ក្រុមហ៊ុន​ជាង​២០​០មកពីប្រទេស​ជាង​១០​ បង្ហាញ​ម៉ាកយីហោ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ពាណិជ្ជកម្ម​ដ៏ធំ​នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រុមហ៊ុនប្រមាណជាង​២០០​ក្រុមហ៊ុន មកពីប្រទេស​ជាង​១០​ បានបង្ហាញម៉ាកយី​ហោ​របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍​អន្តរជាតិដ៏ធំមួយ​នៅក្នុងរាជធានីភ្នំពេញ រយៈពេល​ ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ២០២៥ ។​

ពិព័រណ៍នេះ ក៏មានការ​គាំទ្រពី​ក្រសួងពាណិជ្ជកម្ម ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និងនេសាទ ​ក្រសួងសុខាភិបាល សភាពាណិជ្ជកម្ម​កម្ពុជា សម្ព័ន្ធសហគមន៍​កសិកម្មកម្ពុជា សមាគម​សហព័ន្ធកសិករ​កម្ពុជា​នៃអ្នកផលិ​ត​កសិកម្ម សមាគមអ្នកចិញ្ចឹមត្រីកម្ពុជា សមាគមអ្នកចិញ្ចឹមស​ត្វ​កម្ពុជា សមាគមពាណិជ្ជកម្មកម្ពុជា និងសមាគមបណ្ដាញកសិករ​តេជោ​ ។ ក្រៅពីនេះ ក៏មានការគាំទ្រពីសមាគមចិញ្ចឹមសត្វ របស់វៀតណាម សមាគមជីវៀតណាម (FAV) សមាគមថ្នាំសត្វល្បាយវៀតណាម (VIPA) សមាគមពេទ្យកែសម្ផស្ស និងឡេសឺរកម្ពុជា (CAMLA) សមាគមស្ប៉ា និងសុខភាពកម្ពុជា (CSWA) សមាគមអភិវឌ្ឍវិទ្យាសាស្ត្រមន្ទីរពិសោធន៍ (AMLD) សមាគមឧបករណ៍វេជ្ជសាស្ត្រទីក្រុងហូជីមិញ (HMEA) និងសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF)។ បន្ថែមពីនេះ ក៏មានការចូលរួមគាំទ្រពីស្ថាប័នឯកទេសផ្សេងៗ និងសមាគមជាច្រើនទៀតផងដែរ។

នៅក្នុងឱកាស​នៃការ​បើកសម្ពោធពិព័រណ៍នោះ លោក ​វីន នី ប្រធានគណៈកម្មការរៀបចំពិព័រណ៍ និងជានាយក​ក្រុមហ៊ុន VEAS បានឱ្យដឹងថា ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​អន្តរជាតិមួយនេះ នឹង​ជួយផ្សារ​ភ្ជាប់​រវាង​អ្នកផលិត​មកពីតំបន់​ផ្សេងៗទៅកាន់​អ្នក​ប្រើប្រាស់​នៅកម្ពុជា ហើយវាក៏បានជួយដល់​វិស័យកសិកម្ម ចិញ្ចឹមសត្វ សុខាភិបាល នៅកម្ពុជា​បានមួយកម្រិតផងដែរ តាមរយៈការ​នាំយក​បច្ចេកវិទ្យា​ថ្មីៗបន្ថែម​មកកាន់ទីផ្សារ​នៃប្រទេស​កម្ពុជា ។​

លោកបានបង្ហាញពីក្ដី​រំពឹងថា ស៊េរីពិព័រណ៍ពាណិជ្ជកម្មដីធំនេះ រំពឹងទទួលបានភ្ញៀវជាពាណិជ្ជកម្មជាង ៣០០០ នាក់ ពីទូទាំងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ ហើយកម្មវិធីនេះក៏នឹងក្លាយជាវេទិកាពាណិជ្ជកម្មដ៏ពិសេសសម្រាប់សហគ្រាសកម្ពុជា ក្នុងការអភិវឌ្ឍអាជីវកម្ម និងបណ្តាញអន្តរជាតិរបស់ខ្លួន ។

លោកបណ្ឌិត​ តាន់ មុនីវណ្ណ អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ​ការ​តាំងពិព័រណ៍​នាពេលនេះ គឺរៀបចំឡើង​ស្របតាមការ​អភិវឌ្ឍសេដ្ឋកិច្ច​សង្គម​ដ៏សកម្មរបស់​កម្ពុជា នៅលើវិស័យកសិកម្ម​ ដែលជា​ឆ្អឹង​ខ្នង​សំខាន់នៃសេដ្ឋកិច្ចជាតិ ជាមួយ​នឹង​ការ​រីក​ចម្រើន​លើ​ផលិតផល​គ្រឿង​សម្អាង ឱសថស្ថាន មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្ត្រ​ ចំណីអាហារ និងភេសជ្ជៈ ព្រមទាំងវិស័យ​សត្វ​ចិញ្ចឹម​នៅកម្ពុជា​ ដែលកំពុង​មានការរីក​ចម្រើនគួរឱ្យកត់សម្គាល់​ផងដែរ ។​

លោក​បណ្ឌិត​ក៏បានអំពាវនាវ​ដល់​អ្នកចូលរួមជាតិ និងអន្តរជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់​ ដូចជា​ម្ចាស់អាជីវកម្ម អ្នកវិនិយោគ​ និងអ្នកច្នៃប្រឌិត ចូរចាប់យកឱកាស​ដ៏សំខាន់​ពីពិព័រណ៍មួយ​នេះ ហើយនេះក៏ជា​ឱកាស​ដើម្បីបង្កើន​កិច្ច​សហប្រតិបត្តិការ​​ និងចែករំលែក​ចំណេះដឹង ដើម្បីពង្រីក​ខ្លួន​កាន់តែល្អប្រសើរ​នាពេលនេះ ​និងអនាគត​ ។

ឯកឧត្តម​ វ៉ា រុតសាន រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បានមានប្រសាសន៍ដែរថា ការ​រៀបចំព្រឹត្តិការណ៍ពិព័រណ៍​នៅពេលនេះ នឹងក្លាយជា​សក្ខីភាព ​និងការ​រួម​ចំណែកយ៉ាង​សំខាន់​ក្នុងការពង្រឹង​សកម្មភាពពាណិជ្ជកម្ម​ នៅក្នុងប្រទេស​កម្ពុជា ។ សម្រាប់ព្រឹត្តិការណ៍នេះ​ ពិតមានសារសំខាន់ខ្លាំង​ណាស់ ជាពិសេស​ ការជំរុញ​សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម​ ការ​វិនិយោគរវាងប្រទេស​កម្ពុជា​ និងបណ្ដា​ប្រទេស​នានា​ដែលបានចូលរួមក្នុងថ្ងៃនេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

Leave a Reply

Your email address will not be published.Required fields are marked *