ភ្នំពេញ ៖ ជាធម្មតា មុននឹងផ្តល់កម្ចី ឬឥណទានជូនដល់អតិថិជន ស្ថាប័នធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ តែងតែងសិក្សា និងពិនិត្យលើ ៥ ចំណុចសំខាន់ៗពីអតិថិជន (ដែលភាគច្រើនគេស្គាល់ថា 5Cs) ដើម្បីធានាបានថា ការផ្តល់កម្ចីត្រូវបានធ្វើឡើងជោគជ័យ និងមានប្រសិទ្ធភាព។ ការផ្តល់កម្ចីត្រូវបានធ្វើឡើងជោគជ័យ និងមានប្រសិទ្ធភាព មានន័យថា ការផ្តល់កម្ចី ឬឥណទានបានជួយជំរុញអាជីវកម្មរបស់អតិថិជនក្នុងការពង្រីកសមស្របទៅតាមផែនការអាជីវកម្មរបស់ខ្លួន ឬប្រើប្រាស់ចំគោលដៅរបស់ខ្លួន។

ជាធម្មតា ស្ថាប័នធនាគារត្រូវសិក្សា និងវិភាគការអនុវត្តន៍ឥណទាន ដែលរួមមាន ចរិត្តលក្ខណៈ សមត្ថភាព សាច់ប្រាក់ ទ្រព្យបញ្ចាំ លក្ខខណ្ឌ និងការត្រួតពិនិត្យ ដែលភាគច្រើនត្រូវបានគេហៅថាការវិភាគតាមវិធានហ្វាយស៊ី (5 Cs) ។ ការវិភាគតាមវិធានហ្វាយស៊ី (5Cs) មានដូចខាងក្រាម៖
១. ចរិតលក្ខណៈ(Character)៖ មន្ដ្រីឥណទាន ត្រូវតែមានការជឿជាក់ថា អតិថិជនត្រូវមានគោលដៅច្បាស់លាស់ ក្នុងការស្នើសុំឥណទាន ហើយមានគោលបំណងសងត្រឡប់មកវិញយ៉ាងពិតប្រាកដ។
២. សមត្ថភាព(Capacity) ៖ មន្ដ្រីឥណទានត្រូវតែច្បាស់លាស់ថា អតិថិ ជននោះមានសិទ្ធិសុំខ្ចីឥណទាន ហើយក៏មានសិទ្ធិជាផ្លូវច្បាប់ក្នុងការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន។
៣. សាច់ប្រាក់(Cash)៖ តើអ្នកខ្ចីអាចមានលទ្ធភាព ដើម្បីបង្កើតសាច់ ប្រាក់បានដែររឺទេក្នុងការសងឥណទានមកវិញ? ជាទូទៅអតិថិជនដែលស្នើសុំឥណទាន មានប្រភពសាច់ប្រាក់តែ៣ប៉ុណ្ណោះដើម្បីសងនូវឥណទានរបស់ពួកគេគឺ៖ សាច់ប្រាក់ដែលទទួលបានពីចំណូល និងការលក់ សាច់ប្រាក់ដែលកើតចេញពីការលក់ទ្រព្យសកម្ម មូលធនដែលបានមកពីការបោះពុម្ភនូវមូលបត្របំណុល។ តើអ្វីជាលំហូរសាច់ប្រាក់ ? វាជាធម្មតាកំណត់ដូចខាងក្រោមៈ លំហូរសាច់ប្រាក់ =ប្រាក់ចំណេញសុទ្ធ + ចំណាយមិនមែនសាច់ប្រាក់
៤.លក្ខខណ្ឌ (Condition)៖ មន្ដ្រីឥណទាន និង អ្នកវិភាគត្រូវដឹងអំពី និន្នាការថ្មីនៃឧស្សាហកម្មរបស់អ្នកខ្ចី និងការផ្លាស់ប្ដូរស្ថានភាព សេដ្ឋកិច្ច ដែលជៈឥទ្ធិពលលើឥណទាន។ វាគួរយកចិត្ដទុកដាក់ លើ ឯកសាលិខិតស្នាម ការធ្លាក់ចុះនៃចំណូលឬការលក់របស់អតិថិជន។
៥. ទ្រព្យបញ្ចាំ(Collateral)៖ ក្នុងការវាយតម្លៃទ្រព្យបញ្ចាំរបស់ឥណទាន មន្ដ្រីឥណទានត្រូវសួរថា តើអ្នកខ្ចីមានលទ្ធភាព ចំពោះមូលធន របស់ខ្លួនគ្រាប់គ្រាន់ដែរឬទេ ឬក៏មានទ្រព្យសម្បត្តិដែលមានគុណភាពល្អគ្រាប់គ្រាន់ដែររឺទេ?
មន្រ្តីឥណទានត្រូវវិភាគយ៉ាងល្អិតល្អន់លើបញ្ហា ៖ -អាយុ -ស្ថានភាពអាជីវកម្ម ឬបរិស្ថានផ្សេងៗទៀត និង-កម្រិតនៃមុខជំនាញរបស់អ្នកខ្ចី។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានថ្លែងថា ជាទូទៅតាមការសិក្សា និងមើលពីទិដ្ឋភាពទូទៅ អតិថិជនដែលទទួលបានឥណទានពីខាងមីក្រូហិរញ្ញវត្ថុផ្លូវការ ក៏ដូចជាធនាគារ ឃើញថាមានជីវភាពកាន់តែប្រសើរ។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះ បានឱ្យដឹងថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវវាយតម្លៃជាក់ច្បាស់ មុននឹងឱ្យអតិថិជនខ្ចី។ គេតែងតែមានការវិភាគគ្រប់ជ្រុងជ្រោយទៅលើចំណូល និងចំណាយ ប្រវត្តិសង លក្ខខណ្ឌតិកៈមួយចំនួនសំខាន់ៗផ្សេងទៀត និងអាជីវកម្ម បន្ទាប់មកបានផ្តល់កម្ចីជូនអតិថិជន។ លោក សុខ វឿន បានថ្លែងបន្តថា ៖«ពេលមានដែលសម្រេចយកឥណទានមកប្រើប្រាស់ យើងត្រូវមានផែនការអាជីវកម្មជាក់ច្បាស់ គឺថា យើងប្រើប្រាស់លើការពង្រីកអាជីវកម្ម ដើម្បីបង្កើនចំណូល»៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងឧស្សាហកម្ម និងធនាគារ SME ពង្រីកហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/02/2026
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីសហការពង្រីកលទ្ធភាពទទួលហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា
ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុនជំនាញ សហការគ្នាពង្រឹងការត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/02/2026
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងក្រុមហ៊ុនជំនាញមួយរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ និងការបណ្តុះបណ្តាលបច្ចេកទេសដើម្បីត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់
កម្ពុជា អនុម័តគម្រោងវិនិយោគថាមពលចំនួន ២៤គម្រោង ដោយរំពឹងថាតម្លៃប្រើប្រាស់នឹងបន្តធ្លាក់ចុះបន្ថែមទៀត
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 13/02/2026
កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន២៤ លើវិស័យថាមពល រាប់ទាំងគម្រោងវារីអគ្គិសនី គម្រោងថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងគម្រោងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់
កម្ពុជា-អូស្ត្រាលី រួមគ្នាការពារទន្លេមេគង្គក្នុងភាពជាដៃគូ មេគង្គ-អូស្រ្តាលី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/02/2026
កម្ពុជា និងអូស្ត្រាលី បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការអនុវត្តនូវគម្រោងរួមគ្នា «ការពារទន្លេមេគង្គ»




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content