បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី BBC កាលពីពេលកន្លងទៅនេះបានរាយការណ៍ថា អតិផរណារបស់ប្រទេសទួកគីបានឡើងដល់កម្រិតខ្ពស់ជាង ៨៣ ភាគរយ ដែលជាកម្រិតខ្ពស់ក្នុងរយៈពេល ២៤ ឆ្នាំ។
ខាងវិស័យខាងដឹកជញ្ជូន អាហារ និងលំនៅឋាន ត្រូវបានឡើងថ្លៃជាខ្លាំង។ អត្រាតម្លៃប្រចាំឆ្នាំនៃវិស័យខាងដឹកជញ្ជូនបានឡើងដល់ ១៧៧,៦៦ ភាគរយ បន្ទាប់មកគឺ ខាងផ្នែកអាហារ និងភេសជ្ជៈគ្មានជាតិស្រវឹងបានឡើងដល់ ៩៣ ភាគរយ ហើយថ្មីៗនេះ រូបិយបណ្ណទួកគីបានឈានដល់កម្រិតទាបថ្មីមួយ ដែលមានតម្លៃ ១៨,៥៦ លីរ៉ា ស្មើរនឹង ១ ដុល្លារអាមេរិក។
ប្រធានាធិបតីទួកគី លោក Erdogan បានលើកឡើងថា អត្រាការប្រាក់ជាឫសគល់នៃបញ្ហាទាំងអស់ ដោយសារការកាត់បន្ថយអត្រាការប្រាក់កាលពីឆ្នាំមុន បានធ្លាក់ចុះពី ១៩ មកដល់ ១៤ ភាគរយ ជាមូលហេតុនាំឱ្យមានការធ្លាក់ចុះនៃតម្លៃលុយលីរ៉ាទួរគី ហើយវារឹតតែចំណាយច្រើនសម្រាប់ប្រទេសក្នុងការនាំចូលទំនិញពីបរទេស។
គួរឲ្យដឹងដែរថា ទួកគី បានការកើនឡើងអតិផរណាដ៏ខ្លាំងបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមកម្ល៉េះ។ មកទល់សព្វថ្ងៃនេះ អតិផរណាខ្ពស់ និងវិបត្តិសេដ្ឋកិច្ចគឺនៅតែបញ្ហាចម្បងបំផុត ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការឡើងថ្លៃថាមពល និងអាហារ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។