ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងរុស្ស៊ី កំពុងរុញឲ្យតម្លៃប្រេងកើនឡើងខ្លាំងក្នុងទីផ្សារខ្លួនឯង

យោងទៅតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិមួយបានរាយការណ៍ថា ការដាក់សម្ពាធរបស់សហភាពអឺរ៉ុបទៅលើប្រទេស ជាពិសេសទីផ្សារប្រេង គឺកំពុងជំរុញឱ្យតម្លៃប្រេងម៉ាស៊ូតនៅលើទីផ្សាររបស់ខ្លួនឯងឡើងថ្លៃ ខណៈពេលដែលចំនួន​រថយន្តដែល​ប្រើ​ប្រេងម៉ាស៊ូតនៅ​ក្នុងតំបន់​អឺរ៉ុប​មាន​ចំនួន​ច្រើនជាង​នៅ​អាមេរិក និង​អាស៊ី ជាពិសេស រថយន្តដឹកទំនិញ កំពុងទទួលរងឥទ្ធិពលការឡើងថ្លៃខ្លាំងជាងគេ។

បច្ចុប្បន្ននេះ សហភាពអឺរ៉ុបត្រូវការប្រេងម៉ាស៊ូតច្រើនជាងអ្វីដែលខ្លួនអាចផលិតបាន។ ប្រេងឥន្ធនៈជាងមួយភាគបីនៅតែបន្តនាំចូលពីប្រទេសរុស្ស៊ី ដូច្នេះ ការ​ដាក់​ទណ្ឌកម្ម​លើ​ផលិតផល​ប្រេង​​របស់​រុស្ស៊ី​ គឺមានតែជំរុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ​តែប៉ុណ្ណោះ។

កាលពីខែមិថុនាកន្លងទៅនេះ សហភាពអឺរ៉ុបបានយល់ព្រមលើការផ្អាកនាំចូលប្រេងពីរុស្ស៊ី ដោយហាមឃាត់ការនាំចូលប្រេងឆៅរបស់រុស្ស៊ីចាប់ពីខែធ្នូនេះទៅ និងការហាមឃាត់ការនាំចូលផលិតផលប្រេងចាប់ពីខែកុម្ភៈឆ្នាំក្រោយនេះទៅ។ កត្តាមួយទៀតដែលបានរួមចំណែកដល់ការខ្វះខាតប្រេងម៉ាស៊ូត គឺការបិទរោងចក្រចម្រាញ់ប្រេង ដែលធ្លាប់ផលិតប្រេងឥន្ធនៈនៅក្នុងរដ្ឋជាច្រើននៅអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីអាចក្លាយទៅជាផ្នែកមួយនៃការអភិវឌ្ឍន៍បែបបៃតងជំនួសវិញ។​

ប្រធានសេដ្ឋវិទូនៅ Vortex បាននិយាយថា ៖ ក្នុងចំណោមផលិតផលប្រេងទាំងអស់របស់រុស្ស៊ី ការរកអ្វីមកជំនួសប្រេងម៉ាស៊ូត គឺជាបញ្ហាពិបាកបំផុត ហើយជាធម្មតា ពាក់កណ្តាលនៃប្រេងម៉ាស៊ូតដែលនាំចូលមកកាន់សហភាពអឺរ៉ុប គឺបានមកពីប្រទេសរុស្ស៊ី។

តាមប្រភពដដែលនេះបានអះអាងថា ដើម្បីរកដំណោះស្រាយនៃបញ្ហាប្រេងម៉ាស៊ូតនេះ គឺមានតែការបង្កើនការផលិតរបស់ខ្លួន ឬការនាំចូលពីប្រទេសដទៃទៀត ដូចជា អារ៉ាប៊ីសាអូឌីត ឥណ្ឌា ឬ សហរដ្ឋអាមេរិកក្នុងកម្រិតខ្ពស់តែប៉ុណ្ណោះ។ ដូច្នេះ បញ្ហានេះបានជះឥទ្ធិពលលើខ្សែសង្វាក់ផលិតកម្ម ដែលធ្វើឱ្យតម្លៃថ្លៃដើមកើនឡើងខ្ពស់ និងឈានដល់ការកើតមានអតិផរណាកាន់តែធ្ងន់ធ្ងរថែមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបលើកឡើងថា ការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ីពិតជាមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប ៨ រូប លើកឡើងថា រុស្ស៊ីនិយាយកុហកអំពីកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដោយសារមាន​សញ្ញា​ជា​ច្រើន​ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​រុស្ស៊ី​កំពុង​ធ្លាក់​ចុះ ហើយគួរតែមានទណ្ឌកម្ម ​និង​វិធានការ​ផ្សេង​បន្ថែមទៀត​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ចុះ​ខ្សោយ​កាន់តែមានប្រសិទ្ធភាព

រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ សហការបង្កើនអាទិភាពហិរញ្ញប្បទានសម្រាប់វិស័យទឹកស្អាត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/07/2024

វេទិកាទឹកស្អាតត្រូវផ្តោតលើការពង្រឹង​កិច្ច​សហការរវាងរដ្ឋ វិស័យឯកជននិងស្ថាប័នហិរញ្ញវត្ថuលើកកម្ពស់​លទ្ធភាព​ទទួលសេវា​ទឹក​ស្អាតទូទាំង​ប្រទេស​

នាពេលអនាគត កម្ពុជានឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញសម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

នាពេលអនាគតឆាប់ៗកម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ សម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីកទាំងក្នុង និង ក្រៅប្រទេស

វិស័យមីក្រូហិរញ្ញវត្ថុបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/07/2024

វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ

រាជរដ្ឋាភិបាល​អាណត្តិថ្មី បាន​ដាក់​ចេញវិធានការជា​បន្តបន្ទាប់​ ​ដើម្បីជំរុញ​ការស្ដារ​វិស័យ​សំណង់ ​និងអចលនទ្រព្យ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/07/2024

រដ្ឋាភបិាលបាល​បានដាក់ចេញនូវ​វិធានការ​ជា​បន្តបន្ទាប់ដើម្បីជំរុញវិស័យ​អចលនទ្រព្យ ​និងសំណង់ឱ្យ​ងើ​បឡើងវិញតាំងពីអាណត្តិ​ចាស់​ដល់អាណត្តិ​ថ្មី

F-16ថ្មីចំនួន២គ្រឿងនៃកញ្ចប់ចំណាយជិត២ពាន់លានដុល្លារ ចុះចតដល់ទឹកដីស្លូវ៉ាលើកដំបូងក្រោយរង់ចាំជាង២ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/07/2024

F-16 បានបង្ហាញអំពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពនៃសមត្ថភាពការពារជាតិរបស់ស្លុវ៉ាគី

រដ្ឋាភិបាលអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងឈានទៅគោលដៅឆ្នេរទេសចរណ៍កម្រិតពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

កម្ពុជា នឹងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង ប្រទាក់ក្រឡា និងជាគោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក

ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឱ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

ការលើកកម្ពស់នៃការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឲ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មទៅកាន់តំបន់អាស៊ានតាមរយៈប្រព័ន្ធអេឡិចត្រូនិក

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ