ការធ្វើការរួមគ្នាជាមួយនឹងកសិករ Kennemer Foods បានក្លាយជាអ្នកផ្គត់ផ្គង់គ្រាប់កាកាវដ៏ធំបំផុតរបស់ហ្វីលីពីនទៅកាន់ទីផ្សារអន្តរជាតិ

បរទេស៖ យោងតាមប្រភពសារព័ត៌មានពីបរទេសបានលើកឡើងថា កាកាវគឺជាដំណាំដែលមានងាយរងនឹងហានិភ័យ ដោយសារវាមានរយៈពេលយូរចាប់តាំងពីការដាំរហូតដល់ការប្រមូលផល ងាយរងគ្រោះនឹងអាកាសធាតុ និទីផ្សារសកលដែលប្រែប្រួល។

ដើម្បីគ្រប់គ្រងហានិភ័យទាំងនេះ Kennemer Foods បានធ្វើការជាមួយអ្នកដាំកាកាវចំនួន ២០ ០០០ នាក់នៅប្រទេសហ្វីលីពីន។ ក្រុមហ៊ុននេះមានមូលដ្ឋាននៅប្រទេសហ្វីលីពីនបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ជនបទដោយការលើកកម្ពស់តម្លាភាពទីផ្សារ ការផ្តល់តម្លៃសមធម៌សម្រាប់ផលិតផល និងការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព។ ការធ្វើការរួមគ្នាជាមួយនឹងកសិករ Kennemer Foods បានក្លាយជាអ្នកផ្គត់ផ្គង់គ្រាប់កាកាវដ៏ធំបំផុតរបស់ប្រទេសហ្វីលីពីនទៅកាន់ទីផ្សារអន្តរជាតិ ខណៈពេលដែលគាំទ្រដល់បេសកកម្មសង្គមដ៏រឹងមាំមួយ។ កសិករដែលធ្វើការជាមួយ Kennemer Foods ទទួលបានការកើនឡើងនៃទិន្នផលដល់ទៅ ៤០០ ភាគរយ។ Kennemer Foods ផ្តល់នូវការគាំទ្រដល់កសិករតាំងពីដើមរហូតដល់ចូលទីផ្សាររួមមាន​ការបណ្តុះបណ្តាលពីសម្ភារៈដាំដុះដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលក្នុងការអនុវត្តកសិកម្មល្អ តាមរយៈបណ្តាញអ្នកជំនាញខាងដាំកាកាវ។ កសិករដែលអនុវត្តតាមវិធីសាស្ត្ររបស់ពូកគេអាចទទួលបានទិន្នផលកើនឡើង ៤ ដង។

Kennemer Foods គឺជាក្រុមហ៊ុនកសិផលរបស់ប្រទេសហ្វីលីពីនដែលមានជំនាញខាងផលិត និងធ្វើទីផ្សារផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ ហើយជាអ្នកផ្គត់ផ្គង់គ្រាប់កាកាវឈានមុខគេរបស់ហ្វីលីពីនទៅកាន់ទីផ្សារអន្តរជាតិ។ ក្រុមហ៊ុននេះមានជំនាញក្នុងការរីកលូតលាស់ដំណាំប្រកបដោយនិរន្តរភាព ការផ្តល់ប្រភព និងការជួញដូរដំណាំផ្សេងៗគ្នា។ ចំណុចស្នូលនៃគំរូអាជីវកម្មបរិយាបន្នរបស់ Kennemer Foods គឺកម្មវិធីសម្រាប់អ្នកដាំដុះ ដោយក្រុមហ៊ុនបានបង្កើតជាមធ្យោបាយមួយដើម្បីផ្គត់ផ្គង់ផលិតផលដែលមានគុណភាពខ្ពស់គ្រប់គ្រាន់ ដែលខ្លួនទទួលបានពីកសិករខ្នាតតូច។ Kennemer Foods បានធ្វើការជាមួយកសិករជាង ២០ ០០០ នាក់ ដែលដាំដើមកាកាវជាង ២០ លានដើម ដើម្បីបង្កើនទិន្នផល និងបង្កើនប្រាក់ចំណូលរបស់កសិករទាំងនោះ។

មិនត្រឹមតែប៉ុណ្ណោះ គំរូអាជីវកម្មកម្មវិធីអ្នកដាំដុះរបស់ Kennemer Foods គឺផ្តោតលើការផ្តល់សេវា និងទទួលបានការផ្គត់ផ្គង់ពីសហគមន៍កសិករខ្នាតតូចដែលផលិតដំណាំនៅក្នុងតំបន់ផ្សេងៗក្នុងប្រទេសហ្វីលីពីន។ កម្មវិធីសម្រាប់អ្នកដាំដុះដែលបានចាប់ផ្តើមផ្តោតលើដំណាំកាកាវមុនគេ គឺជាដំណោះស្រាយខ្សែសង្វាក់តម្លៃពីចុងដល់ចុងរបស់កសិករខ្នាតតូច ដែលរួមបញ្ចូលគ្នានូវការផ្តល់ហិរញ្ញប្បទានជាមួយនឹងការគាំទ្រដោយផ្ទាល់សម្រាប់សហគមន៍កសិករ។ លើសពីនេះ វារាប់បញ្ចូលទាំងការផ្តល់លទ្ធភាពទទួលបានដើមទុន ការផ្គត់ផ្គង់ដែលមានគុណភាពខ្ពស់សម្រាប់កសិកម្ម ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា និងការគាំទ្រជាបន្តបន្ទាប់តាមរយៈបណ្តាញអ្នកត្រួតពិនិត្យចម្ការដែលមានបទពិសោធន៍ និងសហគ្រិនកសិករ។​ បន្ថែមពីនេះ ការអនុវត្តរបស់កសិកម្មរបស់កសិករត្រូវបានត្រួតពិនិត្យ ដើម្បីចូលទៅកាន់ទីផ្សារអន្តរជាតិ។

ដំណាំដែលផលិតដោយ Kennemer Foods និងដំណាំដែលផ្គត់ផ្គត់ពីកសិករ គឺកាបូនសុទ្ធវិជ្ជមាន ដោយសារអត្ថប្រយោជន៍ពីវិធីសាស្រ្តកសិកម្ម។ ក្រៅពីនេះ Kennemer Foods មានវេទិកាបច្ចេកវិទ្យាដែលមានគោលបំណរៀបចំចម្ការ ឬ កសិដ្ឋានបែបឌីជីថល និងគ្រប់គ្រងកសិករ។ ដំណោះស្រាយនេះអនុញ្ញាតឱ្យក្រុមហ៊ុនពង្រីក និងគ្រប់គ្រងហានិភ័យបានប្រសើរជាងមុន ដោយទទួលបានទិន្នន័យកសិដ្ឋានពេញលេញ ការតាមដានផលិតផល និងរង្វាស់ផលប៉ះពាល់ដល់កសិករ អ្នកទិញ អ្នកហិរញ្ញវត្ថុ និងអ្នកវិនិយោគជាដើម។

Kennemer Foods បានបង្កើតគំនិតផ្តួចផ្តើមមួយដើម្បីរួមបញ្ចូលកសិករខ្នាតតូចឈានដល់ចំនួន ៣៥ ០០០ ទៅក្នុងខ្សែសង្វាក់តម្លៃរបស់ពួកគេនាពេលអនាគត។ គេប៉ាន់ប្រមាណថា តាមរយៈការជួយដល់កសិករដាំកាកាវខ្នាតតូចក្នុងកិច្ចខិតខំប្រឹងប្រែងផលិតរបស់ Kennemer Foods ក្រុមហ៊ុននេះសង្ឃឹមថានឹងជួយកសិករបង្កើនប្រាក់ចំណូលរបស់ពួកគេដល់ ៣ ៦០០ ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ លើសពីនេះទៅទៀត ក្រុមហ៊ុនគ្រោងនឹងបណ្តុះបណ្តាលបន្ថែមជាង ១ ៣០០ នាក់នៅ ដើម្បីជំរុញពួកគេឲ្យក្លាយជាអ្នកជំណាញដាំកាកាវក្នុងប្រទេសហ្វីលីពីន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ