EU ​នឹង​ដក​ទណ្ឌកម្ម​​បង្កក​​មូលនិធិ​មួយ​ចំនួន​របស់​ធនាគារ​រុស្ស៊ី​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​​ស្បៀង​

ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិជាច្រើនបាន​​​ចុះ​ផ្សាយ​​ថា ​ឯកសារ​មួយនៅក្នុងចំណោមឯកសារជាច្រើនទៀតបាន​​បង្ហាញ​ថា ​សហភាព​អឺរ៉ុប​ (EU) ​កំពុង​រៀប​ចំ​ដក​ទណ្ឌកម្ម​តឹង​តែង​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ធនាគារ​រុស្ស៊ី ​ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ស្បៀង​អាហារ​ និង​ជី​ដែល​បម្រើ​ឱ្យ​វិស័យ​កសិកម្មឡើងវិញ​។​

អ្នក​ការ​ទូត​ EU ​ម្នាក់បាន​​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP ក្នុ​ង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ​ប្រទេស​ជា​សមាជិក​របស់តំបន់ ​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ គ្មាន​អ្វី​ពី​ទណ្ឌកម្ម​ដែល​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​យឺត​យ៉ាវ​ចេញ​ពី​រុស្ស៊ី​ ឬ​អ៊ុយក្រែន​នោះឡើ​យ​។​ សំណើ​​របស់ ​​EU ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​បំផុត​លើ​ទណ្ឌកម្ម​​របស់​តំបន់​ដែល​កំពុង​ត្រូវ​បានច​រចា​ដោយ​រដ្ឋ​ជា​សមាជិក​ ហើយ​វា​នឹង​ទាម​ទារ​ការ​យល់​ព្រម​ជា​ឯកច្ឆ័ន្ទ​ ដើម្បី​ចូល​ជា​ធរមាន​។​

យោង​តាម​សេចក្តី​ព្រាង​ផែនការ​ក្នុង​ឯកសារ​ ការ​ដក​ទណ្ឌកម្ម​បង្កក​នឹង​មាន​​ចំពោះ​ធនាគារ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ទណ្ឌកម្ម​របស់​សហភាព​រួច​ហើយ​ដោយ​​សារ​តែ ​«​មូលនិធិ​ ឬ​ធន​ធាន​សេដ្ឋកិច្ច​ចាំបា​ច់​សម្រាប់​ការ​ទិញ​ នាំ​ចូល​ ឬ​ដឹក​ជញ្ជូន​ផលិត​ផល​កសិកម្ម​ និង​អាហារ ​រួម​ទាំង​ស្រូវ​សាលី ​និង​ជី​»​។

ជំហាន​របស់​ EU ​នា​ពេល​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​ទីក្រុង​ប្រ៊ុចសែល​ប្រកែក​នឹង​ការ​ចោទ​ប្រកាន់​របស់​ទីក្រុង​ម៉ូស្គូ​ ដែលថា​​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​ កំពុង​បង្ក​ឱ្យ​មាន​វិបត្តិ​ស្បៀង​អាហារ​ពិភព​លោក​ មិន​មែន​បណ្ដាល​មក​ពី​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​របស់​ខ្លួន​នោះ​ឡើយ​។ ​សហភាព​អឺរ៉ុប​ចោទ​ថា​ ការ​ចោទ​ប្រកាន់​របស់​រុស្ស៊ី​គឺ​ជា​រឿង​ខុស​ពី​ការ​ពិត​ ព្រោះ​ទណ្ឌកម្ម​របស់​ខ្លួន​មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​នាំ​ចេញ​ស្បៀង​អាហារ​នោះ​ឡើយ​ ហើយ​រុស្ស៊ី​គឺ​ជា​អ្នក​បិទ​ខ្ទប់​អ៊ុយក្រែន​មិនឱ្យ​​នាំ​ចេញ​គ្រាប់​ធុញ្ញជាតិ​របស់​ខ្លួន​​។

ការ​​ដឹក​​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​​ឆ្លង​​កាត់​​សមុទ្រ​​ខ្មៅ​​ត្រូវ​​បាន​​រារាំង​​តាំង​​ពី​នាវា​​ចម្បាំង​​រុ​ស្ស៊ី ​និង​​គ្រាប់​​មីន​​ដែល​​អ៊ុយក្រែន​ដាក់​​ដើម្បី​​បញ្ចៀស​​ការ​​វាយ​​លុក​​ខ្លាំង​ពី​កង​កម្លាំង​រុស្ស៊ី​ ខណៈ​កង្វះ​​ខាត​​​ស្បៀង​​អាហារ​​បាន​​បង្កើន​ហានិភ័យ​នៃគ្រោះ​​ទុរភិក្ស​សម្រាប់​ប្រជាជន​រាប់​សិប​លាន​នាក់​នៅក្នុ​ង​ប្រទេស​ក្រីក្រ ​​ជា​ពិសេស​នៅ​ទ្វីប​អាហ្រ្វិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារពិភពលោកលើកឡើងពីបញ្ហាកំពុងកើតឡើង ៣ ដែលរារាំងដល់កំណើនសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/06/2024

ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានលើកឡើងថា កំណើនសេដ្ឋកិច្ចសកលហាក់ដូចជាកំពុងនៅលើផ្លូវឆ្ពោះទៅរកស្ថិរភាព ប៉ុន្តែពិភពលោកកំពុងប្រឈមនឹងហានិភ័យមួយចំនួន

ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើដំណើរទស្សនកិច្ចមកដល់ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/06/2024

កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ យន្តហោះរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះចតនៅទីក្រុងហាណូយ ហើយវៀតណាមគឺជាគោលដៅចុងក្រោយរបស់គាត់ក្នុងដំណើរទស្សនកិច្ចនៅអាស៊ី

វេទិកា​ធុរកិច្ច​ កម្ពុជា​-​សិង្ហបុរី​​ នឹង​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការទ្វេភាគី និងបង្កើត​ភាពជា​ដៃគូ​យូរអង្វែង​នៅ​ក្នុង​វិ​ស័​យ​សំខាន់​ៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​សហ​ព័ន្ធ​ធុរកិច្ច​សិង្ហបុរី​ ​បាន​សហការ​គ្នា​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​សិង្ហបុរី​ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មិថុនា​ ​នៅ​សណ្ឋាគារ​ ​Co​nr​a​d​ ​Cent​e​nn​i​a​l​ ​Singapore

អាហារសម្រន់ប្រភេទថ្មី មានទាំងរសជាតិឆ្ងាញ់ ផ្តល់គុណតម្លៃដល់សុខភាព និងរួមចំណែកជួយដល់ជីវភាពកសិករក្នុងតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2024

ថ្មីៗនេះ Sabara Best Food បានចេញលក់នូវផលិតផលអាហារសម្រន់ថ្មីបីមុខ ដែលមានរសជាតិថ្មី ប្លែកមាត់ខុសពីគេ និងចូលរួមជួយដល់ជីវភាពកសិករកាន់តែច្រើន។

រដ្ឋមន្រ្តីកសិកម្ម កៀរគរកសិករឱ្យចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញច្រើន ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

ឯកឧត្តម ឌិតទីណា បានចុះជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែនៅខេត្តតាកែវ ក្នុងបំណងកៀរគរកសិករឱ្យចងក្រងជា «សហគមន៍កសិកម្មទំនើប»

ម៉ាឡេស៊ីកំពុងត្រៀមខ្លួនក្នុងការចូលរួមជាសមាជិកក្រុមប្រទេស BRICS

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

នាយករដ្ឋមន្រ្តីម៉ាឡាស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម លើកឡើងថា ម៉ាឡេស៊ីបានបានធ្វើការសម្រេចចិត្តក្នុងការចូលរួមជាមួយ BRICS ហើយនឹងដាក់នីតិវិធីជាផ្លូវការក្នុងពេលឆាប់ៗនេះ ខណៈដែលកំពុងរង់ចាំលទ្ធផលចុងក្រោយពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង

អាជីវកម្មរាប់រយដកខ្លួនចេញពីទីផ្សាររុស្សី ប៉ុន្តែយីហោធំៗបន្តម៉ាកពាណិជ្ជកម្មក្នុងទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

Coca Cola បានបង្ហាញខ្លួនក្នុងទីផ្សាររុស្ស៊ីតាំងតែពីឆ្នាំ១៩៨០ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកនាទីក្រុងមូស្គូ និងឆ្នាំ១៩៩០ នៅតាមហាង McDonald's

អ្នកជំនាញប្រាប់ពីរបៀបប្រើប្រាស់កម្ចី ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2024

អ្នកជំនាញហិរញ្ញវត្ថុប្រាប់ពីវិធីសាស្ត្រក្នុងការប្រើប្រាស់លុយកម្ចី ឬឥណទានពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាព ហើយវិធីសាស្ត្រទាំងនេះរួមមានការផ្តោតលើការប្រើប្រាស់កម្ចីឱ្យចំគោលដៅ

គម្រោង​វិនិយោគ​ពាក់ព័ន្ធនឹង​អគារ​ជាប់គាំង​​នៅខេត្ត​ព្រះសីហនុ​ទទួលបានការលើក​ទឹកចិត្តផ្នែកពន្ធដារ​ ៨ ​ចំណុច​សំខាន់ៗ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/06/2024

រាជរដ្ឋាភិបាល​បានលើកទឹកចិត្ត​ផ្នែកពន្ធដារ​ជាច្រើន​ដល់​វិនិយោគិនណាដែលមានបំណងមក​វិនិយោគ​នៅខេត្តព្រះសីហនុ ជាពិសេស​លើ​គម្រោងអគារ​ជាប់គាំង​

ទីផ្សារប្តូរប្រាក់រុស្ស៊ី MOEX ផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ដោយសារទណ្ឌកម្មពីសហរដ្ឋអាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2024

ទីផ្សារប្តូរប្រាក់រុស្ស៊ី Moscow Exchange (MOEX) បានផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ដោយសាររតនាគារសហរដ្ឋអាមេរិកបង្ហាញពីទណ្ឌកម្មថ្មីមកលើប្រទេសនេះ