ចំណុចសំខាន់ខ្លះៗដែលគួរតែយល់ដឹងអំពីអាស៊ាន

បរទេស ៖ នៅឆ្នាំ២០២២ នេះ ប្រទេសកម្ពុជា គឺជាប្រធានអាស៊ានប្ដូរវេន និងជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ដែលជាជុំទី៣របស់ខ្លួន បន្ទាប់ពីបានរៀបចំកិច្ចប្រជុំក្នុងនាមជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះលើកដំបូងនៅឆ្នាំ២០០២ និងលើកទី២នៅឆ្នាំ២០១២ ដូចនេះហើយ យើងគួរតែយល់ដឹងអំពីចំណុចសំខាន់ខ្លះៗពីអាស៊ាន។

អាស៊ាន (ASEAN) គឺជាពាក្យកាត់ពីភាសាអង់គ្លេសថា The Association of Southeast Asian Nations ដែលជាឈ្មោះពេញរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ សព្វថ្ងៃនេះ អាស៊ានមានសមាជិក ១០ ប្រទេសដូចជា ៖ ឥណ្ឌូនេស៊ី ថៃ សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម ឡាវ កម្ពុជា និង មីយ៉ាន់ម៉ា។

សមាគមនេះ គឺត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមការចុះហត្ថលេខាលើសេចក្តីប្រកាសអាស៊ាន ឬមានឈ្មោះមួយទៀតថា សេចក្តីថ្លែងការណ៍ទីក្រុងបាងកក ដែលមានបណ្តាប្រទេសនៅអាស៊ីចំនួន ៥ ជាស្ថាបនិករួមមាន ថៃ សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ហើយក្រោយមកបណ្ដាប្រទេសក្នុងតំបន់បានចូលជាសមាជិកជាបន្ដបន្ទាប់ ដែលមានសរុប ១០ ប្រទេសដូចសព្វថ្ងៃនេះ។

គោលបំណងនៃការបង្កើតសមាគមអាស៊ាន គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពផ្នែកនយោបាយ សេដ្ឋកិច្ច ការអប់រំ វប្ប្ធធម៌ សមាហរណកម្ម និងការអភិវឌ្ឍន៍ភាពជាដៃគូនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បាវចនាទាំង ៣ របស់អាស៊ាន គឺ ចក្ខុវិស័យតែមួយ​ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។  លើសពីនេះទៅទៀត អាស៊ាន មានសសរស្តម្ភចំនួន ៣ គឺ សមាគម នយោបាយសន្តិសុខអាស៊ាន (APSC) សមាគមសេដ្ឋកិច្ចអាស៊ាន (AEC) និងសមាគមសង្គម-វប្បធម៌អាស៊ាន (ASCC)។

ធម្មនុញ្ញអាស៊ាន ត្រូវបានចូលជាធរមានបានយ៉ាងពេញលេញ និង​ក្លាយ​ជា​កិច្ច​ព្រម​ព្រៀង​ស្រប​ច្បាប់នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ដែលបានធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្រោមការជួបជុំ និងព្រមព្រៀងគ្នាពីមេដឹកនាំរបស់ប្រទេសជាសមាជិកអាស៊ានទាំង ១០។  ធម្មនុញ្ញអាស៊ាន គឺជាគ្រឹះសំខាន់មួយក្នុងការបង្កើតអាស៊ាន ដោយមានការរៀបរៀងជាក្របខណ្ឌ ឬ ច្បាប់អាស៊ាន ការកំណត់គោលដៅច្បាស់លាស់របស់អាស៊ាន​ និងការមានទំនួលខុសត្រូវដែលអនុវត្តទៅតាមច្បាប់អាស៊ាន។

កិច្ចប្រជុំកំពូលអាស៊ាន គឺជាស្ថាប័នរៀបចំគោលនយោបាយខ្ពស់បំផុតក្នុងអាស៊ាន ដែលមានការចូលរួមពីប្រមុខរដ្ឋ ឬរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ានធ្វើឡើង២ដងក្នុងមួយឆ្នាំម្តង ដែលប្រធានកិច្ចប្រជុំកំពូលអាស៊ានត្រូវបានរើសតាំង និងបង្វិលបន្តបន្ទាប់គ្នា ដោយផ្អែកលើលំដាប់អក្សរដំបូងនៃឈ្មោះភាសាអង់គ្លេសនៃប្រទេសជាសមាជិក។ កិច្ចប្រជុំកំពូលនេះ នឹងត្រូវរៀបចំឡើងនៅប្រទេសដែលកាន់តំណែងជាប្រធានអាស៊ាន ឬ គេហៅបានមួយទៀតថាជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី១ និងជាលើកដំបូងបង្អស់ ត្រូវបានធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦។
និមិត្តរូបរបស់អាស៊ាន គឺតំណាងឲ្យស្ថិរភាព សន្តិភាព ការរួបរួម និងអំណាចរបស់អាស៊ាន ដែលមានចំនួន ៤ ពណ៌ដូចជា ខៀវ ក្រហម ស និង លឿង ដែលតំណាងឱ្យពណ៌សំខាន់ៗនៃគ្រប់ទង់ជាតិរបស់រដ្ឋសមាជិកអាស៊ានទាំងអស់ ហើយពណ៌នីមួយៗមានអត្ថន័យដូចជា៖ ពណ៌ខៀវ តំណាងឱ្យសន្តិភាព និងស្ថិរភាព ពណ៌ក្រហម តំណាងឱ្យភាពក្លាហាន និងអំណាច ពណ៌ស តំណាងឱ្យភាពបរិសុទ្ធ និងពណ៌លឿង តំណាងឱ្យវិបុលភាព។ រូបកួរស្រូវចំនួន ១០ ដែលផុសឡើងនៅចំកណ្តាលនិមិត្តសញ្ញាអាស៊ាន គឺតំណាងឱ្យក្តីសុបិនរបស់បិតាស្ថាបនិកអាស៊ាន ដែលចង់ឱ្យប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួបរួមគ្នាក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ហើយរង្វង់ព័ទ្ធជុំវិញកួរស្រូវនោះ គឺជាតំណាងឲ្យការរួបរួមរបស់អាស៊ាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/02/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូរដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យរងគ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអាចជួយជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/02/2025

ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់មួយក្នុង​កា​រជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ម្លោះហើយការផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន គឺជាការងារអាទិភាពមួយ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ជាការពូនជ្រុំ និងកសាងបន្តនូវស្មារតី ៧ មករា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

ថ្នា្កក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថាជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជាជន

កូនខ្មែរមានសត្ថភាពផលិតគ្រឿងសំអាង និងមានការគាំទ្រច្រើននៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 07/02/2025

ដោយមើលឃើញសក្តានុពល និងភាពងាយស្រួលក្នុងការស្វែងរកវត្ថុធាតុដើមដ៏សំបូរបែប កូនខ្មែរមួយរូបបានខិតខំរិះរកគំនិតកែច្នៃរុក្ខជាតិធ្វើជាគ្រឿងសំអាង ហើយដាក់លក់នៅលើទីផ្សារក្នុងស្រុក

កម្ពុជាលើកទឹកចិត្តអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ជួយដល់សហគមន៍កសិកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

កម្ពុជាលើកទឹកចិត្តអង្គការFAOជួយដល់សហគមន៍កសិកម្មទំនើបដែលជួយកាត់បន្ថយថ្លៃដើមផលិត មានប្រសិទ្ធភាពសេដ្ឋកិច្ច និង មាននិរន្តរភាព

ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់ចិន BYD សម្រេចបោះទុន​បង្កើត​រោងចក្រ​ផ្គុំ​ និងដំឡើ​ង​នៅ​ខេត្តព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ទី​បំផុ ក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនី​របស់ចិន បាន​សម្រេច​បោះទុនវិនិយោគបង្កើត​រោងចក្រ​ដំឡើង​រថយន្តអគ្គិសនី​នៅកម្ពុជា​ហើយ​

វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងលើកសម្រស់ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញទេសចរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

«វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយក​រដ្ឋមន្ត្រី។

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ ជំរុញផលិតកម្មក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរនិង បន្លែផ្លែឈើ ក្នុងគោលបំណងជំរុញផលិតកម្មក្នុងស្រុក គាំទ្រផលិតផលខ្មែរ និងផ្គូផ្គងពាណិជ្ជកម្មរវាងអ្នកផលិត និងអ្នកទិញ

តម្លៃមាសបន្តឡើងថ្លៃខ្ពស់ ១តម្លឹង ៣ ៤៤១ ដុល្លារអាម៉េរិក ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

តម្លៃមាសឡើងថ្លៃ ១ ភាគរយ ឬ ២ ៨៥៨ ដុល្លារអាម៉េរិកក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមួយតម្លឹងមានតម្លៃ ៣ ៤៤១ ដុល្លារអាម៉េរិក និង មួយជីមានតម្លៃ ៣៤៤ ដុល្លារអាម៉េរិក)។ អ្នកវិភាគព្យាករណ៍ថា តម្លៃអាចឡើងថ្លៃដល់ ២ ៩០០ ដុល្លារអាម៉េរិកក្នុងមួយអោននាពេលឆាប់ៗនេះ

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា​មានអ្នក​ប្រើទូរសព្ទចល័ត​ចំនួន ២០,៦លាន ខណៈអ្នកប្រើប្រាស់សេវាអ៊ីនធើណេត​មានចំនួន ១៩​លាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

គិតត្រឹម​ចុងឆ្នាំ២០២៤ ទូទាំង​ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់ទូរសព្ទចល័ត​ចំនួន ​២០​លាន ​៦សែន ដែល​មានន័យ​ថា មនុស្ស​ម្នាក់អាច​មានទូរសព្ទ ២គ្រឿង​ និងខ្លះ​ ៣គ្រឿង