ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសម៉ុងតេណេហ្គ្រោ លោក Vladislav Maslennikov បានរំលឹកថា ក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ រុស្ស៊ី គឺជាអ្នកវិនិយោគដ៏ធំបំផុតសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសម៉ុងតេណេហ្គ្រោ ដែលបានវិនិយោគយ៉ាងហោចណាស់ ១,៥ពាន់លានអឺរ៉ូ ឬជាមធ្យម១០០លានអឺរ៉ូក្នុងមួយឆ្នាំ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ។

បណ្តាញព័ត៌មាន balkaninsight បានផ្សាយកាលពីសប្ដាហ៍មុននេះថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសម៉ុងតេណេហ្គ្រោ បានអះអាងថា អាជ្ញាធរចាប់ផ្តើមបង្កកអចលនទ្រព្យរបស់ជនជាតិរុស្ស៊ីចំនួន២រូប ដែលស្របទៅនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
ក្រសួងការបរទេសបានអះអាងថា ការិយាល័យអចលនទ្រព្យរបស់ម៉ុងតេណេហ្គ្រោបានរារាំងអចលនទ្រព្យរបស់ពលរដ្ឋរុស្ស៊ីដែលមិនបញ្ចេញឈ្មោះនៅ Zabljak និងអ្នកនយោបាយរុស្ស៊ី Marat Bashirov នៅក្នុងរមណីយដ្ឋានឆ្នេរ Budva ។ លោក Bashirov គឺជាមេដឹកនាំផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ីនៅតំបន់ Lugansk ភាគខាងកើតអ៊ុយក្រែន។

TASS បានផ្សាយថា រដ្ឋមន្ត្រីមហាផ្ទៃប្រទេសម៉ុងតេណេហ្គ្រោ លោក Filip Adzic បានលើកឡើងកាលពីពេលកន្លងទៅថា អចលនទ្រព្យចំនួន៤៤ដែលជាកម្មសិទ្ធិរបស់ជនជាតិរុស្ស៊ីនឹងត្រូវបង្កកក្នុងប្រទេស ដែលជាផ្នែកមួយនៃទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែលបានដាក់លើប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។
យោងតាមការប៉ាន់ស្មានពីសំណាក់ដែលពាក់ព័ន្ធបានលើកឡើងថា ក្រុមហ៊ុនរុស្ស៊ី បានវិនិយោគច្រើនជាង១២៩លានអឺរ៉ូនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសម៉ុងតេណេហ្គ្រោកាលពីឆ្នាំមុន ខណៈដែលទឹកប្រាក់ប្រមាណ ៤៩,៤៦លានអឺរ៉ូត្រូវបានវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសមួយនេះ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសម៉ុងតេណេហ្គ្រោ លោក Vladislav Maslennikov បានរំលឹកថា ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ រុស្ស៊ីគឺជាអ្នកវិនិយោគដ៏ធំបំផុតសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសម៉ុងតេណេហ្គ្រោ ដោយបានវិនិយោគសរុបយ៉ាងហោចណាស់ ១,៥ពាន់លានអឺរ៉ូ ឬគិតជាមធ្យម ១០០លានអឺរ៉ូក្នុងមួយឆ្នាំ។
យោងតាមអ្នកការទូតរុស្ស៊ីបានបញ្ជាក់ថា ការវិនិយោគរបស់រុស្ស៊ីនៅប្រទេសម៉ុងតេណេហ្គ្រោលើសពីការវិនិយោគដែលបានគ្រោងទុករបស់សហភាពអឺរ៉ុបក្រោមផែនការវិនិយោគសម្រាប់តំបន់បាល់កង់ភាគខាងលិចសម្រាប់ឆ្នាំ២០២១-២០២៧ (មិនលើសពី៦០០លានអឺរ៉ូ) ខណៈដែលប្រទេសម៉ុងតេណេហ្គ្រោបានចូលរួមជាមួយការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីរបស់សហភាពអឺរ៉ុបនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ស្របពេលដែលមានការតវ៉ារបស់ប្រជាជនម៉ុងតេណេហ្គ្រោក្នុងការគាំទ្ររុស្ស៊ី ក្រោយពីរដ្ឋាភិបាលចូលរួមដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី៕
https://tass.com/economy/1485793

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content