សាជីវកម្មធានាឥណទានកម្ពុជាបានបញ្ចេញកម្ចីប្រមាណ ៥៧ លានដុល្លារដល់ក្រុមហ៊ុនអាជីវកម្មខ្វះទ្រព្យបញ្ចាំ

ភ្នំពេញ ៖ ជាការចូលរួមជួយដល់​​ប្រភេទ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម តាមរយៈការផ្តល់​ការធានា​ឥណទាន​លើ​កម្ចី​ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានបញ្ចេញកម្ចីថ្មីៗចំនួនប្រមាណ ៥៧ លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមជាដៃគូ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC បានលើកឡើងដូច្នេះនៅក្នុងសិក្ខាសាលាស្តីពី “សក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា” ដែលសហការរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការគម្រោងធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ដែលមានរយៈពេលជាងមួយឆ្នាំហើយ ដោយគិតមកត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២២​ នេះ សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រលើការបញ្ចេញកម្ចីថ្មីៗចំនួនប្រមាណ ៥៧ លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។

ឯកឧត្តម រស់ សីលវ៉ា បានលើកឡើងថា ទោះបីជា ៥៧ លានដុល្លារនេះ គឺជាចំនួនតិចតួចនៅឡើយ ប៉ុន្តែវាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នៃការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំ នៅក្នុងទីផ្សារឥណទានរបស់ប្រទេសកម្ពុជា។”

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ដោយយល់ពីសារៈសំខាន់របស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងឧបសគ្គរបស់ SMEs ក្នុងការទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសការទទួលបានឥណទាន រាជរដ្ឋាភិបាលបានសម្រេចរៀបចំយន្តការធានាឥណទានដល់ SMEs ដែលខ្វះលទ្ធភាពទទួលបានឥណទានដោយខ្លួនឯង។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ៖

“ការផ្តល់ការធានាតាមរយៈ CGCC ជាដំណោះស្រាយដ៏ល្អសម្រាប់តម្រូវការបច្ចុប្បន្ន ប៉ុន្តែមិនមែនបានន័យថា SMEs អាចជិះសេះលែងដៃទេ។ ប៉ុន្តែ SMEs ត្រូវពង្រឹងសមត្ថភាពដើម្បីអាចមានម្ចាស់ការខ្លួនឯងនាពេលអនាគត ដូចជាការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើន”

លោក Wong Keet Loong អគ្គនាយក CGCC បានថ្លែងថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាលបច្ចេកទេស​និងហិរញ្ញវត្ថុរបស់ CGCC តែងតែផ្តល់នូវអនុសាសន៍ជាយុទ្ធសាស្ត្រដល់ CGCC ក្នុងការបង្កើនការធានាឥណទាន ដើម្បីចូលរួមគាំទ្រដល់គោលនយោបាយអន្តរាគមន៍ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល។ លោកអគ្គនាយក បានមានប្រសាសន៍ថា ៖

“ចាប់ពីដើមត្រីមាសទី ៣ ឆ្នាំ ២០២២ នេះ CGCC បានពង្រីកការធានាឥណទានទៅកាន់ទូទាំងប្រទេស សូម្បីតែនៅក្នុងខេត្តដាច់ស្រយាលក៏ដោយ ដោយសារតែមានបណ្តាញសាខាដ៏ទូលំទូលាយរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC នៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ក៏ CGCCនៅតែត្រូវធ្វើបន្ថែមទៀត ដើម្បីធានាថាបរិយាបន្នហិរញ្ញវត្ថុ កាន់តែត្រូវបានលើកកម្ពស់សម្រាប់ជាប្រយោជន៍ដល់ក្រុមហ៊ុនអាជីវកម្មពាសពេញប្រទេស៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផលិតផលថ្មីរបស់គ្រឿងហ្លួង កាន់តែជួយគាំទ្រ និងផ្សព្វផ្សាយមុខម្ហូបខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2024

គ្រឿងហ្លួង សាបារា ត្រូវបានគេស្គាល់យ៉ាងទូលាយថាជាផលិតផលក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sabara Best Food សម្រាប់ជាគ្រឿងផ្សំរសជាតិទៅលើមុខម្ហូបបែបខ្មែរ

សម្ដេច​ធិបតី​ ជំរុញឱ្យ​​គិតគូរ ​និងអនុវត្តន៍ឱ្យបានតឹងរ៉ឹង​លើ​គម្រោង​ប្លង់មេក្នុង​តំបន់​ក្រុង​រណប ​និង​បុរី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2024

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានជំរុញឱ្យ​រៀបចំ​ និងអនុវត្ត​ឱ្យ​បានតឹងរ៉ឹង​​ចំពោះ​គម្រោង​ប្លង់​មេ​នៅក្នុងតំបន់​ក្រុង​រណប និង​តាមបុរីនានា​

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

ទុនពីវិស័យមីក្រូហិរញ្ញវត្ថុជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2024

វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

សហភាពអឹរ់ុបមានផែនការដាក់ពន្ធបន្ថែមជិត ៤០ ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2024

សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ

ធនាគារ វីង បើកសម្ពោធសាខាថ្មីក្នុងក្រុងកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/06/2024

សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ