អាមេរិកមានបំណងចង់ដាក់ទណ្ឌកម្មលើអាលុយមីញ៉ូមរបស់រុស្ស៊ី

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី RT បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិចារណាលើការហាមឃាត់ទាំងស្រុងលើអាលុយមីញ៉ូមរបស់រុស្ស៊ី ដោយផ្តោតលើជម្រើសចំនួន ៣ ដូចជា ការហាមឃាត់ទាំងស្រុង ការដំឡើងពន្ធដល់កម្រិត និង​ការដាក់ទណ្ឌកម្មក្រុមហ៊ុន Rusal របស់រុស្ស៊ីដែលផលិតលោហៈ។

ផែនការនៃការដាក់ទណ្ឌកម្មដោយអាមេរិកទៅលើអាលុយមីញ៉ូមរបស់រុស្ស៊ី វាអាចនាំឲ្យរំខានអ្នកផ្គត់ផ្គង់ផ្សេងៗទូទាំងពិភពលោក។ អ្នកជំនាញខាងឧស្សាហកម្មបានព្រមានថា ផែនការបែបនេះអាចធ្វើឲ្យទីផ្សារលោហៈមានអស្ថិរភាពនៅជុំវិញពិភពលោក។ ការដាក់ទណ្ឌកម្មលើអាលុយមីញ៉ូម ដែលជាកត្តាសំខាន់សម្រាប់ឧស្សាហកម្មធុនធ្ងន់ភាគច្រើន អាចនឹងបង្ខំឲ្យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតឱ្យប្រញាប់ប្រញាល់ស្វែងរកលោហៈជំនួស។

តម្លៃអាលុយមីញ៉ូមបានកើនឡើង ៧ភាគរយបន្ទាប់ពីលេចឮព័ត៌មាននៃការដាក់ទណ្ឌកម្មលើការផ្គត់ផ្គង់របស់រុស្ស៊ី ខណៈដែលកាលពីសប្តាហ៍មុន LME ( London Metal Exchange) ដែលជាហាងឆេងលោហធាតុដ៏ធំបំផុតនៅក្នុងពិភពលោកបានចាប់ផ្តើមពិភាក្សាថា តើលោហៈរុស្ស៊ីគួរតែត្រូវបានហាមឃាត់ពីទីផ្សារដែរឬទេ?

គួរឲ្យដឹងដែរថា ​ប្រទេសរុស្ស៊ី គឺជាប្រទេសផលិតអាលុយមីញ៉ូមធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសចិន។ យោងទៅតាមទិន្នន័យដែលដកស្រង់ដោយ Bloomberg បានបង្ហាញថា នៅក្នុងសហរដ្ឋអាមេរិកតែមួយទទួលបានការផ្គត់ផ្គង់របស់រុស្ស៊ីជាធម្មតាមានចំនួនប្រហែល ១០​ ភាគរយនៃការនាំចូលអាលុយមីញ៉ូមសរុប ហើយរុស្ស៊ីជាអ្នកនាំចេញអាលុយមីញ៉ូមធំជាងគេទី៣ ទៅកាន់សហរដ្ឋអាមេរិកកាលពីខែសីហាកន្លងទៅនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC និង Ant International ប្រកាសដាក់ឱ្យដំណើរគម្រោងទូទាត់ឆ្លងដែនតាម QR Code

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2024

ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន Ant International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code ) តាមរយៈ ប្រព័ន្ធបាគង និងកម្មវិធីទូទាត់ Alipay+ ដើម្បីជួយសម្រួលដល់ការទូទាត់

អ្នកឧកញ៉ា លឹម ហេង ៖ ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក រំពឹងនឹងកើនឡើងថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2024

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយថា ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក រំពឹងនឹងកើនឡើងថែមទៀត ដោយសារទំនាក់ទំនងល្អ

សម្ដេចធិបតី ជំរុញឱ្យក្រសួង​សាធារណការ និង​ក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុប ​បញ្ចប់​កិច្ចចរចាគម្រោងផ្លូវ​ដែក​​យ៉ាង​យូរ​ត្រឹម​ចុង​ឆ្នាំ២០២៤នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2024

សម្ដេច​មហា​បវរធិបតី​ហ៊ុន ម៉ាណែត បាន​ជំរុញឱ្យក្រសួង​សាធារណការ​ និងក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុប​បញ្ចប់ការ​ចរចា​គម្រោង​ផ្លូវដែក​នៅឆ្នាំនេះ​យ៉ាង​យូរ​

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអាចជួយជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2024

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅលើការអនុវត្ត និងការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។

ស្មុគស្លឹកត្នោតកាន់តែមានការគាំទ្រច្រើន ជាពិសេសស្មុគសម្រាប់ដាក់កែវកាហ្វេជំនួសការប្រើប្លាស្ទិក

ជំនួញ, ព្រឹត្តិការណ៍

• 14/10/2024

ស្មុគស្លឹកត្នោត កាន់តែមានទីផ្សារ ដោយសារគេអាចច្នៃមកដាក់កែវកាហ្វេ ដែលជាការផ្សព្វផ្សាយមួយដ៏ឆ្លាតវៃ ជួយដល់បរិស្ថាន និងលើកកម្ពស់ជីវភាពអ្នកផលិត។

7-Eleven ជាង ៤០០ កន្លែងកំពុងបិទទ្វារជាបណ្តើរៗនៅអាម៉េរិកខាងជើង ដោយសារធ្លាក់ចុះអតិថិជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2024

Seven & I Holdings ដែលជាក្រុមហ៊ុនមេរបស់ 7-Eleven មានមូលដ្ឋាននៅប្រទេសជប៉ុន បានបង្ហាញនៅក្នុងរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួនថា ទីតាំងចំនួន ៤៤៤ កន្លែងរបស់ 7-Eleven កំពុងត្រូវបានបិទដោយសារតែបញ្ហាជាច្រើនរួមមាន ការលក់យឺត ការធ្លាក់ចុះប្រាក់ចំណូល សម្ពាធអតិផរណា និងការលក់បារីធ្លាក់ចុះ

សម្ដេចធិបតីនាយករដ្ឋមន្ត្រី រំលេចសកម្មភាពសំខាន់ៗ៥ចំណុច ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2024

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរំលេចសកម្មភាពសំខាន់ៗ៥ចំណុច ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ឱ្យកាន់តែរីកចំរើន

សហគមន៍អេកូទេសចរណ៍ធម្មជាតិ ជីផាត បង្ហាញសម្រស់យ៉ាងស្រស់ស្អាត ខណៈអ្នកចូលទៅលេងកម្សាន្តនៅមានកម្រិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2024

លោក អន សុវណ្ណ ដែលជាប្រជាសហគមន៍អេកូទេសចរណ៍ជីផាត បានបន្តឱ្យដឹងថា ចំនួននៃអ្នកទេសចរទៅលេងតំបន់របស់លោកនៅមានកម្រិតនៅឡើយ ជាហេតុនាំឱ្យលោកខិតខំប្រឹងប្រែង បន្ថែមទៀតនៅក្នុងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងខេត្តក្រចេះឱ្យរីកចម្រើន ត្រូវសហការជាមួយភូមិភាគឦសាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2024

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងច្បាស់ៗថា ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀត

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ នេះជាពេលវេលាកំណត់ទិសដៅបន្តសម្រាប់កសាងខេត្តស្ទឹងត្រែងឱ្យកាន់តែរីកចម្រើនទៅមុខ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2024

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ នេះជាពេលវេលាកំណត់ទិសដៅបន្តសម្រាប់កសាងខេត្តស្ទឹងត្រែងឱ្យកាន់តែរីកចម្រើនទៅមុខដោយរក្សាបាននូវសន្តិសុខស្បៀង និងស្ថេរភាពកំណើនសេដ្ឋកិច្ច