ផ្សារមូលបត្រកម្ពុជា សហការជាមួយ ធនាគារអេស៊ីលីដា រៀបចំកម្មវិធី «វេទិកាក្រុមហ៊ុនចុះបញ្ជី» ដើម្បីផ្សព្វផ្សាយ​ពីសក្ដានុពល​ដល់​វិនិយោគិន

ភ្នំពេញ ៖ ផ្សារមូលបត្រកម្ពុជា បានសហការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបចំនូវកម្មវិធី វេទិ​កា​ក្រុម​ហ៊ុន​ចុះបញ្ជី ក្នុងគោលបំ​ណង​ដើម្បីផ្សព្វផ្សា​យ​អំពីស​ក្ដានុ​ពល​របស់​ធនា​គា​រ អេស៊ីលីដា ដើម្បី​ឱ្យវិ​និយោ​គិ​ន​បាន​ស្វែងយល់ពីកាលានុវត្តភាពរបស់ធនាគារនាពេលបច្ចុប្បន្ន និងអនាគត ព្រម​ទាំ​ង​ផ្ដ​ល់​ឱ​កា​សដល់​វិនិយោគិ​ន​បាន​ឃើញ​ដោយ​ផ្ទាល់​ពី​សកម្មភាព និងវឌ្ឍ​​ន​ភាព​​នៃប្រ​​តិ​ប​ត្តិ​កា​រអា​ជី​វ​ក​ម្មរ​បស់​ខ្លួនផ​ង​ដែរ​ ​។ ព្រឹត្តិការណ៍នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅកា​​រិ​យា​ល័​យ​កណ្ដា​​ល​ធ​នា​គារ​អេស៊ី​លីដា ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ី​លី​ដា​ ​ជាធនាគារពាណិជ្ជខ្មែរឈានមុខ ដែលប្រជាជនជឿទុ​ក​ចិត្ត​បំផុត​នៅ​ប្រ​ទេស​កម្ពុជា ក្នុងការផ្តល់ និង​កា​​​រ​​ប​ម្រើសេវាកម្មហិរញ្ញវត្ថុ ជូនដល់សាធារណជននៅគ្រប់មជ្ឈដ្ឋាន និងក្នុងសហគមន៍ ខណៈដែលបច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានបុគ្គលិ​ក​បម្រើការងារជាជនជាតិខ្មែរសរុបចំនួន ១២ ០៧០នាក់ និង​មាន​បណ្តាញ​ប្រតិប​ត្តិការ​ចំនួន​ ២៦៤សាខា ​នៅទូទាំងប្រទេសកម្ពុជា។

ធនាគារ អេស៊ីលីដា បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូង និងចុះបញ្ជីភាគ​ហ៊ុ​ន​ដោយ​ជោ​គ​ជ័​យ​នៅ​ផ្សា​រមូ​ល​បត្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយមានកា​រ​ចូលរួមពីវិនិយោគិនសរុបចំនួន ២ ៤៩៦នាក់ ដោយកាន់កាប់ភាគហ៊ុនចំនួន ៤ ៣៤៤ ៨៦៥ភាគហ៊ុន ។ គិត​ត្រឹម​ដំណាច់​ខែមិថុនា ឆ្នាំ២០២៤ វិនិយោគិនរបស់ធនាគារ អេស៊ីលីដា កើន​ឡើង​ចំ​នួន ១៨ ៤៨២នាក់ កំពុងជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជាមានចំនួន ៧៦ ០៩៨ ៣២៩ភាគហ៊ុន ស្មើ​នឹង ១៧,៥៦៨១% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា ចំនួន ៤៣៣ ១៦៣ ០១៩ ភាគហ៊ុន ។ ទន្ទឹ​ម​នឹ​ងនេះ ធនាគារ អេស៊ីលីដា ទំហំជួញដូរនៅទីផ្សារមូលបត្រ (Trading volume) ចំនួន ៧៦ ៧៧៣ ៤៥១ ភាគ​​ហ៊ុន និងមូលធនទីផ្សារ (Market Capitalization) សរុបចំនួន ៣,២៩ ទ្រីលានរៀល ។

ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ថា ពេល​នេះ​គឺជាឱ​កា​សល្អ​ស​ម្រាប់​វិ​និ​យោគិ​​នដែលចង់វិនិយោគភាគហ៊ុនរបស់ធនាគារអេស៊ីលីដា ហើ​យ​ឯ​កឧត្តមហ៊ា​​​នធា​នា​អះ​អាង​ថា​នៅ​ពេល​ឆា​ប់​​ៗខាងមុខនេះ តម្លៃហ៊ុនរបស់ធនាគារអេស៊ីលីដា នឹងហក់ឡើងវិញ និងធ្វើឱ្យវិនិ​យោគិ​ន​ទ​ទួល​ផ​ល​ចំ​ណេញបានខ្ពស់ ។

ឯកឧត្តមបន្តថា សម្រាប់វិស័យមូលបត្រផ្ទាល់ លោកទទួលស្គាល់ថា ចាប់តាំងពីធនាគារអេស៊ីលីដា បា​ន​ចុះ​ប​ញ្ជី​ ចូលក្នុងផ្សារមូលបត្រកម្ពុជា វិស័យមូលបត្រចាប់ផ្ដើមផ្លាស់ប្តូរមុខមាត់ ជាមួ​យ​នឹ​ង​កា​រកើ​ន​ឡើ​ង​នូវ​ចំ​នួ​ន​វិនិយោគិន និងមានការចាប់អារម្មណ៍ពីក្រុមហ៊ុនជាច្រើនទៀតនៅកម្ពុជា ។ ​

ឯក​ឧ​ត្ត​ម​មា​នប្រ​សា​ស​​ន៍​ថា៖

« ថ្វី​ត្បិតតែវិស័យមូលបត្ររបស់យើងនៅតូច បើ​ប្រៀប​ធៀបនឹងវិស័យមូលបត្រប្រទេសដទៃ តែ​ខ្ញុំអា​ច​ធា​នាបា​នថា យើងនឹងអាចរីកចម្រើនជាងនេះ ព្រោះពេលនេះ ​​ចា​ប់​ផ្ដើមមា​នក្រុ​ម​ហ៊ុ​ន​និងមា​នវិ​និ​យោគិន​ចូល​រួម​ក្នុង​វិស័យ​នេះ​កាន់​តែច្រើន » ។

បើតាមរបាយការណ៍របស់ផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០១៩ ស​ក​ម្ម​ភាព​ជួ​ញដូ​រ​​ភា​គ​ហ៊ុននៅលើទីផ្សារមូលបត្រកម្ពុជាមានវិនិយោគិនសរុបចំនួន ២២ ៤៤៧​គណនី​ ដោយទំហំជួញដូរ (Tra​d​​i​ng volume) សរុបចំនួន ១៥ ៤៨៩ ៩០៥ភាគហ៊ុន ហើយភាគហ៊ុនសរុបដែលបានចុះបញ្ជី (Listed shares) មា​នចំនួន ៣០៥ ៣០៤ ៤៩៥ភាគហ៊ុន មានមូលធនទីផ្សារ (Market Capitalization) សរុបចំនួន  ២,៨១ ទ្រី​លាន​រៀល។

គួរកត់សម្គាល់ថា បន្ទាប់ពីវត្តមានរបស់ធនាគារ អេស៊ីលីដា នៅលើផ្សារមូលបត្រកម្ពុជា រហូតមកដល់ដំណាច់ខែមិថុនា ឆ្នាំ​២០២៤ ផ្សារមូលបត្រកម្ពុជា មានកា​រកើនឡើង​ដោយ​ចំនួន​វិនិយោគិ​ន​សរុប​ចំនួន ៥១ ៧៧១គណនី ​មា​ន​ទំ​ហំ​ជួញ​ដូរ (Trading volume) សរុបចំនួន ១៦៨ ៨០៧ ៨២៩ភាគហ៊ុន , ភាគហ៊ុនសរុបដែលបានចុះបញ្ជី (Listed shares) មានចំនួន ៣ ១២៨ ៩១៤ ៧៨៤​ ភាគហ៊ុន និងមូលធនទីផ្សារ (Market Capitalization) សរុប​ចំនួន ១១,២១ ទ្រីលានរៀល ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា

អាម៉េរិក ​ពិចារណា​ប្រើ​បច្ចេកវិទ្យា​តាម​គំរូ​រុស្ស៊ី​ ក្រោយ​បាត់បង់​ប្រព័ន្ធ​ការពារ​អាកាស​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/08/2026

​យោធា​សហរដ្ឋ​អាម៉េរិក​កំពុង​ពិចារណា​អភិវឌ្ឍ​រ៉ាដាការពារ​អាកាស​ចល័ត​ជំនាន់​ថ្មី​ ​ដែល​អាច​តភ្ជាប់​ជា​បណ្តាញ​តាម​គំរូ​ប្រព័ន្ធ​ ​S​-​300​ ​និង​ ​S​-​400​ ​របស់​រុស្ស៊ី​ ​បន្ទាប់ពី​ប្រព័ន្ធ​រ៉ាដាការពារ​អាកាស​អាម៉េរិក​មួយចំនួន​ត្រូវបាន​បំផ្លាញ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់

អ្នកជំនាញលើកឡើងពី​វិធីសាស្ត្រដែលអាម៉េរិកអាចនឹងប្រើប្រាស់សម្រាប់បង្កើនសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ស្ថិតនៅក្នុងស្ថានការណ៍នៃភ្លើងសង្គ្រាមនៅមិនទាន់រលត់នៅឡើយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការតាមរយៈការដាក់ចេញនូវវិធានការសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន

ក្រុមហ៊ុន​រុស្ស៊ី​ ​GAZ​ ​Group​ ​បង្ហាញ​ផែនការ​វិនិយោគ​ផលិត​រថយន្ត​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​រុស្ស៊ី​ ​GAZ​ ​Group​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​គ្រោង​ស្វែងរក​ទីតាំង​សម្រាប់​បង្កើត​រោងចក្រ​ផលិត​រថយន្ត​ ​និង​គ្រឿង​បន្លាស់​យានយន្ត ​ខណៈ​ក្រុមហ៊ុន​មើលឃើញ​កំណើន​តម្រូវការ​រថយន្ត​នៅ​កម្ពុជា​ ​និង​សក្តានុពល​សម្រាប់​ការ​ផលិត​នៅ​ទីនេះ​

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍