តម្លៃប្រេងបានកើនឡើងក្នុងទីផ្សារជួញដូរនៅអាស៊ីជាលើកដំបូងនៅក្នុងសប្ដាហ៍នេះបន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបជាច្រើនខែកន្លងមក ដែលបណ្តាលមកពីតម្រូវការប្រេងសាំងធ្លាក់ចុះពីទីផ្សារអាមេរិក។
ប្រេងឆៅរបស់ក្រុមហ៊ុន Brent Crude កើនឡើង ៥៣សេន ស្ថិតនៅក្នុងអត្រាកើនឡើង ០,៦% និងត្រូវជា ៩៧,៣១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង០ និង២០នាទីម៉ោងសកលកាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។
យោងទៅតាមរដ្ឋបាលព័ត៌មានថាមពលបាននិយាយថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងដោយមិននឹកស្មានដល់កាលពីសប្តាហ៍មុន ដោយសារក្រុមហ៊ុនចម្រាញ់ប្រេងបានធ្លាក់ចុះ និងការនាំចេញក៏បានធ្លាក់ចុះដូចគ្នា ខណៈពេលដែលស្តុកប្រេងសាំងក៏មានការកើនឡើងគួរឱ្យភ្ញាក់ផ្អើលផងដែរនៅពេលដែលតម្រូវការធ្លាក់ចុះ។
ដោយឡែកនៅខាងផ្នែកផ្គត់ផ្គង់រដ្ឋមន្ត្រីរបស់ OPEC និងសម្ព័ន្ធមិត្តរួមទាំងរុស្ស៊ី ដែលគេស្គាល់ថាជា OPEC+ បានយល់ព្រមលើការកើនឡើងតិចតួចនៃគោលដៅទិន្នផលរបស់ប្រទេសដែលជាសមាជិកស្មើនឹងប្រហែល ០.១% នៃតម្រូវការប្រេងពិភពលោក។
មួយវិញទៀត សហរដ្ឋអាមេរិកបានស្នើសុំឱ្យសមាជិក OPEC+ មានការបង្កើនទិន្នផល ប៉ុន្តែសមត្ថភាពក្នុងការប្រតិបត្តិការ និងការអនុវត្តនៅមានកំណត់ ហើយអារ៉ាប៊ីសាអូឌីតអាចនឹងមានភាពស្ទាក់ស្ទើរ។ OPEC+ បានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់ទីផ្សារប្រេងដែលផលិតលើសនៅឆ្នាំនេះពី ២០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ដល់ ៨០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
ព្រឹត្តិការណ៍, សេដ្ឋកិច្ច
អារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍កន្លងទៅបានធ្វើការប្រកាសបង្ហាញជាផ្លូវការនូវទំហំប្រាក់ចំណេញដែលបានមកពីការផ្គត់ផ្គង់ប្រេងឆៅក្នុងទំហំដ៏ច្រើនមិនធ្លាប់មានគិតត្រឹមត្រីមាសទី២កន្លងទៅនេះ…
ជំនួញ, ព្រឹត្តិការណ៍
ភ្នំពេញ ៖ កាកសំណល់ផ្ទះបាយដែលយើងច្រកថង់បោះចោល គរទុកមុខផ្ទះចាំគេមកប្រមូល ឬទុកយូរអាចបង្ករឱ្យមានក្លិនស្អុយនោះ អាចផលិតទៅជាជីដ៏មានជីជាតិសម្រាប់ដំណាំ និងអាចជួយកាត់…
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា គ្រឹះស្ថានឥណទានជនបទ បាន និងកំពុងរួមចំណែកផ្តល់សេវាឥណទានខ្នាតតូចនៅតាមតំបន់មូលដ្ឋាន ដើម្បីបំពេញតម្រូវការឥណទានទៅ…
ព្រឹត្តិការណ៍, អចលនទ្រព្យ
ភ្នំពេញៈ ក្នុងឆមាសទី១ ឆ្នាំ២០២២ រាជរដ្ឋាភិបាលតាមរយៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រមូលពន្ធពីសម្ភារៈសំណង់ និងកម្រៃផ្សេងៗ បានចំនួន ៣២១,៦ ពាន់លានរៀលស្មើនឹង…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច
ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈសម្រាប់ទីផ្សារលក់រាយនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ បើទោះជាសង្គ្រាម រុស្ស៊ី-អ៊ុយក្រែននៅបន្តរាំរ៉ៃក៏ដោយ ខណៈទីផ្សារលក់រាយនៅបារម្ភពីទំនិញឡើងថ្លៃ ស្របពេល…
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
អាផាតមិនខ្នាតតូច ឬ Tiny Apartments ជាច្រើនកន្លែងដែលកំពុងដំណើរការនៅកណ្តាលទីក្រុងតូក្យូមានទំហំមិនដល់ពាក់កណ្តាលនៃអាផាតមិនធម្មតាផងនោះ (ប្រហែលជា២០ម៉ែត្រការ៉េ)…
ជំនួញ, ព្រឹត្តិការណ៍
បច្ចុប្បន្ននេះ ទីក្រុងតូក្យូដែលជារដ្ឋធានីនៃប្រទេសជប៉ុនបានក្លាយជាទីក្រុងដែលមានភាពទាក់ទាញបំផុតនៅលើពិភពលោកសម្រាប់អ្នកវិនិយោគលើគ្រប់វិស័យជាពិសេសគឺសកម្មភាពសេដ្ឋកិច្ច…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួង រ៉ែ និងថាមពល បានលើកឡើងថា កម្ពុជាទទួលបានមាស ៣ ៥៤៣ គីឡូក្រាម ស្មើនឹង ២៣២ដុំមាស គិតត្រឹមដើមខែសីហា ឆ្នាំ២០២២ ដែលដុំមាសទាំងអស់បាន…
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
ភ្នំពេញ ៖ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានបញ្ចេញឥណទានចំនួន ៧.៧៧ លានដុល្លារអាមេរិកនៃគម្រោងថវិកាសរុប ១៥០…
ព្រឹត្តិការណ៍, អចលនទ្រព្យ
ក្រោយភាពរអាក់រអួលនៃដំណើរការសាងសង់ដោយសារផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ១៩អស់រយៈពេលជិត២ឆ្នាំ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ…