តម្លៃមាស បានបន្តឡើងថ្លៃដល់កម្រិតខ្ពស់ជិត ២ ៧០០ ដុល្លារក្នុងមួយអោន

បរទេស៖ យោងតាមប្រភពពី CNN រាបានយការណ៍ថា តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ ២ ៦៨៧ ដុល្លារក្នុងមួយអោន បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។

ជាទូទៅ មាសត្រូវបានពិភពលោកមើល​ឃើញថាជា​ទ្រព្យសម្បត្តិមានតម្លៃ និងសុវត្ថិភាពបំផុត មិនថាក្នុងអំឡុងពេលមានសេដ្ឋកិច្ចធ្លាក់ចុះ ឬ កើនឡើងនោះទេ។ តម្លៃមាសបាន​​ឡើងថ្លៃ​ប្រហែល ៣០ ភាគរយនៅ​ឆ្នាំ​នេះ។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃមាសត្រូវបានជំរុញដោយការកើនឡើងនៃតម្រូវការពីធនាគារកណ្តាលប្រទេសមួយចំនួនរួមមានដូចជា ចិន តួកគី និងឥណ្ឌា ដែលត្រូវការមាសបន្ថែមក្នុងទុនបម្រុងរបស់ពួកគេ ដើម្បីធ្វើពិពិធកម្មជៀសឆ្ងាយពីប្រាក់ដុល្លារអាម៉េរិក។

យ៉ាងណាមិញ អ្នកវិនិយោគយល់ឃើញថា ការឡើងថ្លៃតម្លៃមាសត្រូវបានជំរុញដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចអាម៉េរិក បើទោះបីជាទីផ្សារភាគហ៊ុនមានការកើនឡើងក៏ដោយ។ ជាទូទៅ តម្លៃ មាស និងទីផ្សារភាគហ៊ុនមានភាពបញ្ច្រាសគ្នា មានន័យថា នៅពេលដែលតម្លៃមាសឡើងថ្លៃ ទីផ្សារភាគហ៊ុននឹងធ្លាក់ចុះ។ លើសពីនេះ ពាណិជ្ជករមានទំនោរទៅរកមាសក្នុងអំឡុងពេលនៃភាពមិនច្បាស់លាស់ ដោយសារតម្លៃរបស់វាមានស្ថិរភាពជាងទ្រព្យសកម្មផ្សេងទៀត ដូចជា ភាគហ៊ុន មូលបត្របំណុល និងរូបិយប័ណ្ណ ប្រសិនបើសេដ្ឋកិច្ចប្រឈមនឹងការធ្លាក់ចុះ។

លោក Jerome Powell ប្រធានធនាគារកណ្តាលអាម៉េរិកបាននិយាយថា ការកាត់បន្ថយអត្រាការប្រាក់មានគោលបំណងទប់ស្កាត់ការធ្លាក់ចុះទីផ្សារការងារបន្ថែមទៀត។ សេដ្ឋវិទូមួយចំនួនបានលើកឡើងថា ទោះបីជាមានការកាត់បន្ថយអត្រាការប្រាក់ក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចហាក់មិនទាន់មានភាពច្បាស់លាស់នៅឡើយ ដោយចង្អុលបង្ហាញថាអត្រាអ្នកអត់ការងារធ្វើមិនងាយនឹងថយចុះនោះទេ។ អត្រាគ្មានការងារធ្វើមាន ៤,២ ភាគរយក្នុងខែសីហា ដែលកើនឡើងពី ៣,៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ទិន្នន័យនៃទំនុកចិត្តអ្នកប្រើប្រាស់ថ្មីៗបង្ហាញថា ប្រជាជនអាមេរិកកំពុងមានអារម្មណ៍អវិជ្ជមានចំពោះសេដ្ឋកិច្ចអាមេរិក និងអនាគតនៃទីផ្សារការងារ។ សន្ទស្សន៍ទំនុកចិត្តប្រចាំខែបានធ្លាក់ចុះដល់ ៩៨,៧ ពិន្ទុក្នុងខែកញ្ញា ដែលធ្លាក់ចុះពី ១០៥,៦ ពិន្ទុកាលពីខែសីហា។ គេមើលឃើញថា ភាព​មិន​ប្រាកដ​ប្រជា​នោះ​អាច​ជា​ប្រយោជន៍​សម្រាប់​មាស ដែលជំរុញតម្លៃវាឡើងថ្លៃ។

អ្នកស្រាវជ្រាវមកពី JPMorgan Chase បានព្យាករណ៍ថា តម្លៃមាសអាចនឹងឡើងថ្លៃដល់ ២ ៨៥០ ដុល្លារក្នុងមួយអោននៅឆ្នាំ២០២៥ ប្រសិនបើធនាគារកណ្តាលអាម៉េរិក (Fed) ទម្លាក់អត្រាការប្រាក់ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ វិធានការថ្មីៗពីប្រទេសចិនដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនងើបឡើងវិញក៏មានឥទ្ធិពលលើតម្លៃមាសផងដែរ។ ជាក់ស្ដែង កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ធនាគារកណ្តាលចិន P(BOC) បានអនុម័តនូវវិធានការចំនួន២ ដើម្បីកាត់បន្ថយការចំណាយរបស់ពលរដ្ឋលើការខ្ចីប្រាក់។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីទិន្នន័យបង្ហាញថា សេដ្ឋកិច្ចចិនមិនបានសម្រេចគោលដៅកំណើន ៥ ភាគរយរបស់ខ្លួនសម្រាប់ឆ្នាំនេះទេ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគបង្កើត​តំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ​មានទុនសរុប​ជាង​ ៨៣០លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/09/2026

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា​ ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់​មានគម្រោងវិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៧ ត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញវិញ្ញា​បន​បត្រ​ចុះបញ្ជីវិនិយោគជាផ្លូវការ ដោយមានដើមទុនវិនិយោគសរុបប្រមាណជាង​ ៨៣៧លានដុល្លារអាម៉េរិក ។ នេះបើយោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។​ យោងតាម​របាយការណ៍បានបង្ហាញថា តំបន់​សេដ្ឋកិច្ចពិសេស​ទាំង​៧​ ដែលបានអនុម័តចុះ​បញ្ជី​វិនិយោគ​ជាផ្លូវ​ការនេះមានទីតាំងនៅ​រាជធានីភ្នំពេញ​ចំនួន ២តំបន់ នៅខេត្តកំពង់ស្ពឺ ចំនួន ៣តំបន់ និង​នៅ​ខេត្តកំពត​ចំនួន

អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់​​ ប្ដូរទៅផលិតជាអាវុធទំនើបវិញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ផ្លូវ​សមុទ្រ​ខាង​ជើង​ NSR ​ក្លាយជា​សមរ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​របស់​មហា​អំណាច​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

ផ្លូវ​សមុទ្រ​ខាង​ជើង​ ​(​Northern Sea Route​-​NSR​)​ ​កំពុង​ផ្លាស់ប្តូរ​ពី​ផ្លូវ​ទឹក​កក​ដាច់​ស្រយាល ​ទៅ​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ​និង​ជា​ទីប្រជែង​អំណាច​រវាង​មហា​អំណាច​ក្នុង​សតវត្សរ៍​ទី​២១​ ​

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការផ្តល់ឥណទានបៃតង សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/09/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេសពី Sevea Consulting បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការអនុវត្តជាក់ស្តែងពីការផ្តល់ឥណទានបៃតង» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។សិក្ខាសាលានេះមានគោលបំណង ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធនឹងការផ្តល់ឥណទាន អំពីហិរញ្ញប្បទានបៃតង ស្ថានភាព និងទិសដៅហិរញ្ញប្បទានបៃតងនៅកម្ពុជា ព្រមទាំងការអនុវត្តជាក់ស្តែងក្នុងការវាយតម្លៃ

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច