍ថា សហភាពអឺរ៉ុបបានបន្តដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដោយបិទការផ្តល់សេវាកម្មគ្រីបតូដល់ជនជាតិរុស្ស៊ីដែលជាផ្នែកនៃទណ្ឌកម្មជុំទីប្រាំបីរបស់ខ្លួន ហើយត្រូវបានអនុម័តកាលពីសប្ដាហ៍កន្លងទៅនេះ។
តាមសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័ររបស់គណៈកម្មការអឺរ៉ុប បានសរសេរថា ៖ ការហាមឃាត់ទៅលើទ្រព្យសកម្មគ្រីបតូ នឹងត្រូវបានរឹតបន្តឹងដោយសំដៅទៅលើការហាមឃាត់គណនេយ្យ ឬ សេវាកម្មថែរក្សាទាំងអស់របស់គ្រីបតូ ដោយមិនគិតពីចំនួនគណនេយ្យលុយគ្រីបតូថាមានប៉ុន្មាននោះទេ។
យោងទៅតាម Forbes Russia ក៏បានសរសេរដែរថា ប្រតិបត្តិករសេវាកម្មគ្រីបតូដែលមានទីស្នាក់ការកណ្តាលនៅ EU ប្រហែលជាត្រូវបញ្ឈប់ដំណើរការប្រតិបត្តិការជាមួយនឹងខាងរុស្ស៊ី លុះត្រាតែអតិថិជននោះមានទីលំនៅក្នុងប្លុកអឺរ៉ុប។ កាលពីខែមេសាកន្លងទៅនេះ សហភាពអឹរ៉ុបនេះបានដាក់ទណ្ឌកម្មដោយកំណត់គណនេយ្យគ្រីបតូឱ្យមានតម្លៃត្រឺមតែ ១ សែនអឺរ៉ូតែប៉ុណ្ណោះ។ សូម្បីតែ Binance ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក ដែលពេញនិយមបំផុតក្នុងចំណោមប្រជាជនរុស្ស៊ី ក៏បានអនុម័តវិធានការដូចគ្នា។ គួរឲ្យដឹងដែរថា កាលពីដើមឆ្នាំនេះ បន្ទាប់ពី Visa និង Mastercard បានចាកចេញពីទីផ្សាររុស្ស៊ី ហើយធនាគារមួយចំនួនរបស់រុស្ស៊ីត្រូវបានផ្តាច់ចេញពីធនាគារពិភពលោក SWIFT ក៏ដូចជាគ្រីបតូ ខណៈនោះដែល stabilitycoin USDT បានក្លាយជាមធ្យោបាយដ៏ពេញនិយមបំផុតមួយសម្រាប់ប្រជាជនរុស្ស៊ីក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេស៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា AI តម្លៃពាន់លានដុល្លារម្នាក់ព្យាករណ៍ពីបញ្ហាសម្រាប់សហគ្រាសនៅឆ្នាំក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/12/2024
អ្នកជំនាញបានមើលឃើញថា បច្ចេកវិទ្យា AI របស់ចិននឹងអាចក្លាយទៅជាអ្នកនាំមុខគេនៅពេលខាងមុខ ខណៈដែលវត្តមានមនុស្សយន្ត AI Robot នឹងត្រូវបានផលិតក្នុងចំនួនយ៉ាងច្រើន
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/12/2024
ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម