ការបង្កើនកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង គឺជាភាពចំណេញទាំងសងខាង

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៨-១៩ ខែមករាកន្លងទៅថ្មីៗនេះ បានអញ្ជើញទៅ​បំពេញ​ទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ ក្នុងដំណើរទស្សនៈកិច្ចនោះ កម្ពុជាបានបង្កើនកិច្ចសហប្រតិបត្តិការជាច្រើនផ្នែកជាមួយនឹងបារាំង។ ក្នុងនោះ កម្ពុជាទទួលបានសមិទ្ធផលធំៗចំនួន៤ផងដែរ ដែលរួមមាន៖ សមិទ្ធផលផ្នែក​កិច្ចការ​នយោបាយ ផ្នែកវប្បធម៌ និងភាសា ផ្នែកកិច្ចការថាមពល និងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម។

បើយោងតាម ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ ទទួលបន្ទុកកិច្ចការ​បរទេសបានឱ្យដឹងថា កម្ពុជា-បារាំង បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្រប​ខណ្ឌ បារាំង-កម្ពុជា និងក្របខណ្ឌបារាំង-អាស៊ាន។

ក្នុងនោះ កម្ពុជាក៏បានស្នើខ្លួនជាបេក្ខភាពរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ខាងមុខ ហើយថែមទាំងបានស្នើដល់ប្រធានាធិបតីបារាំង​ឱ្យបង្កើតមជ្ឈមណ្ឌលវប្បធម៌របស់បារាំងប្រចាំតំបន់នៅលើទឹកដីកម្ពុជាទៀតផង។ ដោយឡែក ក្នុងន័យសេដ្ឋកិច្ច ភាគីទាំងពីរក៏នឹងទទួលបានផលចំណេញចេញពីការចាប់ដៃគ្នានេះរៀងៗខ្លួនផងដែរ។

ទាក់ទិននឹងបញ្ហានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍​ថា វេទិកាកិច្ចប្រជុំកំពូលប្រទេសជាសមាជិកអង្គការ ហ្វ្រង់កូហ្វូនី ជាព្រឹត្តិការណ៍ធំមួយ គឺធំជាងកិច្ចប្រជុំកំពូលអាស៊ានទៅទៀត ដោយអង្គការនេះមានសមាជិកដល់ទៅ ៨០ប្រទេសឯណោះ។ ប្រសិនបើកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនោះមែន សភាពាណិជ្ជកម្មកម្ពុជាក៏នឹងទទួល​បន្ទុករៀបចំកិច្ចប្រជុំវិស័យឯកជនផងដែរ។ នេះបើតាមការឱ្យដឹងបន្ថែមរបស់អ្នកឧកញ៉ា លឹម ហេង។

តាមរយៈកិច្ចប្រជុំនេះ វិស័យឯកជន ជាពិសេសវិនិយោគិនបារាំងនឹងអាចបង្កើនទំនុកចិត្តមកលើកម្ពុជាកាន់តែខ្លាំងមួយកម្រិតទៀត ហើយវាក៏ជាឱកាសសម្រាប់អ្នកវិនិយោគបារាំង​ដែលមាន​ស្រាប់នៅកម្ពុជាក្នុងការពង្រីកខ្លួនបន្ថែមទៀតផងដែរ។

ក្រៅពីនោះ អ្នកឧកញ៉ាក៏បានគូសបញ្ជាក់ផងដែរថា៖

«កម្ពុជា ជាប្រទេសដែលស្ថិតក្នុងសហគមន៍អាស៊ានស្រាប់ មិនត្រឹមតែប៉ុណ្ណោះ យើងក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀង RCEP ទៀតផង ហើយទាំងនេះហើយដែលជាផលចំណេញលើគោកសម្រាប់វិនិយោគិនបារាំង ដែលចង់មកវិនិយោគនៅកម្ពុជា។ ក្នុងន័យភូមិសាស្ត្រទៀតសោត កម្ពុជាគឺស្ថិតក្នុងទីតាំងភូមិសាស្ត្រដែលអំណោយផល និងមានភាព​ងាយ​ស្រួលដល់វិនិយោគិនបារាំងតែម្ដង។»

គួរបញ្ជាក់ថា ដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូអម ក៏ដូចជា​វិស័យ​ឯកជន កាលពីពេលកន្លងទៅនេះ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់រក្សាទំនាក់ទំនងប្រទេស ទាំងពីរ ព្រោះរាប់ចាប់តាំង​ពីឆ្នាំ១៩៩៣ មក បារាំងជាមិត្តជិតស្និទ្ធជាងគេបង្អស់មួយរបស់កម្ពុជា៕​




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A