បរទេស ៖ យោងតាមការចេញផ្សាយរបស់ Financial Times បានរាយការណ៍កាលពីថ្ងៃពុធ ក្នុងសប្ដាហ៍នេះថា ធនាគារអឺរ៉ុបធំៗជាច្រើនបានដើរតាម Wall Street ដោយអនុញ្ញាតឱ្យអតិថិជនធ្វើពាណិជ្ជកម្មបំណុលរុស្ស៊ីម្តងទៀត ដោយក្នុងនោះរួមមានដូចជា ធនាគារ UBS, Barclays និង ធនាគារ Deutsche Bank បានបន្តអនុញ្ញាតឱ្យអតិថិជនលក់ការវិនិយោគបំណុលរុស្ស៊ី បន្ទាប់ពីសកម្មភាពស្រដៀងគ្នានេះត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិកតាមរយៈធនាគារ JPMorgan, Bank of America, Jefferies និង ធនាគារ Citigroup ។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ក៏មានធនាគារអ៊ឺរ៉ុបផ្សេងទៀត ដូចជា ធនាគារ Credit Suisse និង HSBC បាន និងកំពុងទប់ខ្លួនពីការជ្រាតចូលទីផ្សារបំណុលរុស្ស៊ីឡើងវិញ ដោយសារមានការព្រួយបារម្ភចំពោះហានិភ័យផ្សេងៗដែលអាចកើតមានឡើង។
ប្រភពដដែលបានពន្យល់ថា ការសម្រេចចិត្តដើម្បីចាប់ផ្តើមការជួញដូរមូលបត្របំណុលរុស្ស៊ីឡើងវិញនេះ គឺមិនត្រូវបានលើកទឹកចិត្តអតិថិជនដោយការព្យាយាមរកប្រាក់ចំណេញពីការបើកទីផ្សារឡើងវិញនោះទេ ប៉ុន្តែផ្ទុយទៅវិញគឺមានបំណងអនុញ្ញាតឱ្យអតិថិជនបន្ថយការវិនិយោគស្របតាមបទប្បញ្ញត្តិទណ្ឌកម្ម។
គួររំលឹកផងដែរថា កាលពីខែកក្កដា រតនាគារសហរដ្ឋអាមេរិក US Treasury បានចេញផ្សាយនូវគោលការណ៍ណែនាំដែលអនុញ្ញាតឱ្យធនាគារ ឬ ស្ថាប័នអាមេរិកជួយសម្រួល ជម្រះ និងទូទាត់ប្រតិបត្តិការជាមួយមូលបត្ររុស្ស៊ី ប្រសិនបើពួកគេជួយម្ចាស់ភាគហ៊ុនអាមេរិកឱ្យលក់មូលបត្របន្តិចម្តងៗ ខណៈដែលធនាគារអាមេរិក និងអឺរ៉ុបភាគច្រើនបានបញ្ឈប់ការដោះស្រាយជាមួយមូលបត្ររុស្ស៊ី បន្ទាប់ពីរតនាគារបានដាក់បំរាមលើប្រតិបត្តិការជាមួយទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាផ្នែកមួយនៃទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ