Burapha Agro-Forestry ធ្វើការជាមួយអ្នកភូមិនៅឡាវ កែប្រែដីទំនេរទុកចោលទៅជាចម្ការដាំដើមឈើសម្រាប់ធ្វើអាជីវកម្ម

បរទេស៖ យោងតាមប្រភពពី Inclusivebusiness.Net បានលើកឡើងថា ក្រុមហ៊ុន និងឧស្សាហកម្មជាច្រើននៅជុំវិញពិភពលោកកំពុងរួមចំណែកដល់ការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពអាជីវកម្មលើបរិស្ថាន។ ដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ អាជីវកម្មក្នុងវិស័យឯកជន និងរដ្ឋាភិបាលនៃប្រទេសនីមួយៗ កំពុងធ្វើការរួមគ្នាដើម្បីបង្កើតគំនិតផ្តួចផ្តើម និងរិះរកវិធីដោះស្រាយក្នុងការជំរុញការប្រើប្រាស់ឲ្យកាន់តែមានផលិតភាព និងការពារបរិស្ថាន។

នៅក្នុងគោលដៅនេះ Burapha Agro-Forestry និង SilviCarbon កំពុងធ្វើការជាមួយរដ្ឋាភិបាល​ឡាវ​ក្នុង​ការ​បំប្លែង​ផ្ទៃដី​ដែល​មិន​បាន​ប្រើប្រាស់ និង​ខូចគុណភាព​ទៅ​ជា​ចម្ការ​ទ្រង់ទ្រាយ​ធំ ដែលជួយការពារជីវចម្រុះក្នុងតំបន់ បង្កើនគម្របដើមឈើ និងជួយកាត់បន្ថយការបំភាយកាបូន។ Burapha Agro-Forestry យកចិត្តទុកដាក់សំខាន់ទៅលើការដាំដើមប្រេងខ្យល់ និងអាកាស្យានៅប្រទេសឡាវតាំងពីឆ្នាំ ១៩៩៣ ហើយធ្វើការជាមួយក្រុមហ៊ុន SilviCarbon ដែលជាក្រុមហ៊ុនស៊ុយអែតចាំទិញចំការ និងប្រើប្រាស់គំនិតផ្តួចផ្តើមកាត់បន្ថយកាបូននៅជុំវិញពិភពលោក។ Burapha ទទួលបានប្រាក់ចំណូលពីការនាំចេញគ្រឿងសង្ហារឹម និងបន្ទះឈើ ព្រមទាំងទទួលបានជំនួយពីខាងក្រៅសម្រាប់គម្រោងផ្សេងៗផងដែរ។

បច្ចុប្បន្ននេះ Burapha ​កំពុងគ្រប់គ្រងលើ​ផ្ទៃដី​ចំនួន ៥ ៨៥៩ ហិកតា​នៃ​ចម្ការ ​៧៥ កន្លែងនៅ​ទូទាំង​ប្រទេសឡាវ។ ក្រុមហ៊ុននេះអនុវត្តគំរូអាជីវកម្មបរិយាបន្ន ដោយធ្វើការជាដៃគូជាមួយសហគមន៍មូលដ្ឋានជាង ៥៣ ភូមិក្នុងការដាំស្រូវ ការចិញ្ចឹមសត្វ និងផលិតផលមិនមែនជាឈើហ៊ុប។ Burapha ក៏មានរោងម៉ាស៊ីនផលិតក្តារបន្ទះដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ ៥០ ០០០ ម៉ែត្រគូប និងរោងចក្រផលិតគ្រឿងសង្ហារិមដែលមានប្រភពឈើដោយផ្ទាល់ពីចម្ការរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ Burapha ត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើ (FSC) សម្រាប់ខ្សែសង្វាក់នៃការគ្រប់គ្រងព្រៃឈើ ដែលមានន័យថាក្រុមហ៊ុននេះប្រើប្រាស់តែសម្ភារៈ ឬវត្ថុធាតុដើមដោយស្របច្បាប់ និងមានការទទួលខុសត្រូវក្នុងការថែរក្សាព្រៃឈើសម្រាប់ធនធានរបស់ខ្លួន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកភូមិនៅក្នុងសហគមន៍បានចូលរួមនៅក្នុងដំណាក់កាលផ្សេងគ្នានៃការធ្វើចម្ការ ការរៀបចំដី ការគ្រប់គ្រងប្រតិបត្តិការ និងថែទាំចម្ការ។​ កាលពីឆ្នាំ ២០១៩ Burapha បានជួលកសិករចំនួន ៨៩១ នាក់ (៣១៧ នាក់ជាស្ត្រី) មកពី ៣៥ ភូមិ។ អ្នកភូមិទាំងនោះត្រូវបានបណ្តុះបណ្តាលក្នុងការគ្រប់គ្រងចំការ និងផ្នែកគ្រឿងចក្រ ឬឧបករណ៍ផ្សេងៗ។ ការចូលរួមរបស់អ្នកភូមិបានទទួលអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ជាពិសេសអ្នកចំណូលទាប ឬអ្នកក្រីក្រ (BoP)  និងជនជាតិភាគតិចផងដែរ។ ជាមួយនឹងដំណើរការនៃការទទួលបានដីដែលមិនប្រើប្រាស់ពីកសិករឲ្យប្រែក្លាយជាការដាំដើមឈើ Burapha ក៏កំពុងជួយកសិករក្នុងការទទួលសិទ្ធិកាន់កាប់ដីធ្លីរបស់ដូនតាពួកគេផងដែរ។ លើសពីនេះ Burapha ក៏បានបង្កើតមូលនិធិអភិវឌ្ឍន៍ភូមិសម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងជំនួយគោលដៅសម្រាប់ភូមិជាដៃគូថែមទៀតផង ហើយថវិកាត្រូវបានប្រើប្រាស់ក្នុងការសង្គ្រោះគ្រោះមហន្តរាយ ការកែលម្អសាលារៀនក្នុងស្រុក ផ្ទះសម្បែង និងផ្លូវថ្នល់។

ក្រៅពីនេះ Burapha បាន​ចាប់​ដៃគូ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ពួកគេ​ក្នុង​នាម​ជា​អ្នក​ពឹងផ្អែកលើ​ព្រៃឈើ និងសហគ្រាសសហគមន៍។ មជ្ឈមណ្ឌលបណ្តុះបណ្តាលសហគមន៍ព្រៃឈើប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (RECOFTC) បានធ្វើវគ្គបណ្តុះបណ្តាលស្តីពីការធ្វើផែនការហិរញ្ញវត្ថុ ការស្រាវជ្រាវទីផ្សារ និងការអភិវឌ្ឍន៍ផលិតផលនៅក្នុងភូមិដែលជាដៃគូរបស់ Burapha ។

ទាក់ទងទៅនឹងការថែរក្សាបរិស្ថាន Burapha មានប្រព័ន្ធគ្រប់គ្រងបរិស្ថាន សង្គម និងសុវត្ថិភាពនៅនឹងកន្លែងស្របតាម​ស្តង់ដាររបស់ IFC។ Burapha កំណត់អត្តសញ្ញាណ និងយកចិត្តទុកដាក់សម្រាប់លើតំបន់គ្រប់គ្រងពិសេសដូចជា តំបន់រសើប ឬនៅជាប់នឹងចម្ការរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានធ្វើការជាមួយអ្នកប្រឹក្សាមកពីប្រទេសអាល្លឺម៉ង់ ដើម្បីទទួលបានវិញ្ញាបនប័ត្រកាបូនសម្រាប់គម្រោងបន្ថយកាបូនរបស់ខ្លួន។ ក្នុងរយៈពេលប្រតិបត្តិការ ៧ ឆ្នាំដំបូង  Burapha ចាប់យកឧស្ម័នកាបូនិកពីបរិយាកាសប្រមាណជាង ៨៤ តោនក្នុងមួយហិកតា ហើយចាប់តាំងពីឆ្នាំ ២០១៨ ពួកគេបានចាប់យកឧស្ម័នកាបូនិក ២៥៩ ០០០ តោន ជាមួយនឹងដើមឈើចំនួន ៤,៤ លានដើម។ បន្ថែមពីនេះ Burapha គឺជាសមាជិកនៃក្រុម Lao Plantation Forests Products Group (LPFP) មានមូលដ្ឋាននៅប្រទេសឡាវ ដែលធ្វើការតស៊ូមតិសម្រាប់ការរីកចម្រើនប្រកបដោយនិរន្តរភាពនៃឧស្សាហកម្មឈើក្នុងស្រុក។ LPFP ធ្វើការលើគម្រោងពាក់ព័ន្ធ និងការផ្តួចផ្តើមគំនិតជាមួយរដ្ឋាភិបាលជាតិ និងអន្តរជាតិ ទីភ្នាក់ងារផ្តល់ជំនួយ រួមទាំងធនាគារពិភពលោកផងដែរ។

ទោះជាយ៉ាងណាក្តី Burapha បានជួបប្រទះបញ្ហាប្រឈមដ៏សំខាន់មួយគឺ ហានិភ័យខ្ពស់នៃអគ្គីភ័យនៅក្នុងចម្ការរបស់ពួកគេ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកភូមិត្រូវបានបណ្តុះបណ្តាលផ្នែកគ្រប់គ្រងគ្រោះថ្នាក់អគ្គីភ័យ និងផ្តល់ការលើកទឹកចិត្តដល់​កសិករ​កុំឲ្យ​​ដុត​ផ្ទះ​ចោល និង​ការទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវជាពិសេសសំរាមងាយឆេះ ដូចជាបារី។ មួយវិញទៀត ក្រុមហ៊ុនក៏បានវិនិយោគលើរថយន្តពន្លត់អគ្គីភ័យផងដែរ ដើម្បីអាចឆ្លើយតបយ៉ាងឆាប់រហ័សចំពោះគ្រោះអាសន្នអគ្គីភ័យ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ