រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយនៅក្នុងសប្ដាហ៍នេះថា គោលនយោបាយរបស់អឺរ៉ុបខាងលិចក្នុងការបដិសេធការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី ទោះបីជាមិនទាន់មានជម្រើសសមស្របពីថាមពលប្រកបដោយនិរន្តភាពក៏ដោយ វានឹងអាចនាំឱ្យមានការដួលរលំជាប្រព័ន្ធជាមិនខាន ជាពិសេសនៅពេលដែលសាធារណៈជនត្រូវបានទុកចោលដោយសារតែគ្មានថាមពលគ្រប់គ្រាន់ត្រៀមនៅក្នុងរដូវរងារនេះ។
លោកក៏បានពន្យល់ដែរថា ៖ ដំណោះស្រាយទាំងឡាយដែលធ្វើឡើងដោយប្រទេសលោកខាងលិចចំពោះមុខបញ្ហាកង្វះថាមពលគឺនឹងមិនដំណើរការនោះទេ ខណៈដែលរដូវរងារកំពុងឈានចូលមកទៅហើយនោះ។ លោករដ្ឋមន្ត្រីបានអះអាងថា៖ ប្រភពរុស្ស៊ីមានសារៈសំខាន់ចំពោះសន្តិសុខថាមពលអឺរ៉ុប បើគ្មានថាមពលទាំងនេះទេ អាចនាំឱ្យពួកគេមានការដួលរលំជាប្រព័ន្ធ។ ជាការពិតទៅ មិនត្រឹមតែហុងគ្រីទេដែលមិនរីករាយនឹងការពិភាក្សាអំពីការដាក់ទណ្ឌកម្មលើថាមពលរុស្ស៊ីនោះ ប៉ុន្តែប្រទេសផ្សេងទៀតក៏មិនសូវស្រួលចិត្តចំពោះបញ្ហានេះផងដែរ។
ចាប់តាំងពីគំនិតនេះបានចាប់ផ្តើមផ្សព្វផ្សាយជាលើកដំបូងក្នុងចំណោមអ្នកនយោបាយសហភាពអឺរ៉ុប ទីក្រុង Budapest បានប្រឆាំងនឹងការអំពាវនាវទូទាំងតំបន់អំពីការលែងនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ី ចំណែកឯរដ្ឋផ្សេងទៀតដែលធ្លាប់ទាមទារឱ្យដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ក៏បានដឹងខ្លួនយ៉ាងឆាប់រហ័សថាគ្មានប្រភពថាមពលផ្សេងទៀតអាចមកជំនួសការបាត់បង់នៃការផ្គត់ផ្គង់ថាមពលពីរបស់រុស្ស៊ីបាននោះទេ។ ថ្មីៗនេះដោយសារតែការគំរាមកំហែងរបស់ទីក្រុងម៉ូស្គូក្នុងការបិទតួប៊ីនប្រតិបត្តិការចុងក្រោយនៅលើបំពង់បង្ហូរ Nord Stream 1 សម្រាប់ការថែទាំ និងត្រួតពិនិត្យរយៈពេលបីថ្ងៃ បានធ្វើឲ្យតម្លៃអគ្គិសនីនៅក្នុងប្រទេសអាល្លឺម៉ង់ និងបារាំងបានកើនឡើងដល់កម្រិតខ្ពស់កាលពីថ្ងៃសុក្រ។ ស្របពេលនេះដែរ ជនជាតិអឺរ៉ុបគ្រប់ជាតិសាសន៍កំពុងស្តុកទុកនូវឥន្ធនៈដែលពួកគេមាន មិនថាជាអុស ឬ ធ្យូងថ្ម សម្រាប់រដូវរងាខាងមុខ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា AI តម្លៃពាន់លានដុល្លារម្នាក់ព្យាករណ៍ពីបញ្ហាសម្រាប់សហគ្រាសនៅឆ្នាំក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/12/2024
អ្នកជំនាញបានមើលឃើញថា បច្ចេកវិទ្យា AI របស់ចិននឹងអាចក្លាយទៅជាអ្នកនាំមុខគេនៅពេលខាងមុខ ខណៈដែលវត្តមានមនុស្សយន្ត AI Robot នឹងត្រូវបានផលិតក្នុងចំនួនយ៉ាងច្រើន
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/12/2024
ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម