សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ឯកឧត្តម ជា ចាន់តូ ៖ កម្ពុជាបានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុដើម្បីគ្រប់គ្រងសម្ពាធអតិផរណា

ភ្នំពេញ ៖ ដោយសារឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារនៅលើពិភពលោក បានជំរុញឱ្យអតិផរណានៅកម្ពុជាកើនឡើងជាបន្តបន្ទាប់ដល់ ៧,២% នៅខែឧសភា ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយ ខណៈធនាគារជាតិនៃកម្ពុជាបានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណា ក៏ដូចជាគាំទ្រការស្តារកំណើនសេដ្ឋកិច្ច។

ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា  នៅកម្ពុជា រាជរដ្ឋាភិបាលសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការគ្រប់គ្រងការឆ្លងនិងបង្ការការរាលដាលនៃជំងឺកូវីដ-១៩ ដោយអត្រាចាក់វ៉ាក់សាំងបានកើនដល់ជាង ៩៤% នៃចំនួនប្រជាជនសរុប ហើយអត្រាអ្នកឆ្លងមានកម្រិតទាបធៀបនឹងតំបន់  ដែលបានជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកងើបឡើងជាលំដាប់។

នៅក្នុងវិស័យកម្មន្តសាល ផលិតផលកម្មន្តសាលសម្រាប់នាំចេញបានកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលផលិតផលកម្មន្តសាលបម្រើទីផ្សារក្នុងស្រុកកើនឡើងយ៉ាងឆាប់រហ័ស។ វិស័យទេសចរណ៍ទទួលបានកំណើនវិជ្ជមានឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានដកចេញវិធានសុខាភិបាលចំពោះភ្ញៀវអន្តរជាតិចូលមកកម្ពុជា ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើង ទោះជាក្នុងល្បឿនយឺតក៏ដោយ។

វិស័យទេសចរណ៍ក៏ត្រូវបានគាំទ្រផងដែរដោយទេសចរក្នុងស្រុក ដែលបានកើនឡើងគួរឱ្យកត់សម្គាល់ក្រោយពេលស្ថានភាពកូវីដ-១៩ មានភាពធូរស្រាល។ ចំពោះវិស័យសំណង់និងអចលនទ្រព្យ បានបង្ហាញសញ្ញាងើបឡើងសន្សឹមៗ ដោយសារកំណើនតម្រូវការក្នុងស្រុក លំហូរវិនិយោគបរទេស និងកំណើនឥណទានទៅកាន់វិស័យទាំងនេះ។ ចំណែកឯ វិស័យកសិកម្មបន្តកើនឡើងក្នុងល្បឿនយឺត និងបានរួមចំណែកកាត់បន្ថយសម្ពាធលើថ្លៃម្ហូបអាហារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចផងដែរ។

តែទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តម ជា ចាន់តូ បានថ្លែងថា ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជាក៏បានកើនឡើងជាបន្តបន្ទាប់ដល់ ៧,២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយ។

ឯកឧត្តម ជា ចាន់តូ  បានថ្លែងដូច្នេះថា ៖

“ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជាបានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារ កំណើនសេដ្ឋកិច្ចផង។ ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា អត្រាប្តូរប្រាក់ត្រូវបាន បន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ”

គួរបញ្ជាក់ថា ដោយសារបញ្ហាដុល្លារូបនីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា។ កាលណា តម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹងនាំឱ្យតម្លៃទំនិញនិងសេវានានាកើនឡើងភ្លាមផងដែរ។ ប្រសិទ្ធភាពនៃការអនុវត្តនយោបាយរក្សាស្ថិរភាពអត្រាប្តូរប្រាក់ត្រូវបានគាំទ្រជាចម្បងដោយ៖

ទីi/- កម្រិតខ្ពស់គ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិននិងសាធារណជនមកលើសមត្ថភាពធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់។ នេះជាមោទនភាពមួយដែលទុនបម្រុងអន្តរជាតិកម្ពុជាត្រូវបានរក្សាយ៉ាងរឹងមាំ នៅក្នុងស្ថានភាពដែលប្រទេសមួយចំនួនប្រឈមនឹងការស្រុតចុះនៃទុនបម្រុងអន្តរជាតិ ដោយសារឥទ្ធិពលនៃការហូរចេញនៃមូលធន។

ទីii/- ការតម្រង់ទិសអត្រាប្តូរប្រាក់នៅលើទីផ្សារ (exchange rate guidance) តាមរយៈការកំណត់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា។ ខ្ញុំសូមបញ្ជាក់ត្រង់ចំណុចនេះថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាមានតួនាទីរក្សាតម្លៃប្រាក់រៀល ហើយនិងកំណត់អត្រាប្តូរប្រាក់ផ្លូវការមួយសមស្រប ផ្អែកលើស្ថានភាពទីផ្សារប្តូរប្រាក់ ដើម្បីរួមចំណែករក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចជាតិ។ ក្រៅពីនេះ អត្រាប្តូរប្រាក់ផ្លូវការបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការចុះបញ្ជីគណនេយ្យ និងការទូទាត់នានារបស់ក្រសួង-ស្ថាប័នរដ្ឋនិងវិស័យឯកជន។

ទីiii/- ការគ្រប់គ្រងសន្ទនីយភាពក្នុងកម្រិតសមស្រប ដោយការបញ្ចេញសន្ទនីយភាពជារៀល តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងការស្រូបយកសន្ទនីយភាពលើសក្នុងប្រព័ន្ធធនាគារដោយមូលបត្រអាចជួញដូរបាន (NCD)។

ក្នុងការគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ច នយោបាយរូបិយវត្ថុវិត្ថារកម្មត្រូវបានបន្តអនុវត្ត តាមរយៈការរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងកម្រិត ៧% ទាំងជាប្រាក់រៀលនិងរូបិយប័ណ្ណ ដែលបានផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឱ្យមានសាច់ប្រាក់ក្នុងដៃបន្ថែម។ កត្តានេះគួបផ្សំនឹងការបន្តអនុវត្តវិធានការម៉ាក្រូប្រុងប្រយ័ត្នដោយអនុគ្រោះ បានធ្វើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានលទ្ធភាពពេញលេញ ក្នុងការបែងចែកឥណទានដល់វិស័យអាទិភាព ជាមួយអត្រាការប្រាក់ឥណទានសមរម្យ មានស្ថិរភាព ហើយថែមទាំងបន្តឆ្លើយតបបានក្នុងការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនដែលរងផលប៉ះពាល់ពីវិបត្តិ។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានរឹតបន្តឹងបទប្បញ្ញត្តិប្រុងប្រយ័ត្ននានា មុនគ្រាមានវិបត្តិសុខាភិបាល ជាពិសេស ការពង្រឹងដើមទុន ការបង្កើនកម្រិតសន្ទនីយភាពខ្ពស់និងការធ្វើសំវិធានធនដោយអភិរក្សនិយម ដែលកត្តាទាំងនេះអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ក៏ដូចជាប្រព័ន្ធធនាគារកម្ពុជាអាចអនុវត្តការបន្ធូរបន្ថយលើបទប្បញ្ញត្តិដោយពិលាស នៅក្នុងគ្រាមានវិបត្តិនិងក្នុងដំណាក់កាលស្តារសេដ្ឋកិច្ច។

ឯកឧត្តម ជា ចាន់តូ  ទោះយ៉ាងណា វិធានការចាកចេញពីវិបត្តិមួយចំនួនបាននិងកំពុងអនុវត្តថែមទៀតយ៉ាងប្រុងប្រយ័ត្ន ស្របតាមការងើបឡើងនៃសេដ្ឋកិច្ចនិង ដើម្បីពង្រឹងភាពធន់នៃប្រព័ន្ធធនាគារ ដូចជាការបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ រហូតដល់ខែមិថុនា ឆ្នាំ២០២២ ចំពោះអតិថិជនដែលមិនធ្លាប់ត្រូវបានរៀបចំឥណទានឡើងវិញ និងត្រូវចាប់ផ្តើមធ្វើសំវិធានធនជាបណ្តើរៗចំពោះឥណទានរៀបចំឡើងវិញដែលត្រូវបានចាត់ថ្នាក់ ផ្អែកតាមស្ថានភាពជាក់ស្តែង។ បន្ថែមលើនេះ អនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន ត្រូវបានរក្សាក្នុងកម្រិត ០% ដើម្បីអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានលទ្ធភាពកាន់តែច្រើន សម្រាប់ធ្វើសំវិធានធនលើឥណទានរៀបចំឡើងវិញ។

ឯកឧត្តម ជា ចាន់តូ  បានថ្លែងបន្តថា វិបត្តិកូវីដ-១៩ បានផ្លាស់ប្តូរឥរិយាបថនៃការធ្វើអាជីវកម្ម គួរឱ្យកត់សម្គាល់ ទាំងចំពោះ អ្នកផលិត អ្នកលក់ និងអ្នកប្រើប្រាស់ ដោយពឹងផ្អែកកាន់តែច្រើនលើការលក់-ទិញតាមប្រព័ន្ធអនឡាញ ដែលអាចធ្វើឡើងកាន់តែងាយស្រួលទាំងក្នុងនិងក្រៅប្រទេស។ ស្របតាមការវិវត្តនេះ ប្រព័ន្ធទូទាត់កម្ពុជាត្រូវបានអភិវឌ្ឍនិងធ្វើទំនើបកម្មជាបន្តបន្ទាប់ ផ្អែកលើការរីកចម្រើនបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដែលលើកកម្ពស់អន្តរប្រតិបត្តិការនិងការតភ្ជាប់ឆ្លងព្រំដែន និងបានពង្រឹងការទូទាត់ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ ព្រមទាំងបានគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផងដែរ។

ជាក់ស្តែង ប្រព័ន្ធខេមបូឌានស៊ែស្វីច (Cambodian Shared Switch) ប្រព័ន្ធបាគង ហើយថ្មីៗនេះ ខេអេចឃ្យូអរ (KHQR) ដែលជាឃ្យូអរកូតស្តង់ដាររួមសម្រាប់កម្ពុជា ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដោយកម្មវិធីទូរស័ព្ទរបស់គ្រឹះស្ថានសមាជិកប្រព័ន្ធបាគង អាចស្កេនទូទាត់គ្នាទៅវិញទៅមក ព្រមទាំងបង្កើនសមាហរណកម្មការទូទាត់កម្ពុជាទៅក្នុងតំបន់។ ប្រព័ន្ធទូទាត់កម្ពុជា ក៏ត្រូវបានបង្កើនវិសាលភាពនៃការតភ្ជាប់ក្នុងតំបន់ ដែលបច្ចុប្បន្ន បានតភ្ជាប់ជាមួយប្រទេសថៃនិងម៉ាឡេស៊ី និងកំពុងតភ្ជាប់ជាមួយប្រទេសឡាវនិងវៀតណាមបន្ថែមទៀត ដើម្បីគាំទ្រពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី ទេសចរណ៍ និងការផ្ទេរប្រាក់របស់ពលករកម្ពុជានៅក្រៅប្រទេស៕


ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពង្រឹងកិច្ចការពារអតិថិជនក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/07/2025

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរយៈពេលយូរអង្វែងរបស់ខ្លួនក្នុងកិច្ចការពារអតិថិជននៅទូទាំងប្រទេសតាមរយៈការពង្រឹងប្រព័ន្ធនានារបស់ខ្លួន ស្តង់ដាររបស់ស្ថាប័ន ព្រមទាំងការអនុវត្តការដែលពង្រឹងភាពស្មើភាព តម្លាភាព និងការគោរពអតិថិជនទាំងអស់

គម្រោងចំនួន៧ ដែលមានទំហំវិនិយោគ ១២៣លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ២ពាន់កន្លែងបានស្នើសុំចុះបញ្ជីគម្រោងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2025

គម្រោងចំនួន៧ ដែលមានទំហំវិនិយោគសរុបប្រមាណ ១២៣លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ២ពាន់កន្លែង បានស្នើសុំចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជា

កម្ពុជា មានទំនិញជាង ៣០០ប្រភេទ សម្រាប់នាំចេញទៅទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2025

កសិផលកម្ពុជា​ប្រមាណជាង ៣០០ ប្រភេទ ដែលអាចនាំ​ចេញ​ទៅ​លក់​ក្នុងទីផ្សារប្រទេសចិន ហើយកម្ពុជា​ក៏កំពុង​​សម្លឹងមើល​ពីឱកាសនៃការពង្រីកទំហំនាំចេញ​ទៅកាន់​ទីផ្សារប្រទេសចិនថែមទៀត បន្ទាប់​ពី​បញ្ហាព្រំដែន​កម្ពុជា - ថៃ ត្រូវ​បាន​បិទ​ខ្ទប់

Donald Trump គំរាមដាក់ពន្ធបន្ថែម ១០% លើក្រុមប្រទេស BRICS ប្រសិនបើអនុវត្តគោលនយោបាយប្រឆាំងនឹងអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2025

បន្ទាប់ពីកិច្ចប្រជុំកំពូល BRICS បានកើតឡើងកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាម៉េរិក Donald Trump គំរាមដាក់ពន្ធបន្ថែម ១០% លើប្រទេសណាមួយដែលអនុវត្តគោលនយោបាយរបស់ BRICS ប្រឆាំងនឹងអាម៉េរិក

ក្រុមហ៊ុនចិនស្វែងរកទីតាំងថ្មីដើម្បីពង្រីកការវិនិយោគបង្កើនរោងចក្រផលិតស្រោមដៃពេទ្យឱ្យបាន១០ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2025

ក្រុមហ៊ុនចិន Shijiazhuang Hongray Group Co., Ltd. ដែលមានរោងចក្រផលិតស្រោមដៃពេទ្យនិងឧបករណ៍ការពារខ្លួន(PPE) នៅក្នុងតំបន់សេដ្ឋកិច្ចមេហាតធេន ខេត្តស្វាយរៀង កំពុងស្វែងរកទីតាំងថ្មីដើម្បីបង្កើនចំនួនរោងចក្របន្ថែមទៀត

ក្រុមហ៊ុនរដ្ឋចិន Huawei បង្ហាញគំរូថ្មសាករថយន្តអគ្គិសនីថ្មី មានសមត្ថភាពខ្លាំងដាច់គេក្នុងបច្ចេកវិទ្យាបច្ចុប្បន្ន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/07/2025

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បង្ហាញគំរូថ្មនៃរថយន្តអគ្គិសនីថ្មីមួយដែលមានដង់ស៊ីតេថាមពលខ្ពស់ខ្លាំងជាងកម្រិតថាមពលដែលថ្មរថយន្តអគ្គិសនីបច្ចុប្បន្នកំពុងដំណើរការដល់ទៅ ២ ឬ ៣ ដងឯណោះ

អបអរសាទរ ! ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១ រវាងកម្ពុជា – ជប៉ុន បានចាប់ផ្តើមចេញដំណើរហើយ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/07/2025

ធនាគារជាតិនៃកម្ពុជា ជាមួយក្រសួងសេដ្ឋកិច្ចនៃប្រទេសជប៉ុន និងសមាគមទូទាត់ជប៉ុន ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១

ដំណឹងល្អ ! ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្នក្នុងអំឡុងបុណ្យដាក់បិណ្ឌ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/07/2025

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ដែលរាជរដ្ឋាភិបាលបានប្រសិទ្ធនាមឈ្មោះឱ្យថា «ស្ពានមិត្តភាព-កម្ពុជា-ចិន មេគង្គក្រចេះ» គ្រោងនឹងបើកឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្នអំឡុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងខែកញ្ញាខាងមុខនេះសម្រាប់យានយន្តធុនតូច បន្ទាប់ពីសម្រេចវឌ្ឍនភាពបាន ៩៦ភាគរយ

គិតត្រឹម​ខែមិថុនា ឆ្នាំ២០២៥ មូលនិធិ​អភិវឌ្ឍជំនាញ​បានចំណាយថវិកា​ជាង​៣០​លានដុល្លារ​លើ​ការ​បណ្ដុះ​បណ្ដាល​ជំនាញដល់ធនធាន​មនុស្ស​កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/07/2025

គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ នេះ មូលនិធិអភិវឌ្ឍ​ន៍ជំនាញ SDF បានចាយថវិកា​ប្រមាណជាង​៣០​លានដុល្លារ​ហើយក្នុងការ​បណ្ដុះបណ្ដាល​ជំនាញ​ដល់​ធនធានមនុស្សកម្ពុជា​

៦ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូល​ជាង​១​ពាន់លានដុល្លារ​ ពីការ​នាំចេញ​អង្ករ​​​ និងស្រូវ​ទៅកាន់ទីផ្សារ​អន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/07/2025

របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជាឱ្យដឹងថា រយៈពេល១ឆមាសកម្ពុជាបាននាំចេញអង្ករចំនួន ៣៨៧ ០៧០តោន គិតជាទឹកប្រាក់ចំនួន ២៨៣.៤១លានដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ