តម្លៃប្រេងឡើងថ្លៃបន្តិច ខណៈដែលមានការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេងនៅប្រទេសមួយចំនួន

បរទេស៖ ​យោងតាមប្រភពពី Yahoo!Finance បានរាយការណ៍ថា តម្លៃ​ប្រេង​បាន​ឡើងថ្លៃ​បន្តិចបន្ទាប់​ពី​ទិន្នន័យ​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ប្រេងសាំង និង​ស្តុក​ចម្រោះ​នៅ​សហរដ្ឋអាម៉េរិក ជាមួយនឹង​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេងនៅប្រទេសមួយចំនួន។

ថ្មីៗនេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥៨ ភាគរយ ឬ ៧៦,៤៨  ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៤៤ ភាគរយ ឬ ៧២,៥៧ ដុល្លារក្នុងមួយបារ៉ែល។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋបាលព័ត៌មានថាមពល (EIA) លើកឡើងថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាម៉េរិកបានកើនឡើងច្រើនជាងការរំពឹងទុក ខណៈដែលស្តុកប្រេងបានធ្លាក់ចុះកាលពីសប្តាហ៍មុន ដោយសារប្រតិបត្តិការធ្លាក់ចុះ។

ថ្មីៗនេះ រុស្ស៊ី និង​អាមេរិក​ បាន​ជួប​ប្រជុំ​លើក​ដំបូង​ចាប់​តាំង​ពីមាន​សង្គ្រាមជាមួយនឹង​អ៊ុយក្រែន​ ក្នុង​គោល​បំណង​ស្តារ​ទំនាក់ទំនង និង​រៀបចំដំណោះស្រាយ​សម្រាប់​បញ្ចប់​ជម្លោះ។ យ៉ាងណាមិញ សង្គ្រាមបានរំខានដល់ការផ្គត់ផ្គង់ប្រេងចាប់តាំងពីឆ្នាំ២០២២ ដែលធ្វើឱ្យតម្លៃកើនឡើង។ រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក German Galushchenko លើកឡើងថា រុស្ស៊ីបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធឧស្ម័នរបស់អ៊ុយក្រែន និងបំផ្លាញកន្លែងផលិតឧស្ម័នពេញមួយយប់។ ទន្ទឹមនឹងនេះ រំហូរប្រេង Caspian Pipeline Consortium ដែលជាផ្លូវដ៏សំខាន់សម្រាប់ការនាំចេញប្រេងឆៅពីកាហ្សាក់ស្ថានត្រូវបានកាត់បន្ថយពី ៣០ ទៅ ៤០ ភាគរយកាលពីថ្ងៃអង្គារ៍ បន្ទាប់ពីស្ថានីយ៍បូមប្រេងត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។ នៅកន្លែងផ្សេងទៀតដូចជា តំបន់ Kurdistan របស់ប្រទេសអ៊ីរ៉ាក់កំពុងជួបហានិភ័យនៃការផ្គត់ផ្គង់ សូម្បីតែតួកគីគឺជាម្ចាស់ផ្ទះកំពង់ផែ Ceyhan ដែលផ្ទុកប្រេងអ៊ីរ៉ាក់ពីតំបន់ Kurdistan ក៏មិនបានទទួលការបញ្ជាក់ពីអ៊ីរ៉ាក់លើការដំណើរការឡើងវិញនោះទេ។ ប្រសិនបើអ៊ីរ៉ាក់បន្តលំហូរប្រេងរបស់ខ្លួន នោះវានឹងបន្ថែមការផ្គត់ផ្គង់ ៣០០ ០០០ បារ៉ែលក្នុងមួយថ្ងៃនៅលើទីផ្សារ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកវិភាគលើកឡើងថា ពន្ធនាំចូលដែលប្រកាសដោយរដ្ឋបាល Donald Trump អាចធ្វើឲ្យតម្លៃប្រេងឡើងថ្លៃតាមរយៈការបង្កើនតម្លៃទំនិញប្រើប្រាស់។ ជាលទ្ធផល ការឡើងថ្លៃនៃតម្លៃប្រេងនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកចុះខ្សោយ និងកាត់បន្ថយតម្រូវការប្រេងឥន្ធនៈ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *