ក្រុមហ៊ុនកែច្នៃចំណីអាហារប៉ូឡូញ មានបំណងបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនកែច្នៃចំណីអាហាររបស់ប្រទេសប៉ូឡូញ LipCo Foods បានបង្ហាញពីផែនការរបស់ខ្លួនដើម្បីបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់។

នៅក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុន បានមានប្រសាសន៍ថា៖ ដោយមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា លើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីវិស័យឯកជនក៏ដូចជាសក្តានុពលនានារបស់កម្ពុជា លោកមានអារម្មណ៍កក់ក្តៅ និងសុទិដ្ឋិ​និយម​កាន់​តែខ្ពស់និងសម្តែងនូវចេតនាក្នុងការពន្លឿនផែនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា សំដៅធ្វើឱ្យលេចចេញជារូបរាងកាន់តែឆាប់រហ័ស។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីបានជម្រាបទៅកាន់គណៈប្រតិភូក្រុមហ៊ុនអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ រហូតមកទល់បច្ចុប្បន្ន។

ទាក់ទងនឹងកិច្ចការងារវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យឯកជន ដែលបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែង ប្រមុខរាជរដ្ឋាភិបាលតែងតែអនុញ្ញាតឱ្យមានការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបើកឱកាសឱ្យវិនិយោគិនឯកជន បានលើកឡើងពីបញ្ហានានា និងឈានទៅដល់ការដោះស្រាយផ្ទាល់នៅក្នុងវេទិកានេះតែម្តង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបដែរថា បន្ថែមពីលើយន្តការដ៏មានប្រសិទ្ធភាពខាងលើ នៅរៀងរាល់ ៦ខែម្ដង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែរៀបចំកិច្ចប្រជុំពិភាក្សាលើបញ្ហាកង្វល់ផ្សេងៗជាមួយសមាគមធុរកិច្ចជប៉ុន សភាពាណិជ្ជកម្មអាម៉េរិក សភាពាណិជ្ជកម្មអ៉ឺរ៉ុប សមាគមធុរកិច្ចកូរ៉េ ដើម្បីស្វែងរកដំណោះស្រាយដោយមានរូបឯកឧត្តមផ្ទាល់ ជាសហប្រធាន រួមជាមួយ ឯកឧត្តមឯកអគ្គរាជទូត/ឯក​អគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនរបស់ប្រទេសនីមួយៗផងដែរ។

លោក CÉSAR LIPKA  នាយកប្រតិបត្តិក្រុមហ៊ុន LipCo Foods បានសម្ដែងនូវចាប់អារម្មណ៍ជាខ្លាំងលើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងបានលើកឡើងអំពីបទពិសោធន៍ជោគជ័យរបស់ក្រុមហ៊ុនខ្លួន ក្នុងផលិតកម្មកែច្នៃចំណីអាហារដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារអឺរ៉ុប ដោយបានបញ្ជាក់អំពីភូមិ​សាស្រ្តប្រទេសប៉ូឡូញ ដែលសម្បូរទៅដោយភោគផលធម្មជាតិ និងផលិតផលកសិកម្មទ្រង់ទ្រាយធំ ដូចជា ការចិញ្ចឹមជ្រូកយកសាច់ និងការដាំដំណាំផ្លែប៉ោមជាដើម។ក្រុមហ៊ុនមានផែនការ បង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *