ការច្នៃប្រឌិតថ្មីៗ និងបច្ចេកវិទ្យារបស់ Covestro បានធ្វើឲ្យវិស័យកសិកម្ម និងវិស័យផ្សេងទៀតមានភាពល្អប្រសើរ

បរទេស៖ យោងតាមប្រភពពី Inclusivebusiness.net បានលើកឡើងថា ចលនាឆ្ពោះទៅរកសេដ្ឋកិច្ចដែលមាននិរន្តរភាពជាងមុន គឺត្រូវទាមទារឱ្យមានសកម្មភាពចូលរួមរបស់ឧស្សាហកម្មដែលមានភាពកច្នៃប្រឌិត និងការអនុវត្តដំណោះស្រាយឆ្លាតវៃ។

ក្រោមគំរូអាជីវកម្មបរិយាបន្នរបស់ខ្លួន Covestro បានធ្វើការជាមួយនឹងភ្នាក់ងាររដ្ឋាភិបាល ដើម្បីផ្សារភ្ជាប់ទៅនឹងកសិករ ស្ត្រី និងគ្រួសារក្នុងតំបន់នៃសហគមន៍ដែលខ្វះខាត សម្រាប់ការដាក់ពង្រាយបច្ចេកវិទ្យាដែលអាចឱ្យពួកគេបង្កើនសមត្ថភាពរកប្រាក់ចំណូល។ ក្រុមហ៊ុន Covestro គឺជាក្រុមហ៊ុនផលិតវត្ថុធាតុ polymer ដែលមានគុណភាពខ្ពស់ និងឈានមុខគេមួយរបស់ពិភពលោក។ Polymer ត្រូវបានប្រើប្រាស់ក្នុងការផលិតសម្ភារៈសំណង់ ការផលិតកាវ និងប្លាសិ្ទក ដើម្បីឪ្យមានភាពជាប់ស្អិត ធន់សំណឹក និងអាចបត់បែនបាន។ ជាមួយនឹងផលិតផល ដំណើរការ និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត Covestro បានជួយលើកកំពស់គុណភាពជីវិតប្រកបដោយនិរន្តរភាពនៅក្នុងវិស័យជាច្រើន។ Covestro ផ្គត់ផ្គង់ជុំវិញពិភពលោកក្នុងឧស្សាហកម្មសំខាន់ៗដូចជា ការសាងសង់អគារ វិស័យអគ្គិសនី និងអេឡិចត្រូនិច។

Covestro ត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ ២០១៥ ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ និងកន្លែងផលិតចំនួន ៥០ នៅទូទាំងពិភពលោក។ លើសពីនេះ វាមានរោងចក្រផលិតសារធាតុ polycarbonate លំដាប់ពិភពលោកនៅក្នុងប្រទេសថៃ។ Covestro ប្រកាន់ខ្ជាប់នូវសសរស្តម្ភនៃនិរន្តរភាពចំនួនបីគឺ មនុស្ស ភពផែនដី និងប្រាក់ចំណេញ។ បន្ថែមពីនេះ ក្រុមហ៊ុនលើកកម្ពស់ឱ្យមានសារាចរណ៍ចាប់ផ្តើមពីការទិញ ការផលិត ការអនុវត្តន៍ ការបោះចោល និងការកែច្នៃវត្ថុធាតុដើមឡើងវិញ។ ជាមួយនឹងគោលដៅនៃការឈានដល់មនុស្ស ១០ លាននាក់នៅឆ្នាំ ២០២៥ ក្រុមហ៊ុនបានដាក់ចេញនូវដំណោះស្រាយតាមគំរូអាជីវកម្មបរិយាបន្នចំនួនបីនៅក្នុងបណ្តាប្រទេសអាស៊ាន៖ ម៉ាស៊ីនសម្ងួតប្រើថាមពលពន្លឺព្រះអាទិត្យ ប្រព័ន្ធចម្រោះទឹកប្រើថាមពលពន្លឺព្រះអាទិត្យ និងសម្ភារៈលំនៅដ្ឋានក្នុងតម្លៃសមរម្យ។ នៅត្រឹមឆ្នាំ ២០២១ មនុស្ស ៣,២ លាននាក់នៅទូទាំងតំបន់បានទទួលអត្ថប្រយោជន៍ពីបច្ចេកវិទ្យារបស់ Covestro។

ទន្ទឹមនឹងនេះ Covestro ផលិតបានលើសពី ២០០ ០០ ផលិតផលដែលមានផ្ទុកសារធាតុ polyurethanes និង polycarbonates ។ លើសពីនេះ ក្រុមហ៊ុនបានផ្គត់ផ្គង់រោងសម្ងួតដោយប្រើថាមពលពន្លឺព្រះអាទិត្យដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌូនេស៊ី វៀតណាម មីយ៉ាន់ម៉ា និងថៃ ដោយពួកគេប្រើសម្រាប់ការសម្ងួតផលិតផលកសិកម្មដូចជា ចេក ប៉េងប៉ោះ ម្ទេស កាហ្វេ កាកាវ គ្រឿងទេស និងឱសថជាដើម។ ដំណោះស្រាយនេះធ្វើឲ្យកសិផលរក្សាបាននូវពណ៌ និងសាររធាតុចិញ្ចឹមនៅពេលដែលពួកវាត្រូវបានការពារពីកាំរស្មីយូវី ដែលជាលទ្ធផលផ្តល់ទិន្នផលទំនិញមានគុណភាពខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះ រោងសម្ងួតមានភាពងាយស្រួលក្នុងការដឹកជញ្ជូន និងដំឡើង ហើយកាត់បន្ថយហានិភ័យនៃការខូចគុណភាព និងបញ្ហាអនាម័យថែមទៀតផង។ ជាមួយនឹងប្រព័ន្ធសម្ងួតប្រើថាមពលពន្លឺព្រះអាទិត្យ កសិករកាហ្វេអាចកាត់បន្ថយការបាត់បង់ទិន្នផលកាហ្វេ និងកាត់បន្ថយពេលវេលាស្ងួតបានយ៉ាងច្រើន។  

ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូឧស្សាហកម្ម Covestro ក៏បានបង្កើតដំណោះស្រាយកន្លែងស្តុកទុកត្រជាក់ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីកាត់បន្ថយការខាតបង់ក្រោយការប្រមូលផល (បង្កើនគុណភាពគ្រាប់ពូជផ្លែឈើ និងបន្លែលើសពី ២១ ថ្ងៃ) នៅក្នុងប្រទេសឥណ្ឌូនេស៊ី គ្រាប់ពូជខ្ទឹមក្រហមត្រូវបានរក្សាទុកនៅក្នុងកន្លែងស្តុកទុកត្រជាក់ដើរដោយថាមពលពន្លឺព្រះអាទិត្យ  ដើម្បីឲ្យលទ្ធភាពនៃការដាំដុះកាន់តែប្រសើរឡើង។ មិនត្រឹមតែប៉ុណ្ណោះ រោងសម្ងួតប្រើថាមពលពន្លឺព្រះអាទិត្យ និងកន្លែងស្តុកទុកត្រជាក់ក៏ត្រូវបានប្រើប្រាស់ដោយកសិករនៅអាហ្វ្រិក ឥណ្ឌា បង់ក្លាដែស នេប៉ាល់ និងស្រីលង្កាផងដែរ។

ដើម្បីបង្កើនប្រសិទ្ធភាពថាមពលនៅក្នុងផ្ទះ Covestro បានផលិតបន្ទះដែលមានវត្ថុធាតុ polyisocyanurate (PIR) ដែលមានអ៊ីសូឡង់កម្ដៅល្អ ធន់នឹងសំណើម និងផ្សិត។ ​បើ​ធៀប​នឹង​បច្ចេក​វិទ្យាប្រពៃណី​សាមញ្ញ បច្ចេកវិទ្យានេះ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ដែលអាចត្រូវបានប្រើប្រាស់នៅក្នុងសំណង់មណ្ឌលថែទាំសុខភាព សាលារៀន មណ្ឌលថែទាំកុមារ និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ផ្សេងទៀត។ បន្ថែមពីនេះ ប្រព័ន្ធចម្រោះទឹកដើរដោយពន្លឺព្រះអាទិត្យជួយក្នុងការបន្សុទ្ធទឹកគ្រប់ប្រភេទដោយប្រើថាមពលពន្លឺព្រះអាទិត្យ។ Covestro រួមជាមួយនឹងដៃគូរបស់ខ្លួនក៏មានបច្ចេកវិទ្យាបំប្លែងដីល្បាប់ និងលាមកទៅជាជីជីវសាស្រ្តផងដែរ ខណៈដែល Covestro កំពុងមានបំណងដាក់គំនិតផ្តួចផ្តើមចូលទៅក្នុងសកម្មភាពដែលបំប្លែងលាមកទៅជាជីសរីរាង្គដោយសុវត្ថិភាព។

ការច្នៃប្រឌិតថ្មីៗ និងបច្ចេកវិទ្យារបស់ Covestro ភាគច្រើនត្រូវបានប្រើប្រាស់ដោយកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និងដៃគូអាជីវកម្ម ដោយផ្តល់ឱ្យសហគមន៍ក្រីក្រទទួលបានសិទ្ធិប្រើប្រាស់ និងបង្កើនសមត្ថភាពរបស់ពួកគេដើម្បីទទួលបានប្រាក់ចំណេញ។ មិនត្រឹមតែប៉ុណ្ណោះ បច្ចេកវិទ្យាដែលបានអនុវត្តគឺមាននិរន្តរភាព និងកំណត់ការប្រើប្រាស់ហ្វូស៊ីលឥន្ធនៈក្នុងវិស័យកសិកម្ម សំណង់ និងទឹកស្អាត។ បន្ថែមពីនេះ ភាពជាដៃគូជាមួយរដ្ឋាភិបាលបានជួយបង្កើតហិរញ្ញប្បទានសម្រាប់កសិករក្នុងទម្រង់នៃការឧបត្ថម្ភធន (ឧទា៖ ការឧបត្ថម្ភធន ៥០ ភាគរយដោយរដ្ឋាភិបាលថៃក្រោមថាមពលកកើតឡើងវិញ ខណៈដែលរដ្ឋាភិបាលឥណ្ឌាក៏បានផ្តល់ការឧបត្ថម្ភធន ៥០ ភាគរយផងដែក្រោមដំណោះស្រាយទាំងនេះ)។ រយៈពេលក្រោយមកទៀត ដោយសារការចាប់អារម្មណ៍លើបច្ចេកវិទ្យាបានកើនឡើងជាបន្តបន្ទាប់ក្នុងចំណោមក្រុមកសិករជាច្រើន រដ្ឋាភិបាលអាចកាត់បន្ថយការឧបត្ថម្ភធនបាន (រដ្ឋាភិបាលកាត់បន្ថយនៅត្រឹម ៣០ ភាគរយ និង ៣៥ ភាគរយនៅឥណ្ឌា)។ តាមរយៈករណីរបស់ Covestro បានបង្ហាញយ៉ាងច្បាស់ពីរបៀបដែលរដ្ឋាភិបាលអាចធ្វើបានក្នុងការគាំទ្រដល់ការបង្កើនគុណភាព និងបច្ចេកវិទ្យាប្រកបដោយនិរន្តរភាពដល់សហគមន៍ក្រីក្រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​