តំណាងធនាគារ មីក្រូហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មធុន មីក្រូ តូច និងមធ្យម ប្រមាណ ៣០០ នឹងមានវត្តមានក្នុងពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២»

ភ្នំពេញ ៖ តំណាងធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រមាណ ១៥០ស្ថាប័ន និងម្ចាស់អាជីវកម្មធុន មីក្រូ តូច និងមធ្យម(MSMEs) ​​ប្រមាណ១៥០ក្រុមហ៊ុន នឹងអញ្ជើញចូលរួមនៅក្នុងកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២ » ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ និងធំមួយ ក្នុងការចែករំលែកចំណេះដឹង ការអប់រំ និងព័ត៌មានអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅជូនសាធារណជន។កម្មវិធី «វិថីហិរញ្ញវត្ថុរដូវកាលទី២» នេះបានកើតឡើងក្រោយពីកម្មវិធី «វិថី ហិរញ្ញវត្ថុរដូវកាលទី១»ទទួលបានជោគជ័យដ៏ធំធេង និងទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។

ពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២ »នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ នៅអគារ The Kampus ដែលមានអាសយដ្ឋានស្ថិតនៅបណ្តោយមហាវិថីព្រះមុនីវង្ស (៩៣) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កម្មវិធី វិថីហិរញ្ញវត្ថុ ឬ Financial Street ជាកម្មវិធីនិយាយអំពីការគ្រប់គ្រងលុយ, ការរៀបចំខ្លួនដើម្បីទទួលកម្ចីពីធនាគារដោយជោគជ័យ, ការគ្រប់គ្រងកម្ចី និងប្រើប្រាស់អោយចំគោលដៅ និងចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីទទួលបានសុខុមាលភាពហិរញ្ញវត្ថុ។

គួរជម្រាបថា៖ ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនអប្សរា មេឌា សឺវីស (AMS) បានសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា (ABC) និងក្រុមហ៊ុន ក្រេឌីត យូរ៉ូ ខេមបូឌា ខូអិលធីឌី (CBC) រៀបចំផលិត​កម្ម​វិធីមួយឈ្មោះថា «វិថីហិរញ្ញវត្ថុរដូវកាលទី២» ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីអក្ខរកម្មផ្នែកហិរញ្ញវត្ថុទៅកាន់សាធារណជ​ន​ឱ្យកាន់តែទូលំទូលាយ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីចូលរួមចំណែកផ្សព្វផ្សាយពីផែនការសកម្មភាពនៃផែនការយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជា។

កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២ »ផ្តោតលើប្រធានបទសំខាន់ៗដែលទាក់ទងនឹងការប្រើប្រាស់លុយ សារៈសំខាន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំណេះដឹងផ្នែកឥណទាន ការសន្សំ និងបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម។

ជាផ្នែកដ៏សំខាន់ និងមានសារៈប្រយោជន៍ កម្មវិធីពិភាក្សាពីវិថីហិរញ្ញវត្ថុ (Financial Street Digital Talk Show) នឹងត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីនាំយកការអប់រំផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។ បេសកកម្មរបស់កម្មវិធីនេះគឺផ្តល់សិទ្ធិអំណា​ច និងចំណេះដឹងមូលដ្ឋាន សម្រួលដល់ការសម្រេចចិត្តដល់បុគ្គល គ្រួសារ ម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងនិស្សិតសាកលវិទ្យាល័យ ជាមួយនឹងឧបករណ៍ហិរញ្ញវត្ថុ ដែលពួកគេត្រូវការដើម្បីត្រៀមខ្លួន និងមានលទ្ធភាពពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ ការគ្រប់គ្រងថវិកានិងធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃនៅពេលប្រើប្រាស់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុ។ វិថីហិរញ្ញវត្ថុក៏ស្របតាមយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុជាតិឆ្នាំ ២០១៩-២០២៥ ដែលបង្ហាញពីសកម្មភាពអាទិភាព និងផែនការសកម្មភាព ដើម្បីបង្កើនលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព និងទំនួលខុសត្រូវ។

ការចាប់ផ្តើមនៃវិថីហិរញ្ញវត្ថុបម្រើនូវគោលបំណងចម្បងចំនួន ៣ ដូចជា៖ ជំរុញកិច្ចសហការ ជំរុញការផ្តល់សក្ខីកម្ម ក្នុងជីវិតពិត និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

គួរកត់សម្គាល់ថា ៖ វិថីហិរញ្ញវត្ថុ ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នលេចធ្លោក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា រួមមាន សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រុមហ៊ុនការិយាល័យឥណទានកម្ពុជា (CBC) និងបណ្តាញផ្សព្វផ្សាយអប្សរា (AMS) ដោយមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា (NBC)។ កិច្ចខិតខំប្រឹងប្រែង រួមគ្នានេះបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញទិដ្ឋភាពហិរញ្ញវត្ថុ និងការជំរុញកំណើនសេដ្ឋកិច្ច។

កម្មវិធីវិថីហិរញ្ញវត្ថុ នឹងបង្ហាញខ្លួនក្នុងនាមជាវេទិកាជជែកពិភាក្សាឈានមុខគេ ពិសេសគឺពិភាក្សាជាមួយ ប្រជាជន និងអ្នកមានបទពិសោធន៍ពិតក្នុងការចែករំលែកបទពិសោធន៍និងសក្ខីកម្មរបស់ពួកគេ ទាក់ទងនឹងឥទ្ធិពលនៃស្ថាប័នហិរញ្ញវត្ថុលើភាពជោគជ័យអាជីវកម្មរបស់ពួកគេ និងវិបុលភាពសេដ្ឋកិច្ចទាំងមូល។ តាមរយៈការបំពងសំឡេងដល់ ប្រជាពលរដ្ឋនេះ វិថីហិរញ្ញវត្ថុមានគោលបំណងបំផុសគំនិត និងអប់រំទស្សនិកជនអំពីអត្ថប្រយោជន៍ជាក់ស្តែងនៃការទទួលបានសេវាហិរញ្ញវត្ថុ។

ជាពិសេសជាងនេះទៅទៀត កម្មវិធីវិថីហិរញ្ញវត្ថុនឹងបម្រើជាវេទិកាសាធារណៈដើម្បីប្រកាសពីការចាប់ផ្តើមនៃកម្មវិធីជជែក ពិភាក្សាឌីជីថល ដែលផ្តោតលើប្រធានបទសំខាន់ៗដូចជា ការគ្រប់គ្រងប្រាក់ និងការគ្រប់គ្រងបំណុល។ គំនិតផ្តួចផ្តើម នេះគូសបញ្ជាក់ពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងការផ្តល់អំណាចដល់បុគ្គលក្នុងការសម្រេចចិត្តប្រកបដោយ ការយល់ដឹង និងធានាបាននូវអនាគតហិរញ្ញវត្ថុរបស់ពួកគេ។

សូមបញ្ជាក់ថា ពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២» នេះ អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន អប្សរា មេឌា សឺវីស(AMS)នឹងថ្លែងសុន្ទរកថាស្វាគមន៍ជូនអង្គពិធីទាំងមូល ជាមួយនឹងវត្តមាន លោកស្រី ម៉ក់ រស្ម៉ី ប្រធាននាយកដ្ឋានគោលនយោបាយបទប្បញ្ញាត្តិ និងវាយតម្លៃហានិភ័យនៃអគ្គនាយកដ្ឋានត្រួតពិនិត្យ នៃធនាគារជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC), លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC),លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA), លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្បរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC)។

ក្នុងពិធីដ៏អធិកអធមនោះ ក៏នឹងមានបង្ហាញវីដេអូសង្ខេបស្តីពី៖ ការវាយតម្លៃលើកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី១»,ការបង្ហាញវីដេអូសង្ខេបស្តីពី៖ ទស្សនៈអំពីកម្មវិធី «វិថីហិរញ្ញវត្ថុរដូវកាលទី២»។ កាន់តែពិសេសទៅទៀតនោះ លោកស្រី ម៉ក់ រស្ម៉ី ប្រធាននាយកដ្ឋានគោលនយោបាយបទប្បញ្ញាត្តិ និងវាយតម្លៃហានិភ័យនៃអគ្គនាយកដ្ឋានត្រួតពិនិត្យ នៃធនាគារជាតិកម្ពុជា នឹងថ្លែង​សុន្ទរកថាគន្លឹះបើកជាផ្លូវការកម្មវិធី និងអបអរសាទរ។

បន្ទាប់ពីការប្រកាសបើកសម្ពោធជាផ្លូវការ នឹងមានកិច្ចពិភាក្សាមួយផ្តោតទៅលើអាជីវកម្មបរិយាបន្ន «គន្លឹះគ្រប់គ្រងហិរញ្ញវត្ថុរបស់ MSMEs ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចសកល»ដោយវាគ្មិនអញ្ជើញមកពីធនាគារ Maybank Cambodia ,ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (SME Bank), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)និងក្រុមហ៊ុនក្រេឌីត ហ្សូរ៉ូ ខេមបូឌា ខូអិលធីឌី (CBC)៕

ដើម្បីចូលរួមក្នុងពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២ សូមភ្ជាប់តាមតំណនេះ ៖https://docs.google.com/forms/d/e/1FAIpQLSc5tHjS8tn2guGxVbOGTFqyDk3BevmCEUCy7L6LTAk0zZdheA/viewform


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់