វឌ្ឍនភាពគម្រោងស្ថាបនា និងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧

កំពង់ចាម ៖ ស្ថិតនៅក្នុងគម្រោងអាទិភាពរបស់រាជរដ្ឋាភិបាលដែលជំរុញការអភិវឌ្ឍន៍ផ្លូវនៅទូទាំងប្រទេសឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងគាំទ្រដល់កំណើនសេដ្ឋកិច្ច បច្ចុប្បន្នចំពោះតែគម្រោងស្ថាបនា និងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលផ្សារស្គន់រហូតដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម សម្រេចបានប្រមាណ​៣២ភាគរយហើយ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីទីប្រជុំជនស្គន់រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយការដ្ឋានគ្រប់កំណាត់បានបង្កើន និងធានាវឌ្ឍនភាពតាមការគ្រោងទុក។ ជាក់ស្ដែង គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៥នេះ គម្រោងដែលមានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ សម្រេចបានលទ្ធផល ៣២,០១ភាគរយ។

សូមរំលឹកថា គម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៧ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដោយប្រើរយៈពេលសាងសង់ចំនួន៤០ខែ ដែលតាមផែនការគម្រោងនឹងសាងសង់បញ្ចប់១០០% នៅអំឡុងខែកក្កដា ឆ្នាំ២០២៧ខាងមុខនេះ។ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ២៤,៥ម៉ែត្រ ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨ មានប្រវែងសរុបស្មើ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន មានប្រវែងសរុប ១១៦ម៉ែត្រ លូរំដោះទឹកភ្លៀង លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។

ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។ ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញនិងជាទិស​​ដៅទៅខេត្តកំពង់ធំ សៀមរាប…។ល។ និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។

កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C,ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦,ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ(GMS)ផងដែរ។

ជាមួយគ្នានេះ ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ឯកឧត្តម ផន រឹម បានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ហើយក៏ជាផ្នែកមួយជួយកាត់បន្ថយការហុយធូលី លើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវផងដែរ៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ

សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ស្ទឹងត្រែង កំពុងមមាញឹកផលិត ដើម្បីនាំចេញទៅអង់គ្លេស និងជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងកំពុងមមាញឹកកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅអង់គ្លេស និងជប៉ុន ១២៥ តោននៅឆ្នាំ២០២៦ នេះ

រយៈពេល ៦ ខែ កសិករគំរូ ចន គឹមស្រស់ រកប្រាក់ចំណេញ ៤០ លានរៀលពីការដាំបន្លែសរីរាង្គតាមបច្ចេកទេសទំនើប

ជំនួញ, ព្រឹត្តិការណ៍

• 06/08/2026

ការ​ផ្លាស់ប្តូរ​ពី​ការ​ដាំដុះ​បែប​ប្រពៃណី​ មក​អនុវត្ត​បច្ចេកទេស​កសិកម្ម​ទំនើប​ បាន​ជួយ​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ ​និង​ប្រាក់​ចំណូល​របស់​កសិករ​យ៉ាង​គួរឱ្យ​កត់សម្គាល់

បង់ក្លាដែស​បើកចំហ​ទទួល​បច្ចេកវិទ្យា​បរមាណូ​អាមេរិក​ តែ​ដាក់​លក្ខខណ្ឌ​ការពារ​អធិបតេយ្យភាព​ជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/08/2026

​រដ្ឋាភិបាល​បង់ក្លាដែស​បាន​បង្ហាញ​ជំហរ​បើកចំហ​ចំពោះ​សំណើ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​ថាមពល​បរមាណូ ​ប៉ុន្តែ​បាន​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​ណាមួយ​នឹង​អាច​ទទួលយក​បាន​ ​លុះត្រាតែ​ស្រប​តាម​អាទិភាព​ជាតិ​ ​និង​ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ដល់​សេដ្ឋកិច្ច​ ​និង​ប្រជាជន​របស់​ខ្លួន

រយៈពេល ៧ខែឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៤លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា ទទួលបានអ្នកដំណើរចេញចូលសរុបជិត ៤លាននាក់ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ មានការថយចុះប្រមាណ ៩ភាគរយ

ពាណិជ្ជកម្ម​ចិន​-​អាហ្វ្រិក​កើន​ដល់​ ​១៩៦​ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​១​ ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

​៖​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​ ​និង​ទ្វីប​អាហ្វ្រិក ​បាន​សម្រេច​កំណត់​ត្រា​ខ្ពស់​បំផុត​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​ ​៦​ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ​ដោយ​មាន​ទំហំ​សរុប ​១,៤១​ ​ទ្រីលាន​យន់ ​(​ប្រមាណ​ ​១៩៦,៦​ ​ពាន់​លាន​ដុល្លារ​អាមេរិក​) ​ដែល​ត្រូវបាន​ជំរុញ​ដោយ​គោលនយោបាយ​មិន​យក​ពន្ធ​គយ​ ​០​ ​ភាគរយ​លើ​ការ​នាំចូល​ទំនិញ​ពី​បណ្តា​ប្រទេស​អាហ្វ្រិក

ប៊ុល​ហ្ការី ​ស្នើ​បង្កើត​សម្ព័ន្ធភាព​ថ្មី​មួយ ​ដើម្បី​ជំរុញ​ការ​កែទម្រង់​គោលនយោបាយ​អន្តោប្រវេសន៍​នៅអឺរ៉ុប​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/08/2026

ប្រធានាធិបតី​ប៊ុល​ហ្គារី ​លោកស្រី​ ​Iliana​ ​Yotova​ នៅ​សប្តាហ៍​នេះ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ប៊ុលហ្ការី​គួរ​រៀបចំ​គោលនយោបាយថ្មីមួយក្នុងនាមជា​អ្នកដឹកនាំ​បង្កើត​សម្ព័ន្ធភាព​ដ៏​រឹងមាំ​ជាមួយបណ្តា​ប្រទេស​នៅខាងក្រៅ​ប្លុក​អ៊ឺរ៉ុប

កម្ពុជារកចំណូលបាន ៤១៥ លានដុល្លារពីការនាំចេញអង្ករជាង ៧០ ម៉ឺនតោន ក្នុងរយៈពេល ៧ ខែ

សេដ្ឋកិច្ច

• 05/08/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ​៧០៧,៤៧១​ ​តោន ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ក្នុង​រយៈពេល​ ​៧​ខែ ​នៃ​ឆ្នាំ​២០២៦​ ​ដោយ​ទទួលបាន​ចំណូល​ជា​ទឹកប្រាក់​ជាង​ ​៤១៥​ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក

រដ្ឋាភិបាល សម្រេច​លើកលែង និងអនុគ្រោះពន្ធក្នុងវិស័យអចលនទ្រព្យ​ទៅតាមលក្ខខណ្ឌ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/08/2026

រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់អចលនទ្រព្យទៅតាមលក្ខខណ្ឌ​មួយចំនួន

អ្នកជំនាញ​រំពឹង​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​៥០​% ​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ ​រំពឹង​ថា​ ​«​យុទ្ធនាការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​» ​(​Siem​ ​Reap​ ​Tourism​ ​Service​ ​Mega​ ​Sale​) ​ដែល​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ចាប់ពី​ ​១០​% ​ដល់​ ​៥០​% ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​អំឡុង​រដូវកាល​បៃតង

Leave a Reply

Your email address will not be published.Required fields are marked *