ភ្នំពេញ ៖ មនុស្សជាច្រើនដែលជាម្ចាស់អាជីវកម្មតែងតែរាប់ជានិច្ច និងមានតារាងមួយបញ្ជាក់ពីទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន តែម្ចាស់អាជីវកម្មមួយចំនួនហាក់មិនសូវចាប់អារម្មណ៍រាប់ធនធានមនុស្សថាជាទ្រព្យសម្បត្តិនោះទេ ខណៈដែលស្ថានភាពជាក់ស្តែងនៃធនធានមនុស្សជាធនធានដែលចាំបាច់បំផុតត្រូវយកចិត្តទុកដាក់។ នេះជាការលើកឡើងរបស់លោកស្រី Yuni Lee Health Code ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន EZCOME។
នៅក្នុងមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី Yuni Lee Health Code ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន EZCOME ដែលជាអ្នកជំនាញផនែកគ្រប់គ្រងធនធានមនុស្សបានបញ្ជាក់ថា ជាទូទៅក្នុងនាមលោកស្រីជាប្រធាននាយកប្រតិបត្តិ អ្វីដែលគ្រប់គ្នាមើលឃើញគឺត្រូវយកចិត្តទុកដាក់ខ្លាំងជាងគេ លើផលចំណចេញរបស់ក្រុមហ៊ុន តែសម្រាប់រូបលោកស្រីផ្ទាល់ លោកស្រីយល់ឃើញថា ការអភិវឌ្ឍធនធានមនុស្ស ជាចំណុចសំខាន់ដែលមិនអាចខ្វះបានដើម្បីភាពរីកចម្រើន។
លោកស្រីបញ្ជាក់ថា ផលចំណេញ និងការអភិវឌ្ឍរបស់ស្ថាប័នមួយត្រូវពឹងមួយផ្នែកធំលើធនធានមនុស្សដែលជាកម្លាំងស្នូលក្នុងការបង្កើតផលិតផល ក៏ដូចជាសេវាកម្មសម្រាប់អតិថិជន។
លោកស្រី Yuni Lee Health Code បាននិយាយថា ៖
“ដើម្បីទទួលបានធនធានមនុស្សប្រកបដោយសក្តានុពល យើងត្រូវផ្តោតសំខាន់លើចំណុច ២ គឺ បណ្តុះបណ្តាលធនធានមនុស្ស និងបង្កើតបរិយាកាសទាក់ទាញធនធានឱ្យចូលរួមអភិវឌ្ឍ”
ចំពោះចំណុចសំខាន់ទី១ លោកស្រីបញ្ជាក់ថា ៖
“យើងចាំបាច់ត្រូវតែចាត់ទុកការបណ្តុះបណ្តាលធនធានមនុស្សជារឿងអាទិភាព ព្រោះបន្ថែមពីលើជំនាញគោលទៅតាមបច្ចេកទេសដែលបុគ្គលិកមានស្រាប់ ធនធានមនុស្សក្នុងក្រុមហ៊ុនត្រូវការសមត្ថភាពជាច្រើនផ្សេងទៀត ដូចជា ជំនាញប្រាស្រ័យទាក់ទង ជំនាញនវានុវត្តន៍ រួមទាំងជំនាញជាច្រើនទៀតសម្រាប់ជំរុញការងារជាមួយគ្នាឱ្យរីកចម្រើនប្រកបដោយរន្តរភាព។ បន្ថែមពីលើនេះ ចំណុចសំខាន់ទី២ ដែលស្ថាប័នត្រូវការផងដែរនោះ គឺទាក់ទាញធនធានពីខាងក្រៅឱ្យចូលមករួមបេសកកម្មជាមួយគ្នាដើម្បីអភិវឌ្ឍស្ថាប័ន”
ចំពោះចំណុចនេះ លោកស្រីក៏បានសង្កត់ធ្ងន់ផងដែរថា ដើម្បីទាក់ទាញធនធានខ្លាំងបាន ក្រុមហ៊ុនចាំបាច់ត្រូវបង្កើតបរិយាកាសប្រកបដោយតម្លាភាព លក្ខខណ្ឌអត្ថប្រយោជន៍ច្បាស់លាស់ រួមទាំងបរិយាកាសអំណោយផលផ្សេងៗទៀតសម្រាប់អភិវឌ្ឍ និងរីកចម្រើនជាមួយគ្នាប្រកបដោយភាពសុខសាន្ត៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា-ចិន ជំរុញសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែសកម្ម និងរឹងមាំ ដើម្បីសម្រេចបាននូវបរិវត្តកម្មឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/11/2024
វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលបានរៀបចំផ្តល់ឱកាសដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនកម្ពុជា-ចិន រិះរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែរឹងមាំ