អឺរ៉ុបបច្ចុប្បន្នពឹងផ្អែកលើប្រទេសមហាអំណាចធំៗចំនួន៣ក្នុងពេលតែមួយ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី RT បានរាយការណ៍ថា សហភាពអឺរ៉ុបមានការពឹងផ្អែកជាខ្លាំងលើផលិតកម្មរបស់ប្រទេសចិន និង ប្រភពថាមពលរបស់រុស្ស៊ីសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន ខណៈពេលដែលការផ្តល់សេវាសន្តិសុខត្រូវពឹងផ្អែកទៅលើសហរដ្ឋអាមេរិក។

កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ អ្នកការទូតកំពូលរបស់អឺរ៉ុប លោក Josep Borrell បាននិយាយនៅក្នុងកិច្ចប្រជុំរបស់សហភាពអឺរ៉ុបថា ៖

“ភាពស្តុកស្តម្ភរបស់ពួកយើងគឺពឺងផ្អែកថាមពលពីប្រទេសរុស្ស៊ី ជាពិសេសហ្គាសរុស្ស៊ី ដែលមានតម្លៃថោកសមរម្យ”

សេចក្តីថ្លែងការណ៍នេះកើតឡើង​ស្របពេលដែលតម្លៃថាមពលកើនឡើង និងការរឹតបន្តឹងនៃការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មលើប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។

អ្នកការទូតរូបនេះ​ ក៏បានបន្ថែមដែរថា សមាជិកនៅក្នុងសហភាពអឺរ៉ុបប្រមាណជា ២៧ ប្រទេស ក៏បានពឹងផ្អែកជាខ្លាំងទៅលើពាណិជ្ជកម្មជាមួយនឹងចិន​ រួមទាំងការវិនិយោគ និងផលិតផលថោករបស់ចិន។ មួយវិញទៀត តម្លៃពលកម្មនិយោជិតជនជាតិចិន​មាន​ប្រាក់​ខែ​ទាប​​ ដែលអាច​ទប់ទល់​អតិផរណា​បានល្អជាងវិធានការរបស់​ធនាគារ​កណ្តាល​ទាំង​អស់​រួម​គ្នា។ ទោះជាយ៉ាងណាក្តី សហភាពអឺរ៉ុប​ត្រូវ​ទទួល​ខុស​ត្រូវ​បន្ថែម​ទៀត​ចំពោះ​ខ្លួន ដោយយកផ្នែកសំខាន់នៃទំនួលខុសត្រូវមកជាការធានាសន្តិសុខ។

លោក Borrell បានបន្ថែមថា ៖

“ខណៈពេលដែលកំណើនសេដ្ឋកិច្ចរបស់អឺរ៉ុបកំពុងពឹងផ្អែកលើទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងនោះ យើងបានផ្តល់ការទុកចិត្តផ្នែកសន្តិសុខទៅលើសហរដ្ឋអាមេរិក ប៉ុន្តែវាក៏បានបង្កើតទៅជាភាពមិនច្បាស់លាស់ទៅវិញសម្រាប់តំបន់ដែលមានទីស្នាក់ការនៅក្នុងទីក្រុងប្រ៊ូសែលប្រសិនបើមេដឹកនាំថ្មីរបស់សហរដ្ឋអាមេរិកណាមួយនាពេលខាងមុខមិនសូវជាមានការប្តេជ្ញាចិត្តខ្លាំងចំពោះសហភាពអឺរ៉ុប”

គួរឲ្យបញ្ជាក់ផងដែរថា ការព្រួយបារម្ភអំពីតម្លៃឡើងថ្លៃនៃហ្គាស និងកង្វះខាតការផ្គត់ផ្គង់ បានជំរុញឱ្យក្រុមហ៊ុនធំៗមួយចំនួនផ្លាស់ប្តូរផលិតកម្មពីសហភាពអឺរ៉ុបទៅសហរដ្ឋអាមេរិកផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹង ៖ ភាពខុសគ្នារវាងធនាគារជាតិ និងរតនាគារជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2024

ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia) រឺអាចហៅថា ធនាគារកណ្តាល (Central Bank) គឺជាអាជ្ញាធ័ររូបិយវត្ថុជាតិ និងមានតួនាទីត្រួតពិនិត្យប្រព័ន្ធធនាគារ

ក្រុមហ៊ុនជំនាញកត់ត្រា ក្រេឌីត ប្យួរ៉ូ ខេមបូឌា និងធនាគារពាណិជ្ជ ABA សហការគ្នាពង្រឹងសេវាតាមដានសុខភាពហិរញ្ញវត្ថុតាមបែបឌីជីថល

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2024

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) និងធនាគារABA ដែលជាធនាគារពាណិជ្ជផ្តល់សេវាហិរញ្ញវត្ថុឌីជីថលធំបំផុតនៅកម្ពុជា បានសហការគ្នាក្នុងការដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុបែបឌីជីថលនៅលើកម្មវិធី ABA Mobile

ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចអន្តរជាតិ នឹងជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈនិង បដិសណ្ឋារកិច្ចអន្តរជាតិ ជួយជំរុញវិស័យទេសចរណ៍កម្ពុជា និង ឧស្សហកម្មអាហារ

ក្រុមហ៊ុនធំមួយរបស់​​កូរ៉េ​ ​សន្យាថានឹង​ចូលរួ​មចំណែក​ជួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2024

ក្រុមហ៊ុនដ៏ធំមួយរបស់​ប្រទេសកូរ៉េ បានសន្យាថា​នឹង​ខិតខំ​ប្រឹងប្រែ​ង​ក្នុងការ​ជួយ​កម្ពុជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តាមរយៈការ​វិនិយោគនៅកម្ពុជា​

គ្រោះទឹកជំនន់អាចបង្កការខូចខាតដល់សេដ្ឋកិច្ចអេស្ប៉ាញជាង ១០ ពាន់លានអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

លោក Jose Vicente Morata ប្រធានផ្នែកពាណិជ្ជកម្មនៅតំបន់ Valencia លើកឡើងថា ការខូចខាតដល់អាជីវកម្មនៅក្នុងតំបន់ដែលរងផលប៉ះពាល់កើនឡើងជាបណ្តោះអាសន្នលើសពី ១០ ពាន់លានអឺរ៉ូ (១០,៧៨ លានដុល្លារអាម៉េរិក)

ក្នុងខែតុលា ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

ក្នុងខែតុលា ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងថ្មីចំនួន៣០គម្រោង និងគម្រោងពង្រីកផលិតកម្ម​១​គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២២៦លានដុល្លារអាម៉េរិក

IMF Blog ៖ អាស៊ីគួរផ្តោតសំខាន់លើសេវាកម្មទំនើប ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនផលិតភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

IMF Blog ដែលជាបណ្តាញផ្សព្វផ្សាយយ៉ាងទូលាយពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចសកលបានលើកឡើងថា ការផលិត គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចនៅអាស៊ី ប៉ុន្តែការផ្តោតសំខាន់លើសេវាកម្មទំនើបបន្ថែមទៀតគឺជាវិធីសាស្រ្តថ្មីក្នុងការជំរុញកំណើនសេដ្ឋកិច្ច

កម្ពុជា-ចិន ជំរុញសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែសកម្ម និងរឹងមាំ ដើម្បីសម្រេចបាននូវបរិវត្តកម្មឌីជីថល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2024

វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលបានរៀបចំផ្តល់ឱកាសដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនកម្ពុជា-ចិន រិះរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែរឹងមាំ

គួរយល់ដឹង ! តើអ្វីទៅជា ហ៊ីប៉ូតែក ហើយមានភាពខុសពីការបញ្ចាំយ៉ាងដូចម្តេច ?

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/11/2024

ពាក្យហ៊ីប៉ូតែក មិនសូវ​មានអ្នក​ប្រើប្រាស់​ប៉ុន្មានទេ ប៉ុន្តែពាក្យនេះ គេនិយម​ប្រើប្រាស់​ក្នុងពេល​យក​បណ្ណ​កម្មសិទិ្ធដាក់ធានា​

អត្ថប្រយោជន៍សម្រាប់កសិករ ! ស្វែងយល់ពីបច្ចេកទេសគ្រប់គ្រងរុក្ខជាតិចង្រៃប្រកបដោយប្រសិទ្ធភាព

ជំនួញ, ព្រឹត្តិការណ៍

• 05/11/2024

ស្វែងយល់ពីឯកសារណែនាំអំពីវិធានការសំខាន់ៗក្នុងការគ្រប់គ្រងរុក្ខជាតិចង្រៃដែលកសិករគួរយល់ដឹងនិងអនុវត្តដើម្បីទទួលបានទិន្នផលកាន់តែខ្ពស់