ភាគហ៊ុនក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ធ្លាក់ចុះ ខណៈលោកស្រីប្រធានសភាអាមេរិកគ្រោងជួបប្រធានក្រុមហ៊ុនផ្ទាល់

បរទេស ៖ គ្រាន់តែវត្តមានរបស់លោកស្រីប្រធានសភាអាមេរិក Nancy Pelosi ក្នុងដំណើរទស្សនកិច្ចចូលដល់ទឹកដីតៃវ៉ាន់ភ្លាម តម្លៃភាគហ៊ុនរបស់​ក្រុមហ៊ុន​ផលិត​បន្ទះឈីបរបស់តៃវ៉ាន់ Taiwan Semiconductor Manufacturing Co. (TSMC) បានធ្លាក់ចុះមិនធ្លាប់មាន ខណៈដែល TSMC ក៏កំពុង​សាងសង់​រោងចក្រដែលមានតម្លៃរាប់ពាន់លានដុល្លារនៅតាមតំបន់ជាច្រើនក្នុងប្រទេសអាមេរិក។

កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ លោកស្រីប្រធានសភាសហរដ្ឋអាមេរិក Nancy Pelosi បានធ្វើការចុះចតលើទឹកដីកោះតៃវ៉ាន់​ក្នុងដំណើរ​ទស្សន​កិច្ច​ក្រៅផ្លូវការ បានក្លាយជាប្រធានបទមួយដ៏ក្តៅគគុគដែលពិភពលោកកំពុងយកចិត្តទុកដាក់តាមដានយ៉ាងខ្លាំង។

ជាមួយនឹងវត្តមានជាលើកដំបូងដែលកំពុងបង្កភាពចម្រូងចម្រាសជាមួយមហាយក្សចិននៅពេលនេះ បានបង្កភាពភិតភ័យដល់ក្រុមហ៊ុនជាច្រើនដែលមាន​វត្តមាននៅតៃវ៉ាន់ ជាពិសេសក្រុមហ៊ុនផលិតបន្ទះឈីប Taiwan Semiconductor Manufacturing Co. (TSMC) ដែលមានតម្លៃ ៤៤០ ពាន់លាន​ដុល្លារ​បានធ្លាក់ចុះភាគហ៊ុន ២.៤% ចំណែកឯក្រុមហ៊ុន United Microelectronics និង MediaTek របស់តៃវ៉ាន់បានធ្លាក់​ចុះ ៣% និង ១.៦% រៀង​គ្នា​នៅ​ថ្ងៃអង្គារសប្ដាហ៍នេះ។

ក្រុមអ្នកតាមដានសកម្មភាពសេដ្ឋកិច្ច និងផ្សារហ៊ុនបានលើកឡើងថា ក្រុមហ៊ុនផលិតបន្ទះឈីបអាចនឹងមានហានិភ័យក្នុងការខាតបង់ ប្រសិនបើជម្លោះ​រវាង​សហរដ្ឋអាមេរិក និងចិនមានសភាពធ្ងន់ធ្ងរជាងនេះ ស្របពេលដែលអ្នកវិនិយោគខាងផ្នែកបច្ចេកវិទ្យាក៏កំពុងតាមដានមើលដំណើរទៅ​កោះ​តៃវ៉ាន់​របស់​លោកស្រី Nancy Pelosi ដូចគ្នា។

ទោះបីជាយ៉ាងណាក្តី The Washington Post បានចេញផ្សាយថា នៅថ្ងៃពុធសប្ដាហ៍នេះ តាមផែនការលោកស្រី Pelosi នឹងត្រូវ​ជួប​ពិភាក្សា​គ្នា​ជាមួយ​នឹងប្រធានក្រុមហ៊ុន TSMC លោក Mark Liu ដោយផ្ទាល់ ដើម្បីរៀបចំដំណើរការអនុវត្តកញ្ចប់ថវិកាប្រមាណ​ជា ៥២ពាន់លានដុល្លារ​ដែលត្រូវបាន​អនុម័តដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការជួយពង្រឹងដល់ឧស្សាហកម្មផលិតបន្ទះឈីបនៅក្នុងស្រុកឲ្យមានសកម្មភាពខ្លាំងក្លាឡើងវិញ។

គួរបញ្ជាក់ផងដែរថា តៃវ៉ាន់ ក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបលើពិភពលោកដោយសារ មានក្រុមហ៊ុនតៃវ៉ាន់ជាច្រើន​គឺជា​អ្នកផ្គត់ផ្គង់បន្ទះឈីបដែលមានកម្រិតខ្ពស់។ ក្រុមហ៊ុនផលិតបន្ទះឈីបនៅតៃវ៉ាន់ត្រូវបានកំណត់ថានឹងបង្កើន ចំណែកទីផ្សារពិភពលោក​របស់ពួក​គេ​ដល់ ៦៦% នៅឆ្នាំនេះ។ ក្រៅពីនោះ បច្ចុប្បន្ន TSMC ក៏កំពុងសាងសង់រោងចក្រតម្លៃរាប់ពាន់លានដុល្លារ​នៅតាមតំបន់ជាច្រើនរបស់អាមេរិកមានដូចជា រោងចក្រតម្លៃ១២ពាន់លានដុល្លារនៅ Arizona រោងចក្រដែលកំពុងដំណើរនៅ Camas, Washington, Austin, Texas, និង California ផងដែរ៕

Source: https://fortune.com/2022/08/02/nancy-pelosi-taiwan-chip-stocks-us-china-fallout/


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី ទទួលបានសមតុល្យប្រាក់បញ្ញើសរុបជាង ១.000លានដុល្លារអាមេរិកគិតត្រឹមត្រីមាសទី៤​ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/01/2025

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ឈានមុខគេនៅ ព្រះរាជាណាចក្រកម្ពុជា​ ដែលទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០១៥។

ក្រុមហ៊ុនធុរកិច្ចថ្មីចំនួន៥លើវិស័យយោធា ដែលកំពុងលេចមុខមាត់ខ្លាំងនៅអាមេរិកសម្រាប់ឆ្នាំ២០២៥នេះ

ជំនួញ, ព្រឹត្តិការណ៍

• 16/01/2025

បច្ចុប្បន្នធុរកិច្ចថ្មីសម្រាប់វិស័យយោធានៅអាមេរិកសរុបមានប្រមាណជា ៥៥៦ ក្រុមហ៊ុនមកហើយប៉ុន្តែក្នុងនោះមានប្រមាណជា ៣០០ជាងប៉ុណ្ណោះដែលទទួលបានទុនវិនិយោគ

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ ក្រោយរដ្ឋាភិបាលថៃអនុម័តឲ្យមានច្បាប់កាស៊ីណូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលថៃអនុម័តសេចក្តីព្រាងច្បាប់អនុញ្ញាតឲ្យមានអាជីវកម្មកាស៊ីណូស្របច្បាប់

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/01/2025

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ម៉ាឡេស៊ី ចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងថាមពល ដើម្បីទាក់ទាញការវិនិយោគទំហំរាប់រយពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/01/2025

ម៉ាឡេស៊ី បច្ចុប្បន្នគឺជាប្រទេសដែលជាទទួលបន្ទុកកិច្ចការងារធ្វើតេស្ត និងវេចខ្ចប់ផលិតផលបន្ទះឈីបរបស់ពិភពលោក ឬប្រមាណជា ១៣ភាគរយនៃទីផ្សារសរុប

ធុរជនកម្ពុជា មានឱកាសបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួននៅពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេសចិនលើកទី១៣៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

ធុរជនកម្ពុជា នឹងមានឱកាសបង្ហាញផលិតផល និងសេវាកម្មនៅក្នុងពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេស​ចិនលើកទី១៣៧ ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម លើកកម្ពស់ឱកាសអាជីវកម្ម

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ដើមខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ១៧គម្រោង មានតម្លៃសរុប ១៥០លានដុល្លារ កំពុងស្នើចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

គម្រោងវិនិយោគចំនួន១៧គម្រោងដែលមានតម្លៃ១៥០លានដុល្លារអាម៉េរិក កំពុងស្នើចុះបញ្ជីគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា

ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ​រៀបចំ​សិក្ខាសាលា​ពីសេវា​សាធារណៈអនឡាញ​​ ដើម្បី​ជំរុញការ​ប្រើប្រាស់​ឱ្យកាន់តែទូលាយ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ក្នុងគោលបំណងជំរុញការ​ប្រើប្រាស់​នូវ​សេវាសាធារណអនឡាញ​របស់ក្រសួង​រៀបចំដែនដី​កាន់តែទូលំទូលាយក្រសួង​បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​