តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាក់ទាញបានក្រុមហ៊ុនជាង២០០ មកពីជាង១០ប្រទេស

ព្រះសីហនុ ៖ក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញក្រុមហ៊ុនចំនួន ២០២ មកពីជាង១០ ប្រទេស និងបានបង្កើតឱកាសការងារជាង ៣០ ០០០នាក់សម្រាប់ប្រទេសកម្ពុជា ហើយបរិមាណនាំចូល និងនាំចេញប្រចាំឆ្នាំរបស់ខ្លួនមានចំនួន ៧% នៃចំនួនសរុបរបស់កម្ពុជា។

នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤​ក្នុងដំណើរទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖ លោករីករាយណាស់ដែលបានមកទស្សនាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។

ឯកឧត្តម វ៉ាង វិនពីន បានឱ្យដឹងថា៖

«ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន បានកោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដូចជាកូនបង្កើតរបស់សម្ដេចដែលសម្ដេចបង្កើតមកដោយផ្ទាល់ដៃ។ ខ្ញុំសូមជូនពរឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែប្រសើរឡើង និងក្លាយជាគំរូនៃការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា»។

ដោយឡែកទាក់ទងនឹងខេត្តតំបន់ឆ្នេរនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តព្រះសីហនុជាគោលដៅ និងជំរុញការវិនិយោគ ដើម្បីកែប្រែខេត្តមួយនេះឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មឡូជីស្ទីក និងទេសចរ​ណ៍​ ដោយបានរៀបចំនូវគម្រោងប្លង់មេរួចរាល់ និងត្រៀមប្រកាសនៅឆ្នាំ២០២៥ខាងមុខនេះ។ នៅក្នុងផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុរយៈពេល១៥ឆ្នាំរាជរដ្ឋាភិបាលរំពឹងថានឹងទទួលបានទុនវិនិយោគប្រមាណ​២០​ពាន់​លានដុល្លារអាមេរិក ។

បើតាមឯកឧត្តម ជា កុកហុង  ប្រធានលេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា បានមានប្រសាសន៍ឱ្យដឹងថា ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ ជាគម្រោងវិនិយោគដ៏ធំរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មឡូជីស្ទីក និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងតំបន់អាស៊ានក្នុងរយៈពេល១៥ ។ គម្រោងនេះ នឹងអាចទាក់ទាញវិនិយោគិនពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍បានជាង​២០ពាន់លានដុល្លារអាមេរិក ហើយនឹងធ្វើឱ្យចំណូលផលិតផលក្នុងស្រុកសរុបក្នុងខេត្តព្រះសីហនុ ដែលសំដៅលើចំណូលជាមធ្យមរបស់ពលរដ្ឋក្នុងខេត្តនេះកើនឡើងបន្ថែមទៀត តាមរយៈការទទួលបានឱកាសការងារធ្វើ ជាមួយនឹងប្រាក់កម្រៃខ្ពស់ជាងមុន និងទទួលបានជំនាញបន្ថែមពីការវិនិយោគទាំងនោះ ។

ឯកឧត្តមបន្តថា នៅក្នុងផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុនេះ នឹងរៀបចំបែងចែកតំបន់ទៅតាមសក្ដានុពលភាពសេដ្ឋកិច្ចដែលមាននៅក្នុងខេត្ត ដូចជាតំបន់ឡូជីស្ទីក ឧស្សាហកម្ម ពាណិជ្ជកម្ម តំបន់ទេសចរណ៍ពិសិដ្ឋ និងតំបន់ហិរញ្ញវត្ថុជាដើម ។ ការបែងចែកតំបន់នេះ មានសារសំខាន់ណាស់ ដើម្បីទាក់ទាញនិងសម្រួលដល់ការវិនិយោគ ជាក់ស្ដែងតាមបទពិសោធន៍នៅទីក្រុងធំៗលើពិភពលោកនេះ ក៏មានការបែងចែកតំបន់ដូចគ្នានេះដែរ ។ នៅក្នុងការបែងចែកតំបន់ក្នុងខេត្តព្រះសីហនុ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង បន្ទាប់មកនឹងរៀបចំឱ្យមានគោលនយោបាយពិសេសទៅតាមតំបន់នីមួយៗ ដូចជាការលើកទឹកចិត្តពន្ធ ការលើកទឹកចិត្តជាការសម្របសម្រួលអនុលោមភាព ការផ្ដល់សេវាច្រកចេញចូលតែមួយរហ័សទាន់ចិត្ត និងការសម្រួលពាណិជ្ជកម្មជាដើម ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានថ្លែងនៅក្នុងវេទិកាវិនិយោគក្នុងខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះឱ្យដឹងផងដែរថា ខេត្តព្រះសីហនុ ជាខេត្តមានសក្ដានុពលធំធេង ហើយពេលនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ស្វែងយល់ពីសក្ដានុពលវិនិយោគ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តព្រះសីហនុ ទៅជាមជ្ឈមណ្ឌលវិនិយោគ និងការអភិវឌ្ឍដ៏រស់រវើកមួយក្នុងក្របខ័ណ្ឌអាស៊ាន ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥

បុគ្គល​ ៤​ ​អាច​ជំនួស​តំណែង​លោក ​​Zelensky ក្រោយ​លោក​ Trump ​ជំរុញ​ការ​ផ្លាស់ប្តូរ​នយោបាយ​អ៊ុយក្រែន

បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

ការ​ពិភាក្សា​អំពី​បុគ្គល​ដែល​អាច​ជំនួស​លោក​ Volodymyr ​Zelensky ​ក្នុង​តំណែង​ប្រធានាធិបតី​អ៊ុយក្រែន ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង ​បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​លើកឡើង​ពី​តម្រូវការ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​នយោបាយ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​

រុស្ស៊ី​ដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ​ ​AI ​ថ្មី​ ​សម្រាប់​បង្កើន​សមត្ថភាព​ដ្រូន​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​ថ្មី​មួយ ​ដើម្បី​ផ្តល់​វីដេអូ​ពី​សកម្មភាព​ប្រយុទ្ធ​ជាក់ស្តែង​ដល់​ក្រុម​អ្នក​ផលិតដ្រូន​ក្នុង​ស្រុក​ ​សម្រាប់​យក​ទៅ​ហ្វឹកហាត់​ប្រព័ន្ធ​ ​AI ​របស់​ដ្រូន​យោធា

កម្ពុជា​ លើកទឹកចិត្តវិនិយោគិន​​អាស៊ែបៃហ្សង់ ​​មក​បំពេញទស្សនកិច្ច​​នៅកម្ពុជា​ ដើម្បី​​ឈ្វេង​យល់​ពីសក្ដា​នុពល​វិនិយោគ​ និងឱកាស​ធ្វើធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រោយ​ដំណើរទស្សនកិច្ច​របស់​សម្ដេចធិបតីហ៊ុន ម៉ាណែត​នៅប្រទេស​អាស៊ែ​បៃហ្សង់​ កម្ពុជារំពឹងថា​នឹងទទួលបាន​វិនិយោគិន​និងទេសច​រពីអាស៊ែបៃហ្សង់ចូលមក​​វិនិយោគនិងទស្សនា​

IMF បង្កើនការព្យាករសេដ្ឋកិច្ចពិភពលោក មានកំណើន ៣.១% ប៉ុន្តែព្រមានពីហានិភ័យវិនិយោគលើ AI និងកំណើនបំណុលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន ៣,១ ភាគរយនៅក្នុងឆ្នាំនេះ ដែលកើនឡើងពីព្យាករណ៍លើកមុន ៣ ភាគរយ។ អតិផរណាត្រូវបានរក្សាការព្យាករណ៍នៅកម្រិតដដែល ៤,៧ ភាគរយ

កម្ពុជា នឹងទទួលរង El Niño ៖ ក្រសួងចំនួន២ ជំរុញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រង និងពង្រឹងសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

ភ្នំពេញ ៖ ជាការឆ្លើយតបនឹងគ្រោះរាំងស្ងួតដែលបង្កឡើងពី El Niño ក្រសួងឧស្សាហកម្ម បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សហការជិតស្និទ្ធជាមួយភាគីជប៉ុន ដើម្បីបង្កើនប្រសិទ្ធភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អាតឱ្យបានរឹងមាំ ពង្រឹងសន្តិសុខទឹកស្អាត ខណ:ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ថែរក្សាប្រភពទឹកទុកសម្រាប់ប្រើក្នុងរដូវប្រាំងខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ នៅក្នុងសេចក្ដីប្រកាសផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ដោយផ្អែកលើការតាមដាន និងវិភាគលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើន

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

រដ្ឋធានីបាគូ ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)

អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី កំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រដែលមានផលចំណេញខ្ពស់


Leave a Reply

Your email address will not be published.Required fields are marked *