អន្តរជាតិ កោតសរសើរកម្ពុជាលើភាពជោគជ័យក្នុងការបើកព្រំដែន និងធ្វើឱ្យសេដ្ឋកិច្ចជាតិមានកំណើនឡើងវិញ

ភ្នំពេញ៖ លោក Rian Maelzer អ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិបានរាយការណ៍ថា ប្រទេសកម្ពុជាបានធ្វើរឿងដ៏ជោគជ័យមួយនៅអាស៊ីអាគ្នេយ៍ សម្រាប់វិធីដែលខ្លួនបានដោះស្រាយលើការរាតត្បាតនៃជំងឺកូវីដ-១៩ ទោះបីជាមានការព្រួយបារម្ភក្នុងតំបន់ទៅលើកម្រិតនៃការអភិវឌ្ឍន៍ និងស្ថានភាពនៃប្រព័ន្ធថែទាំសុខភាពក៏ដោយ។ អ្នកវិភាគអន្តរជាតិបានផ្តល់កិត្តិយស និងកោតសរសើរដល់ភាពជោគជ័យរបស់កម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភាពអស្ចារ្យ ដែលកម្ពុជាអាចធ្វើបានទៅលើការជំនះ និងប្រយុទ្ធប្រឆាំងនឹងការរាលដាលជំងឺកូវីដ-១៩ ហើយអាចមានលទ្ធភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសសង្គ្រោះវិស័យទេសចរណ៍បានយ៉ាងប្រសើរ ដែលជាប្រភពនៃចំណូលប្រហែល ១/៥ នៃផលិតផលក្នុងស្រុកសរុប (​GDP) របស់ខ្លួន។

លោក Rian Maelzer បានបញ្ជាក់ថា កម្ពុជាបានបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញទាំងស្រុង ខណៈដែលបណ្តាប្រទេសជិតខាងដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅមានភាពប្រឈម។ អ្វីដែលសំខាន់ កម្ពុជាបានអនុវត្តវិធានការនៃការសម្របសម្រួល ក៏ដូចជាការលុបចោលលក្ខខណ្ឌតម្រូវឱ្យនៅដាច់ពីគេទាំងអស់សម្រាប់អ្នកធ្វើដំណើរដែលទទួលថ្នាំបង្ការជំងឺកូវីដ-១៩ពេញលេញ។

លោកសាស្ត្រាចារ្យ Joseph Matthews បានលើកឡើងថា ការដឹកនាំប្រទេសដ៏ជោគជ័យរបស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ គឺការសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងតាំងពីគ្រាដំបូង។

លោកបញ្ជាក់ថា ៖

“សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​មាន​ការសម្រេច​ចិត្តយ៉ាងមានប្រសិទ្ធភាព​​ខ្លាំង​ណាស់ ហើយគាត់បានអំពាវនាវដល់គ្រប់ប្រជាជនទាំងអស់ឱ្យទៅទទួលការចាក់វ៉ាក់សាំង ក្រោមជំនួយ និងកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសជាដៃគូ ជាពិសេសប្រទេសចិន។ រដ្ឋាភិបាលបាន និងកំពុងផ្តល់ឱ្យប្រជាជនបន្តការចាក់វ៉ាក់សាំងដូសទី៤ និងទី៥ ដើម្បីរក្សាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជួយសម្រួលដល់សេដ្ឋកិច្ច ខណៈនៅឆ្នាំ២០២២នេះ យើងរំពឹងថា នឹងមានកំណើន GDP ៥,៤ ភាគរយ”

ដោយឡែក លោក Jack Lee សហស្ថាបនិក Shop E-Commerce Platform បានពោលថា ប្រជាជននៅកម្ពុជា មិនព្រួយបារម្ភពីកូវីដ-១៩ទៀតនោះទេ ហើយបានចាប់ផ្តើមអាជីវកម្មធម្មតាឡើងវិញយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

លោកថា ៖

“អ្នកអាចមើលឃើញក្នុងអំឡុងពេលជំងឺរាតត្បាត ជាឧទាហរណ័មានមនុស្សជាច្រើនពួកគេស្នាក់នៅផ្ទះ ហើយមិនអាចចេញទៅធ្វើការបានទេ។ ដូច្នោះ ពួកគេក៏ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដូចជា ឱសថស្ថានបែបឌីជីថល គ្រឿងទេសបែបឌីជីថល និងការចែកចាយអាហារ ពួកគេតាមរយៈការផ្សព្វផ្សាយផលិតផលលើវេទិកាអនឡាញនៅទូទាំងប្រទេស និងទូទាំងពិភពលោក”

និយាយជារួម ការបើកព្រំដែនឡើងវិញប្រកបដោយភាពជោគជ័យ និងឆាប់រហ័សរបស់កម្ពុជា មិនត្រឹមតែបានជួយជំរុញវិស័យទេសចរណ៍ឱ្យមានភាពល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានអនុញ្ញាតឱ្យវិនិយោគិនអន្តរជាតិចូលមកវិញ ដែលនាំឱ្យ FDI កើនឡើងនៅឆ្នាំនេះផងដែរ។ អាគារខ្ពស់ថ្មីៗនៅទីក្រុងភ្នំពេញ គឺជាសក្ខីភាពនៃវឌ្ឍនភាពសេដ្ឋកិច្ចដែលប្រទេសកម្ពុជាបានធ្វើក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនៃកូវីដ-១៩ គួរតែនាំកម្ពុជាខិតទៅជិតការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០បានយ៉ាងប្រាកដ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផលិតផលថ្មីរបស់គ្រឿងហ្លួង កាន់តែជួយគាំទ្រ និងផ្សព្វផ្សាយមុខម្ហូបខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2024

គ្រឿងហ្លួង សាបារា ត្រូវបានគេស្គាល់យ៉ាងទូលាយថាជាផលិតផលក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sabara Best Food សម្រាប់ជាគ្រឿងផ្សំរសជាតិទៅលើមុខម្ហូបបែបខ្មែរ

សម្ដេច​ធិបតី​ ជំរុញឱ្យ​​គិតគូរ ​និងអនុវត្តន៍ឱ្យបានតឹងរ៉ឹង​លើ​គម្រោង​ប្លង់មេក្នុង​តំបន់​ក្រុង​រណប ​និង​បុរី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2024

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានជំរុញឱ្យ​រៀបចំ​ និងអនុវត្ត​ឱ្យ​បានតឹងរ៉ឹង​​ចំពោះ​គម្រោង​ប្លង់​មេ​នៅក្នុងតំបន់​ក្រុង​រណប និង​តាមបុរីនានា​

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

ទុនពីវិស័យមីក្រូហិរញ្ញវត្ថុជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2024

វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

សហភាពអឹរ់ុបមានផែនការដាក់ពន្ធបន្ថែមជិត ៤០ ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2024

សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ

ធនាគារ វីង បើកសម្ពោធសាខាថ្មីក្នុងក្រុងកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/06/2024

សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ