គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧៩ស្ថាប័ន ប្រកាសលុបបំណុលចេញពីគ្រួសារកងទ័ពពលី

ភ្នំពេញ ៖ គិតមកទល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ មានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧៩ស្ថាប័ន បានប្រកាសលុបបំណុលចេញពីគ្រួសារកងទ័ពពលី ដើម្បីរំលឹកនឹកគុណទៅដល់កងទ័ពកម្ពុជា ដែលបានបូជាសាច់ស្រស់ឈាមស្រស់ការពារជាតិមាតុភូមិ។

លោក សុខ ចាន់ នាយកផ្នែកទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមធនាគារកម្ពុជា បានឱ្យដឹងថា ឆ្លើយតបការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត និងឆ្លើយបតតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា មកទល់បច្ចុប្បន្នគ្រឹះស្ថានធនាគារចំនួន៣៣ស្ថាប័ន បានប្រកាសលុបបំណុលទាំងស្រុងចេញពីគ្រួសារកងទ័ពពលី។

ចំណែកលោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងផងដែរថា រហូតមកទល់ពេលនេះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣៤ស្ថាប័ន គ្រឹះស្ថានឥណទានជនបទមានចំនួន ១០ និងក្រុមហ៊ុនលីស៊ីងចំនូន០២ ក៏បានប្រកាសលុបបំណុលទាំងស្រុងពីគ្រួសារកងទ័ពពលីផងដែរ ដើម្បីជួយសម្រួលបន្ទុកទៅដល់គ្រួសារកងទ័ពដែលបានពលីនៅសមរភូមិ។

លោក លី ប៊ុនរិទ្ធ នាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន មានប្រសាសន៍ថា មកទល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើនបានលុបបំណុលជូនគ្រួសារកងទ័ពលី ចំនួន១រូប ដែលមានទឹកប្រាក់ជាង ៥លានរៀល។ ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិតបានលុបបំណុលចោលទាំងស្រុងជូនគ្រួសារកងទ័ពចំនួន ០២រូប ដែលមានទឹកប្រាក់សរុបចំនួន ៥១,៧៨៩ ដុល្លារ(ប្រាំម៉ឺនមួយពាន់ប្រាំពីររយប៉ែតសិបប្រាំបួនដុល្លារ)និងបានឧបត្ថម្ភបន្ថែមមួយគ្រួសារ ៥លានរៀល។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(ខេមបូឌា) ភីអិលស៊ី មានប្រសាសន៍ថា ដើម្បីជួយសម្រាលបន្ទុកគ្រួសារកងទ័ព ក៏ដូចជាការដឹងនូវគុណូបការៈដល់កងទ័ពពលីបូជាសាច់ស្រស់ឈាមស្រស់ បូជាជីវិតជូនជាតិមាតុភូមិនោះ គ្រឹះស្ថានអិលអូអិលស៊ីបានលុបបំណុល​ទាំងស្រុងជូនគ្រួសារកងទ័ពពលីចំនួន ១១រូប ដែលមានទឹកប្រាក់សរុបចំនួនជាង ៧៥០០០ដុល្លារ (ប្រាំពីរម៉ឺនប្រាំពាន់ដុល្លារ) ដែលកងទ័ពពលីទាំងនោះមានទីលំនៅក្នុងខេត្តកំពង់ឆ្នាំង សៀមរាប ឧត្តរមានជ័យ និងព្រះវិហារជាដើម។

គួរបញ្ជាក់ថា នេះជាតួលេខបឋមដែល AMS Economy ទទួលបាន គិតមកត្រឹមថ្ងៃទី០៨ ខែសីហានេះ ខណៈដែលគ្រឹះស្ថានហិរញ្ញវត្ថុខាងលើ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀត បាន និងកំពុងបន្តនីតិវិធីលុបបំណុលចោលចេញពីគ្រួសារកងទ័ពពលីនេះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *