ភ្នំពេញ ៖ កម្ពុជានារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានក្លាយជាតំបន់ដែលមានកំណើនសេដ្ឋកិច្ចលឿនក្នុងចំណោមបណ្តាប្រទេសដែលមានកំណើតសេដ្ឋកិច្ចលឿនជាងគេនៅលើពិភពលោក។ កត្តាទាំងអស់នេះ បានជំរុញឱ្យកម្ពុជាមានឱកាសពង្រីកវិស័យសំខាន់ៗរបស់ខ្លួន ទាំងកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ដើម្បីបន្តកំណើនអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេស។
ជុំវិញមូលហេតុដែលធ្វើឱ្យកម្ពុជារកឃើញនូវល្បឿនរីកចម្រើនប្រកបដោយសក្តានុពលដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោកថា ការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាចលករ និងចន្ទល់រឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
សម្តេចបានមានប្រសាសន៍ផងដែរថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើន ៧ភាគរយ ជាមធ្យមប្រចាំឆ្នាំ រហូតធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ និងកំពុងបោះជំហានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
គួរបញ្ជាក់ផងដែរថា តាមរយៈរបាយការណ៍របស់ធនាគារពិភពលោក (world bank) បានឱ្យដឹងថា កម្ពុជា ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចល្អជាងគេក្នុងរង្វង់ប្រមាណ ៧% ក្នុងមួយឆ្នាំ នារយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។ ស្ថានភាពនេះ បានអនុញ្ញាតឱ្យប្រជាជនទទួលបានឱកាស និងសេវាសាធារណៈស្មើៗគ្នា ដែលធ្វើឱ្យកម្រិតជីវភាព និងចំណូលរបស់ប្រជាជនកើនឡើងល្អប្រសើរ។
ជាមួយគ្នានេះ ធនាការពិភពលោកក៏បានបញ្ជាក់ដែរថា កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជាពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ គួបផ្សំជាមួយនឹងការផ្លាស់ប្តូរជារចនាសម្ព័ន្ធផង បានធ្វើឱ្យប្រាក់ចំណូលរបស់ពលកម្មកើនឡើង និងភាពក្រីក្រកាន់តែធ្លាក់ចុះ ដែលជំរុញឱ្យកម្រិតជីវភាពកាន់តែប្រសើរ។
សូមរំលឹកថា ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ធ្លាប់បានប្រាប់ AMS ថា ការលើកកម្ពស់ជីវភាពប្រជាជនអាស្រ័យលើគោលនយោបាយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចល្អ និងបើកទូលាយធ្វើឱ្យប្រជាជន ជាពិសេសវិស័យឯកជនអាចប្រកបរបរដោយសេរី។ ចំណុចខ្លាំងទាំងអស់នេះ បានធ្វើឱ្យវិស័យឯកជន រួមទាំងផ្នែកផ្សេងៗទៀតដែលជាចលករក្នុងសេដ្ឋកិច្ចកម្ពុជា អាចរីកលូតលាស់យ៉ាងប្រសើរក្នុងប្រទេសដែលមានស្ថិរភាព និងអំណោយផលខ្ពស់សម្រាប់ការវិនិយោគ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/01/2025
ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស