សញ្ញាសំខាន់ៗមួយចំនួនបង្ហាញថា វិបត្តិសេដ្ឋកិច្ចរបស់រុស្ស៊ីកាន់តែអាក្រក់ទៅៗ

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី Business Insider បានរាយការណ៍ថា វិបត្តិសេដ្ឋកិច្ចរបស់រុស្ស៊ីកាន់តែអាក្រក់ទៅៗចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ដោយសារ​ទណ្ឌកម្ម​ពី​លោកខាងលិច​​។ ទន្ទឹមនឹងនេះ សកម្មភាពពលរដ្ឋរុស្ស៊ីទិញរថយន្តបានចុះថយជាងមុន ខណៈដែលឧស្សាហកម្មរថយន្តរបស់រុស្ស៊ីកំពុងក្លាយជាបញ្ហាមួយនៃសេដ្ឋកិច្ច។

ចាប់តាំងពីមានសង្រ្គាមជាមួយនឹងអ៊ុយក្រែនមក ការលក់រថយន្តនៅទីក្រុងមូស្គូបានធ្លាក់ចុះជិត ៧៥ ភាគរយ ហើយការធ្លាក់ចុះនេះមានកត្តាចំនួន ៣ នៅពីក្រោយ ដូចជា ការឡើងថ្លៃរថយន្ត ការថយចុះការផ្គត់ផ្គង់ និងអ្នកប្រើប្រាស់មិនសូវចាប់អារម្មណ៍។ នេះជាសញ្ញាបង្ហាញអំពីភាពទន់ខ្សោយរបស់អតិថិជននៅក្នុងប្រទេសរុស្ស៊ី  ដោយពួកគេមិនសូវចាប់អារម្មណ៍រថយន្តម៉ាកមកពីបរទេស ហើយងាកមកទិញរថយន្តដែលមានប្រភពក្នុងស្រុក ដែលភាគច្រើនមានបញ្ហាមេកានិច។

សញ្ញាមួយទៀតដែលបង្ហាញថាសេដ្ឋកិច្ចរបស់រុស្ស៊ីកំពុងធ្លាក់ចុះគឺសមតុល្យក្នុងគណនីចរន្តរបស់រុស្ស៊ីមានការធ្លាក់ចុះយ៉ាងខ្លាំង។ ធនាគារកណ្តាលទីក្រុងម៉ូស្គូបានបង្ហាញពីការធ្លាក់ចុះ ៩៣ ភាគរយសម្រាប់ត្រីមាសចន្លោះខែមេសាដល់ខែមិថុនា ដែលវាបានធ្លាក់ចុះពី ៧៦,៧ ពាន់លានដុល្លារទៅ ៥,៤ ពាន់លានដុល្លារ។ វិបត្តិហិរញ្ញវត្ថុនេះបណ្តាលមកពីទណ្ឌកម្មរបស់លោកខាងលិច ជាពិសេសវិស័យថាមពល ការនាំចេញប្រេង និងហ្គាសរបស់ខ្លួនរងផលប៉ះពាល់យ៉ាងខ្លាំង។

លើសពីនេះ ប្រាក់ចំណូលពីការនាំចេញថាមពលក៏ជាបញ្ហានៃការធ្លាក់ចុះផងដែរ ដោយសារលោកខាងលិចបានផាកពិន័យលើលំហូរប្រាក់ចំណូលនោះ បើទោះបីជាទីក្រុងមូស្គូរកចំណូលបានមួយភាគធំពីការលក់ផលិតផលប្រេង និងហ្គាសក៏ដោយ។ កាលពីខែមិថុនាកន្លងទៅនេះ ក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីបាននិយាយថា ប្រាក់ចំណូលពីពន្ធលើប្រេង និង ហ្គាសបានធ្លាក់ចុះ ៣៦ ភាគរយ ឬ ៤,៦៩ លានដុល្លារ បើធៀបនឹងប្រាក់ចំណូលឆ្នាំមុនគឺប្រហែល ៦,៣០ ពាន់លានដុល្លារ។

មិនត្រឹមតែប៉ុណ្ណោះ ​តម្លៃនៃរូបិយប័ណ្ណរបស់ប្រទេសនេះបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល ១៥ ខែ ដែលបង្កឡើងដោយសារលំហូរចេញនៃមូលធន ការធ្លាក់ចុះនៃចំណូលពន្ធ និងការធ្លាក់ចុះនៃទុនបម្រុងរបស់ធនាគារកណ្តាល។ ការប្រែប្រួលនៃរូបិយប័ណ្ណបានជំរុញឱ្យមានការដកប្រាក់ក្នុងស្រុកពីធនាគារកណ្តាលយ៉ាងធ្ងន់ធ្ងរប្រហែលជាង ១​ ពាន់លានដុល្លារ។ រូបិយប័ណ្ណ​រុស្ស៊ី​ចុះ​ខ្សោយ​បាន​បង្ខំ​ឱ្យ​ប្រទេស​នេះ​ចាត់​វិធានការមួយ ដោយកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានជំរុញឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចៀសឆ្ងាយពីប្រាក់ដុល្លារ ហើយងាកមកប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកវិញដើម្បីធ្វើពាណិជ្ជកម្ម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបលើកឡើងថា ការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ីពិតជាមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប ៨ រូប លើកឡើងថា រុស្ស៊ីនិយាយកុហកអំពីកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដោយសារមាន​សញ្ញា​ជា​ច្រើន​ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​រុស្ស៊ី​កំពុង​ធ្លាក់​ចុះ ហើយគួរតែមានទណ្ឌកម្ម ​និង​វិធានការ​ផ្សេង​បន្ថែមទៀត​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ចុះ​ខ្សោយ​កាន់តែមានប្រសិទ្ធភាព

រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ សហការបង្កើនអាទិភាពហិរញ្ញប្បទានសម្រាប់វិស័យទឹកស្អាត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/07/2024

វេទិកាទឹកស្អាតត្រូវផ្តោតលើការពង្រឹង​កិច្ច​សហការរវាងរដ្ឋ វិស័យឯកជននិងស្ថាប័នហិរញ្ញវត្ថuលើកកម្ពស់​លទ្ធភាព​ទទួលសេវា​ទឹក​ស្អាតទូទាំង​ប្រទេស​

នាពេលអនាគត កម្ពុជានឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញសម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

នាពេលអនាគតឆាប់ៗកម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ សម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីកទាំងក្នុង និង ក្រៅប្រទេស

វិស័យមីក្រូហិរញ្ញវត្ថុបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/07/2024

វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ

រាជរដ្ឋាភិបាល​អាណត្តិថ្មី បាន​ដាក់​ចេញវិធានការជា​បន្តបន្ទាប់​ ​ដើម្បីជំរុញ​ការស្ដារ​វិស័យ​សំណង់ ​និងអចលនទ្រព្យ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/07/2024

រដ្ឋាភបិាលបាល​បានដាក់ចេញនូវ​វិធានការ​ជា​បន្តបន្ទាប់ដើម្បីជំរុញវិស័យ​អចលនទ្រព្យ ​និងសំណង់ឱ្យ​ងើ​បឡើងវិញតាំងពីអាណត្តិ​ចាស់​ដល់អាណត្តិ​ថ្មី

F-16ថ្មីចំនួន២គ្រឿងនៃកញ្ចប់ចំណាយជិត២ពាន់លានដុល្លារ ចុះចតដល់ទឹកដីស្លូវ៉ាលើកដំបូងក្រោយរង់ចាំជាង២ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/07/2024

F-16 បានបង្ហាញអំពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពនៃសមត្ថភាពការពារជាតិរបស់ស្លុវ៉ាគី

រដ្ឋាភិបាលអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងឈានទៅគោលដៅឆ្នេរទេសចរណ៍កម្រិតពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

កម្ពុជា នឹងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង ប្រទាក់ក្រឡា និងជាគោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក

ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឱ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

ការលើកកម្ពស់នៃការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឲ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មទៅកាន់តំបន់អាស៊ានតាមរយៈប្រព័ន្ធអេឡិចត្រូនិក

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ