សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

World Bank ៖ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច​ឥតឈប់ឈរ ខណៈប្រជាជនជិត ២ លាននាក់បានរួចផុតពីបន្ទាត់ក្រីក្រ

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ​២០១៩/២០២០ អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះយ៉ាងច្រើន ហើយប្រជាជនកម្ពុជាជិត ២ លាននាក់បានរួចផុតពីភាពក្រីក្រ ខណៈចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ គឺជាទសវត្សរ៍ដែល​ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច​ឥតឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូលយ៉ាងទូលំទូលាយ។

របាយការណ៍ចុងក្រោយដែលមានឈ្មោះថា “ការវាយតម្លៃភាពក្រីក្រឆ្នាំ​២០២២៖ ស្តារសេដ្ឋកិច្ច​កម្ពុជាឱ្យកាន់តែមានភាពបរិយាបន្ននិងភាពធន់ជាងមុន” (Cambodia Poverty Assessment 2022: Toward a More Inclusive and Resilient Cambodia) បង្ហាញថា កម្ពុជាសម្រេចបាន​វឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែ​នាពេល​ថ្មីៗនេះ ពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ ត្រូវ​បានរងផលប៉ះពាល់ ដោយសារតែផលប៉ះទង្គិចពី​ការ​រាតត្បាត​ជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច។

របាយការណ៍នេះត្រូវ​បាន​រៀបចំឡើងដោយផ្អែក​លើបន្ទាត់​ភាព​ក្រីក្រថ្មី នៅក្នុង​​ការស្ទង់សេដ្ឋកិច្ចសង្គមកម្ពុជា (CSES) ឆ្នាំ២០១៩-២០២០ ដែលក្នុង​នោះ​រាជរដ្ឋាភិបាលកម្ពុជាបាន​កំណត់បន្ទាត់​ភាព​ក្រី​ក្រ​អប្បបរមាជាតិដែលមានតម្លៃ​ជាទឹកប្រាក់​ចំនួន ១០ ៩៥១រៀល ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ។

ការវាយតម្លៃភាពក្រីក្រកម្ពុជាឆ្នាំ២០២២ បានទាញយកព័ត៌មានពីច្រើនប្រភពមកធ្វើការវាយតម្លៃអំពី​និន្នាការនិងកត្តាជំរុញការកា​ត់បន្ថយភា​ពក្រីក្រ, ផលប៉ះទង្គិចរបស់ជំងឺកូវីដ-១៩ទៅលើផលផ្នែកសង្គមសេដ្ឋកិច្ច និងបញ្ហាជំពាក់ទាក់ទង​នៅក្នុង​ប្រព័ន្ធសារពើពន្ធកម្ពុជាក្នុងឆ្នាំ២០១៩។ ប្រភពទិន្នន័យរួមមាន CSES ដែលធ្វើឡើងដោយ វិទ្យាស្ថានជាតិស្ថិតិកម្ពុជា ការស្ទង់មតិតាមទូស័ព្ទញឹកញាប់នៅកម្ពុជា និងទិន្នន័យរដ្ឋបាលពីក្រសួង នាយកដ្ឋាន និងទីភ្នាក់ងារនានារបស់រដ្ឋាភិបាល។

អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះបានសឹងតែពាក់កណ្តាល​ក្នុងចន្លោះឆ្នាំ​២០០៩ និង​ឆ្នាំ​២០១៩ ប៉ុន្តែដោយការរាតត្បាតជំងឺ​កូវីដ-១៩ បាន​ធ្វើឱ្យអត្រា​ភាពក្រីក្រនេះបានកើនឡើងវិញបន្តិចក្នុងពេលថ្មីៗនេះ។

របាយការណ៍បានឱ្យដឹងថា នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ​២០១៩/២០២០ អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពីកម្រិត​ ៣៣,៨% មកនៅត្រឹម ១៧,៨% ដោយជួយឱ្យប្រជាជនកម្ពុជាជិត ២លាននាក់បានរួចផុតពីភាពក្រីក្រ។ ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ជាទសវត្សរ៍ដែល​ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច​ឥតឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូលយ៉ាងទូលំទូលាយ។ ការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស រួមផ្សំជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធបាននាំឱ្យមានការកើនឡើងប្រាក់ឈ្នួល និងកម្រិតជីវភាពរស់នៅកាន់តែប្រសើរ។

របាយ​ការណ៍​បាន​រក​ឃើញ​ថា ការ​កើន​ឡើង​ប្រាក់​ចំណូល​មិនមែន​កសិកម្ម ជា​ឧទាហរណ៍ នៅ​ក្នុង​វិស័យ​ទេសចរណ៍ កាត់ដេរ និង​សំណង់ មានចំណែកធំក្នុងការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ កំណើនដែលនាំមុខដោយពាណិជ្ជកម្ម និងការវិនិយោគ បានជួយទ្រទ្រង់ដល់ការផ្លាស់ប្តូរជារចនាសម្ព័ន្ធឆ្ពោះទៅរកវិស័យមានផលិតភាពកាន់តែខ្ពស់​ ជួយបង្កើតបាន​ការងារដែលមានប្រាក់ខែកាន់តែប្រសើរនៅ​ក្នុង​ផ្នែកផលិតកម្មនិងផ្នែកសេវាកម្ម។ កម្មករមានលទ្ធភាពផ្លាស់ចេញពីវិស័យកសិកម្មដែលមានប្រាក់កម្រៃទាប ទៅធ្វើការ​នៅតាមវិស័យដែលមានប្រាក់កម្រៃខ្ពស់ជាង និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។

ទន្ទឹមគ្នានេះដែរ លក្ខខណ្ឌជីវភាពនិងលទ្ធភាពទទួលបានសេវាមូលដ្ឋាន មានដូចជា អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត អនាម័យ សុខភាព និងការអប់រំជាដើម មានភាព​ប្រសើរឡើងសម្រាប់មួយភាគធំនៅក្នុងចំណោម​ប្រជាជនទូទៅ​។ ការកែលម្អនៃស្ថានភាពនេះបានធ្វើ​ឱ្យ​គម្លាតរវាងស្តង់ដាជីវភាពរបស់គ្រួសារនៅ​ទីជនបទ និងនៅ​ទីប្រជុំជន រួមតូចជាងមុន។

របាយការណ៍នេះលើកអនុសាសន៍ថា កម្ពុជាគួរពិចារណាលើអន្តរាគមន៍ផ្នែក​គោលនយោបាយមួយចំនួនដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច​ឡើងវិញប្រកបដោយបរិយាបន្ននិងធន់ជាងមុន ពីការប៉ះទង្គិចរបស់ជំងឺរាតត្បាត​និងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយវា។ អន្តរាគមន៍ទាំងនោះអាចរួមមាន ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារសង្គម និងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ ជាដើម។

កាលពីចុងឆ្នាំ ២០២១ កម្ពុជាបានដាក់ឱ្យអនុវត្តនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១ – ២០២៣»។ ការប្រកាសដាក់ឱ្យអនុវត្តន៍ “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១ -២០២៣” ជាផ្លូវការ ក៏ដូចជាធ្វើការផ្សព្វផ្សាយអំពីឯកសារយុទ្ធសាស្ត្រខាងលើនេះ គឺដើម្បីគាំពារដល់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ទាំងក្នុងរយៈពេលខ្លី និងមធ្យម ដើម្បីឱ្យត្រឡប់ទៅកំណើនសក្តានុពលភាព និងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្នរយៈពេលវែង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

«រុក្ខទិវា» បណ្ដុះស្មារតីស្រលាញ់ សាមគ្គីគ្នា ការពារ ថែរក្សាព្រៃឈើ និងដាំដើមឈើ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2025

ការបណ្ដុះស្មារតីស្រលាញ់ សាមគ្គីគ្នា ការពារ ថែរក្សាព្រៃឈើ និងដាំដើមឈើ ត្រឹមឆ្នាំ២០២៥ «រុក្ខទិវា»បង្កើតជាសួនសរុបទំហំ៤៩២ហិកតា នៅរាជធានី-ខេត្ត១៤

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យកសិករប្រើជី-ថ្នាំកសិកម្មឱ្យស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាបានគុណភាព និងសុវត្ថិភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2025

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យកសិករប្រើជី-ថ្នាំកសិកម្មឱ្យស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាបានគុណភាព និងសុវត្ថិភាព

ក្រសួងរៀបចំដែនដី រួមជាមួយ​ក្រសួង​ចំនួនពីរ​ផ្សេងទៀត​ ពិភាក្សាគ្នា​​ដើម្បី​ស្វែង​រ​ក​ការឯកភាពលើការសា​ងស​ង់​ ថែ​ទាំ និងជួសជុលសំណង់សាសនា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2025

ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ រួ​មជាមួយ​នឹង​ក្រសួង​ធម្ម​ការ និង​សាសនា និង​ក្រសួង​ វប្បធម៌ និងវិចិត្រ​សិល្បៈ បាន​ប្រជុំ​ពិភាក្សា​ដើម្បី​ស្វែងរក​ការ​ឯកភាពគ្នាលើការ​សាងសង់​ ថែទាំ និងជួសជុល​សំណង់សាសនា​ សំដៅធានា​បាននូវ​គុណភាព សុវត្ថិភាព​ និងភាព​សម​ស្រ​ប​នៃរចនា​បទ​សំណង់ សាសនា

ឆមាសទី១ ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន៣៧៣ មានទំហំទុនប្រមាណ ៥,៨ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2025

ឆមាសទី១ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ៣៧៣ជាមួយទំហំទុនប្រមាណ ៥,៨ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Donald Trump គ្រោងនឹងដាក់ពន្ធ ៥០% លើការនាំចូលទង់ដែងពីបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2025

Trump ប្រាប់ពីបំណងចង់ប្រកាសពន្ធ ៥០% លើការនាំចូលទង់ដែងនៅពេលក្រោយ ប៉ុន្តែមិនបាននិយាយថាពេលណាពន្ធនឹងចូលជាធរមាននោះទេ ប៉ុន្តែលេខាធិការពាណិជ្ជកម្ម Howard Lutnick លើកឡើងថា ពន្ធគយទំនងជានឹងត្រូវដាក់នៅចុងខែកក្កដា ឬ ថ្ងៃទី ១ ខែសីហា

កូរ៉េ ផ្តល់មូលនិធិ ៣០០០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ជនបទនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2025

សាធារណៈរដ្ឋកូរ៉េ បានផ្តល់មូលនិធីប្រមាណជា ៣០០០លានដុល្លារអាម៉េរិក សម្រាប់គម្រោងអភិវឌ្ឍន៍ជនបទចាប់តាំងពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០៣០ ខាងមុខ

កម្ពុជា​ មានរយៈពេល​ ៣សប្ដាហ៍ ​ដើម្បីចរចាជាមួយអាម៉េរិក​​សុំ​បញ្ចុះ​ពន្ធគយបដិការ​បន្ថែម​​ទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2025

កម្ពុជានៅមានពេល​វេលា​៣សប្ដាហ៍​ទៀត ដើ​ម្បី​ចរចាជាមួយភាគីអាម៉េរិកលើការស្នើសុំ​បញ្ចុះអត្រាពន្ធ​បន្ថែម ខណៈ​​ពន្ធ​បដិការ​ ៣៦​ភាគ​រយ​ ដែលអាម៉េរិក​បានសម្រេចដាក់​លើទំនិញនាំចូលពីកម្ពុជា គឺជា​ជោគជ័យ​មួយរបស់កម្ពុជា​ក្រោយ​មាន​កា​រ​​​​ចរចាជាច្រើនលើក ។​

សេដ្ឋវិទូ ៖ សេដ្ឋកិច្ចថៃនឹងប្រឈមសម្ពាធកាន់តែធ្ងន់ជាមួយការរក្សាអត្រាពន្ធគយ ៣៦% ពីសហរដ្ឋអាម៉េរិក ខណៈដែលវៀតណាម នៅត្រឹម ២០% ប៉ុណ្ណោះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2025

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump រក្សាអត្រាពន្ធ ៣៦% មិនផ្លាស់ប្តូរលើការនាំចូលពីប្រទេសថៃ ដែលជំរុញឱ្យប្រទេសប្រឈមនឹងភាពតានតឹងសម្រាប់ការចរចាមុនកាលកំណត់ថ្ងៃទី១ ខែសីហាខាងមុខនេះ

រាជរដ្ឋាភិបាល កំពុងពិនិត្យទីតាំងគម្រោងវិនិយោគចំនួន ៣១ ដែលធុរជនកំពុងស្នើសុំការលើកទឹកចិត្តពិសេស

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/07/2025

ថ្មីៗនេះ គម្រោងវិនិយោគចំនួន ៣៥បន្ថែមទៀត ក្រោមទុនវិនិយោគសរុបចំនួន ៣២៧ លានដុល្លារ ដែលអាចបង្កើតការងារប្រមាណ ៣ ៣៦៣ កន្លែង ត្រូវបានទទួលការលើកទឹកចិត្តពិសេស និងជួយសម្របសម្រួលនីតិវិធីពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

ជប៉ុន ប្រគល់នាវាចម្បាំងខ្នាតមធ្យម (Destroyers) ប្រើប្រាស់រួចជាច្រើនគ្រឿងឲ្យហ្វីលីពីន ដើម្បីដំឡើងអំណាចយោធាជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2025

នៅសប្តាហ៍នេះបានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសជប៉ុននឹងធ្វើការប្រគល់នាវាចម្បាំងខ្នាតមធ្យមប្រភេទ destroyers ជាច្រើនគ្រឿងទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ាន គឺ ប្រទេសហ្វីលីពីន

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language