អតីតប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងភាពធន់ ជាឱកាសសម្រាប់កម្ពុជា

ភ្នំពេញ៖ ក្នុងអំឡុងពេលពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» ចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលមហាសន្និបាត និងពិព៍រណ៍កោះពេជ្រ រាជធានីភ្នំពេញ មានកិច្ចពិភាក្សាជាច្រើនក្រោមប្រធានបទផ្សេងៗគ្នា ដែលក្នុងនោះមានកិច្ចពិភាក្សាមួយបានលើកឡើងក្រោមប្រធានបទ «កម្ពុជា ក្រោមក្រសែភ្នែកពិភពលោក (Cambodia Through the Eyes of the World)»។

កិច្ចពិភាក្សានេះ មានការចូលរួមពីសំណាក់វាគ្មិនសំខាន់ចំនួន៤រូប រួមមាន លោក អាណូ ដាក ប្រធាន និងស្ថាបនិកក្រុមហ៊ុន Thalias Goroup , លោក ជេសស៊ី ម៉ាក់ខល ជាវិនិយោគិន, លោក គ្រសីស ឌីណា អ្នកបង្កើតវេទិកា និង លោក អួង ពីងអាន ជាសហគ្រិន។

ឆ្លើយតបនឹងសំណួរដែលចោទសួរថា តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ឱកាស ?

លោក អាណូ ដាក ដែលជាប្រធាន និងស្ថាបនិកក្រុមហ៊ុន​​ Thalias Goroup  និងជាអតីតប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានលើកឡើងថា៖ កម្ពុជា មានឱកាសចំនួន៣ គឺទី១-មនុស្ស (People) ទី២ -ហេដ្ឋារចនាសម្ព័ន្ធ​(Infrastructure) និងទី៣- ភាពធន់ (Resilience)។

លោកបានមានប្រសាសន៍ថា៖

«ទាក់ទងនឹងមនុស្ស, អាយុជាមធ្យមរបស់កម្ពុជាគឺ ២៦ឆ្នាំ (ថៃអាយុ ៤០ឆ្នាំ, វៀតណាម ៣៣ឆ្នាំ) ខណៈដែលជា​រៀង​រាល់​ឆ្នាំ យុវជន​កម្ពុជាប្រមាណ ៣០០ ០០០ នាក់​បានចូល​បម្រើ​ការងារ។ នេះមិនមែនជាបន្ទុកទេ តែគឺជាភាគលាភប្រជាសាស្ត្ររបស់កម្ពុជា ។ ដោយឡែក ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធវិញ ពីមុនការទូទាត់ពន្ធគយអាចចំណាយពេល ២សប្តាហ៍ ប៉ុន្តែឥឡូវនេះ ចំណាយពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ហើយបច្ចុប្បន្ន មានផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ហើយអាកាសយានដ្ឋានថ្មីរបស់យើងបង្ហាញពីភាពជឿជាក់ទុកចិត្តក្នុងកម្រិតលំដាប់ពិភពលោក»។

ត្រង់ចំណុចទី៣ ពាក់ព័ន្ធនឹងភាពធន់ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចសកលរូបនេះបញ្ជាក់ថា៖

«កាល​ពី​ខែ​កក្កដា ការ​ប៉ះ​ទង្គិច​តាម​ព្រំដែន​រវាងកម្ពុជា ជាមួយ​ប្រទេស​ថៃ បាន​ធ្វើ​ឲ្យ​យើង​ខាត​បង់​ប្រាក់​ប្រមាណ ២៧​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ និងប្រមាណ ៨២៣​លាន​ដុល្លារ​ក្នុង​មួយ​ខែ។ កម្ពុជា​មិន​ភ័យ​ស្លន់ស្លោ​ទេ។ យើង​បាន​ជំរុញ និងកំណត់​ទិសដៅ​ភស្ដុភារ រក្សា​លំហូរ​ពាណិជ្ជកម្ម ការ​សម្រប​ខ្លួន​ដោយ​ស្ងប់ស្ងាត់ ប៉ុន្តែ​មាន​ប្រសិទ្ធភាព»។

ក្នុងពេលជាមួយគ្នានេះដែរ លោក អាណូ ដាក បានបន្តឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាកំពុងធ្វើពិពិធកម្ម រួមមាន ៖

– កសិ-កែច្នៃ៖ ម្រេចកំពត និង ស្ករត្នោត តម្លៃកើន ៥ ដងនៃតម្លៃពិភពលោក បន្ទាប់មកគឺគ្រាប់ស្វាយចន្ទី និងស្រូវ ។

– វិស័យទេសចរណ៍៖ នៅឆ្នាំ២០២៤ កម្ពុជាទទួលទេសចរចំនួន ៦.៧លាននាក់ កើនលើសសម័យមុនកូវីដ​១៩ បើទោះបីជាការលក់សំបុត្រចូលរមណីយដ្ឋានអង្គរទទួលបានតែ ៦៨% ក្រោមឆ្នាំ ២០១៩។ ជនជាតិចិនស្វែងរកការទិញទំនិញ ជនជាតិកូរ៉េស្វែងរកទំនុកចិត្ត ខណៈអឺរ៉ុបស្វែងរកបេតិកភណ្ឌ។

– ផលិតកម្ម៖ ផលិតផលមិនមែនកាត់ដេរ បច្ចុប្បន្ន មាន ៣៥% នៃការនាំចេញ។

– សេដ្ឋកិច្ចឌីជីថល៖ ៩៥% នៃអាយុក្រោម ៣០ឆ្នាំ រកស៊ីតាមអនឡាញ។ ប្រតិបត្តិការបាគងប្រចាំខែ ៣០លានប្រតិបត្តិការ ខណៈអាជីវករ ៥០ម៉ឺននាក់ប្រើ KHQR ។

– ការចាប់ផ្តើមអាជីវកម្មថ្មី៖ ស្ថាបនិកកម្ពុជា បានរកចំណូលបាន ៤៥លានដុល្លារនៅក្នុងឆ្នាំ

លោក អាណូ ដាក បានយល់ឃើញថា យុវជនកម្ពុជាមិនរង់ចាំអនាគតទេ ប៉ុន្តែពួកគេកំពុងកសាងអនាគតតាំងពីពេលឥឡូវនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

Leave a Reply

Your email address will not be published.Required fields are marked *