ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ៖ សមិទ្ធផលក្នុងរយៈពេលជិត ២០ ឆ្នាំនេះ បានបង្ហាញជាក់ច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យដែលបានកំណត់

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា សមិទ្ធផលក្នុងរយៈពេលជិត ២០ ឆ្នាំនេះ បានបង្ហាញជាក់ច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា, ដែលមានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាសេនាធិការ, បាននិងកំពុងធ្វើដំណើរនៅលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យដែលបានកំណត់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ជោគជ័យនៃការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ បានផ្តល់ផលជាបណ្តើរៗ លើការពង្រឹងគុណភាព «អភិបាលកិច្ចល្អ» និង ការកសាង ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរឹងមាំមួយ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចលើកកម្ពស់ជីវ- ភាព និង បម្រើសេវាសាធារណៈ ជូនប្រជាជនបានកាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍ ធនធានមនុស្ស ឱ្យកាន់តែមានគុណភាព; ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដូចជា ប្រព័ន្ធគមនាគមន៍, ប្រព័ន្ធធារាសាស្ត្រ និង ប្រព័ន្ធអគ្គិសនី; ការកសាងសាលារៀន និង មន្ទីរពេទ្យ បានកាន់តែច្រើន និង មានគុណភាពកាន់តែប្រសើរឡើងឥតឈប់ឈរ ។ល។

សមិទ្ធផលជាប្រវត្តិសាស្ត្រនៃការកែទម្រង់ និងការអភិវឌ្ឍ ដែលយើងទាំងអស់គ្នា កំពុងតែក្រេបជញ្ជក់ជាមនុញ្ញផលនេះ, អាចសម្រេចបានមកដោយសារកិច្ចប្រឹងប្រែងរួមជាធ្លុងមួយ ជាមួយនឹងឆន្ទៈមុត្រស្រួចឥតរាថយ នៃថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៃគ្រប់ក្រសួង-ស្ថាប័នជាតិ នៅក្រោមម្លប់ដ៏ត្រជាក់នៃ «សន្តិភាព» ដែលអគ្គមហារដ្ឋបុរសដ៏ឆ្នើមគ្មានពីរនៃយើង គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកជូនប្រទេសជាតិ និង ប្រជាជនកម្ពុជា តាមរយៈការតស៊ូលះបង់ដ៏ធំធេងបំផុត ពោលគឺ ដោយប្រថុយជីវិតផ្ទាល់ខ្លួន ដើម្បីបុព្វហេតុដ៏ឧត្តុងឧត្តមមិនអាចកាត់ថ្លៃបាននេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាជីវកម្មខ្នាតតូច គួរស្វែងយល់ពីគន្លឹះទាំង ៤ នេះ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/12/2024

ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនត្រូវប្រឈមមុខនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏លំបាកមួយចំនួននៅក្នុងដំណាក់កាលដំបូងនៃការរីកលូតលាស់អាជីវកម្ម ឬក្រុមហ៊ុន ជាពិសេសនៅពេលនិយាយអំពីការស្វែងរកមូលនិធិ និងការកសាងអាជីវកម្មប្រកបដោយនិរន្តរភាព

គម្រោងវិនិយោគ និងធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/12/2024

គម្រោងវិនិយោគ និង ធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះ​សីហ​នុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/12/2024

ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម

យល់ដឹងពីច្បាប់ ៖ ហេតុអ្វីចាំបាច់ត្រូវធ្វើបណ្តាំមរតក ឬផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យបន្តពីឪពុក-ម្ដាយ ទៅកូន ?

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/12/2024

បណ្ដាំមរតក​គឺជា​ឯកសារ​ផ្លូវ​ច្បាប់​ដែល​និយាយ​ពីលក្ខខណ្ឌ​នានា​ និងសិទ្ធិ​អ្នកដែល​ត្រូវ​ទទួល​បានមរតក​ ឬបណ្ដាំផ្សេងៗ​ដែលបានចែង​នៅក្នុងផ្លូវ​ច្បាប់ ក្រោយពីឪពុកម្ដាយ ឬអាណាព្យាបាល​ទទួល​មរណភាព

ADB អនុម័តកម្ចីហិរញ្ញប្បទាន ១៧៣លានដុល្លារ រួមបញ្ចូលគ្នានូវគម្រោងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងការបន្សាំនឹងអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/12/2024

ADB អនុម័តកម្ចីហិរញ្ញប្បទាន ១៧៣លានដុល្លារ រួមបញ្ចូលគ្នានូវគម្រោងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងការបន្សាំនឹងអាកាសធាតុ

យល់ដឹងពីអត្ថប្រយោជន៍នៃការភ្ជួរលុបគល់ជញ្ជ្រាំងក្នុងស្រែដែលកសិករគួរងាកមកចាប់អារម្មណ៍

ជំនួញ, ព្រឹត្តិការណ៍

• 04/12/2024

យោងតាមឯកសារផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការរក្សាគល់ជញ្ជ្រាំងក្នុងស្រែអាចជួយឱ្យដីស្រែមានជីជាតិ ដំណាំលូតលាស់បានល្អ ទិន្នផលកើនឡើង កាត់បន្ថយការប្រើប្រាស់ជីគីមី ការពារដីមិនឱ្យសឹករិករឹល

ប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសច្បាប់អាជ្ញាសឹកទាំងយប់ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ ឆ្នាំ ប៉ុន្តែត្រូវបានប្រឆាំងភ្លាមៗដោយសមាជិកសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/12/2024

កាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយចោទប្រកាន់ថាគណបក្សប្រឆាំងបានគាំទ្រកូរ៉េខាងជើង និងបង្កសកម្មភាពប្រឆាំងរដ្ឋ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/12/2024

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” ​

សិប្បកម្មក្នុងស្រុកផលិតបង្គាក្រៀមមានស្តង់ដារនៅខេត្តកោះកុងមួយកន្លែងកំពុងមានភាពមមាញឹកផលិត ខណៈតម្រូវការទីផ្សារកំពុងកើនឡើង 

ជំនួញ, ព្រឹត្តិការណ៍

• 04/12/2024

សិប្បកម្មកែច្នៃ វង្ស តារា ជាសិប្បកម្មកំពុងមមាញឹកផលិតបង្គាក្រៀមផ្គត់ផ្គង់លើទីផ្សារ មានគុណភាព និងសុវត្ថិភាពអាចដាក់លក់នៅផ្សារទំនើបក្នុងប្រទេស

ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ នឹងជួយដោះស្រាយបញ្ហាប្រឈមក្នុងវិស័យវារីវប្បកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/12/2024

ក្រសួងកសិកម្ម នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១” បង្កើនការយល់ដឹងពី​គុណ​ភាពត្រីចិញ្ចឹមរបស់កម្ពុជា និងដោះស្រាយបញ្ហាប្រឈម