SMEs នៅកម្ពុជាមានការរីកចម្រើន តែនៅមានបញ្ហាប្រឈមខ្វះទុនវិនិយោគ និងលទ្ធភាពទាបក្នុងការទទួលបានកម្ចី

ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យម (SMEs) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ បង្កើនប្រាក់ចំណូលសម្រាប់អង្គភាពគ្រួសារ និងជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យមានភាពរីកចម្រើនដល់តំបន់ជនបទ។

យោងតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) បានរួមចំណែកប្រមាណ ៥៨% នៃផ.ស.ស. ដែលឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។ SMEs នៅកម្ពុជាគ្របដណ្តប់ស្ទើរគ្រប់វិស័យ ដូចជា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងវិស័យកម្មន្តសាល ជាដើម។

បើទោះបីជា SMEs នៅកម្ពុជាមានការរីកចម្រើនជាលំដាប់ក៏ដោយ ប៉ុន្តែ SMEs នៅមានបញ្ហាប្រឈមមួយចំនួនដូចជា ការខ្វះទុនវិនិយោគ លទ្ធភាពទាបក្នុងការទទួលបានហិរញ្ញប្បទាន ឬកម្ចីផ្លូវការ អភិបាលកិច្ចនៅមានកម្រិត ខ្វះខាតក្នុងការបណ្តុះបណ្តាលបុគ្គលិក ការយល់ដឹងពីបច្ចេកវិទ្យាទំនើបនៅមានកម្រិត លទ្ធភាពចូលទៅកាន់ទីផ្សារធំៗមានកម្រិតទាបដោយសារការខ្វះបទពិសោធ និងវិធីសាស្ត្រផ្សព្វផ្សាយ ជាដើម។ ជាមួយគ្នានេះ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ និងគោលនយោបាយគាំទ្រ ដូចជា នីតិវិធីសម្រួលការចុះបញ្ជីអាជីវកម្ម ការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី ការផ្តល់កម្ចីជាមួយអត្រាការប្រាក់ទាបតាមរយៈធនាគាររដ្ឋ (ធនាគារសហគ្រាសធុនតូច និង មធ្យម) ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម។

យោងតាមសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍ SMEs និងដើម្បីគាំទ្រគោលនយោបាយ រាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៥នេះ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១២ ក្រោមប្រធានបទគោល ស្តីពី “ការជំរុញការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមនុខ្លួញរកស សេដ្ឋកិច្ចកម្ពុជា” ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា សន្និសីទម៉ាក្រូសេដ្ឋកិច្ច មានគោលបំណង ប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំគោលនយោបាយលើកទឹកចិត្ត ស្វែងយល់ពីកត្តាប្រឈមរបស់ SMEs ក្នុងការចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មសកល សិក្សាពីកាលានុវត្តភាពសម្រាប់ SMEs ដើម្បីទទួលបានហិរញ្ញប្បទានក៏ដូចជាទុនអាជីវកម្ម បន្ថែម និងជំរុញការចូលរួមរបស់ក្រុមហ៊ុន-សហគ្រាសក្នុងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/09/2026

បរទេស​ ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី​ RT បានឲ្យដឹងថា

ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​មុននឹង​តភ្ជាប់​ ​ឬ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ណាមួយ​ដែល​មិន​មាន​អាជ្ញាបណ្ណ​ច្បាស់លាស់ ​ដើម្បី​ចៀសវាង​ហានិភ័យ ​ឬ​ការ​ខាតបង់​ដែល​អាច​កើតមាន​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប

CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​កត់សម្គាល់​ថា​ ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កើនឡើង​ខ្លាំង​ ​ខណៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​បាន​កៀរគរ​ទុន​ប្រមាណ ​៧​២០ លាន​ដុល្លារ​ ​តាមរយៈ​ទីផ្សារ​មូលធន​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុន​ ២០​-​៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 11/09/2026

ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​កសិករ​មួយ​នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​ដោយ​អាច​ប្រមូល​ផល​បាន​ពី​ ​១០​ ​ទៅ​ ​១៥​ តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​រក​ប្រាក់​សរុប​ជិត​ ៤ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ២ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ

លោក Trump សន្យាចែកលុយឱ្យពលរដ្ឋម្នាក់ ៥០០០ ដុល្លារ ពេលឈ្នះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/09/2026

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាយ៉ាងភ្ញាក់ផ្អើលមួយដល់ពលរដ្ឋដោយថ្លែងថា លោកនឹងផ្តល់ប្រាក់លើកទឹកចិត្ត ដែលហៅថា «Trump Dividend» ចំនួន ៥០០០ ដុល្លារ ជូនដល់ប្រជាពលរដ្ឋអាមេរិកាំងពេញវ័យគ្រប់ៗរូបប្រសិនបើគណបក្សសាធារណៈ អាចបន្តគ្រប់គ្រង និងរក្សាកៅអីភាគច្រើនក្នុងសភាទាំងពីរនាពេលបោះឆ្នោតពាក់កណ្តាលអាណត្តិ អំឡុងខែវិច្ឆិកាខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​


Leave a Reply

Your email address will not be published.Required fields are marked *