ភ្មំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន លើការផ្តល់ឥណទាននូវអត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ ជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ៖
“សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមប្រកាសគាំទ្រប្រសាសន៍អំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការសម្របសម្រួលផ្តល់ឥណទានជាមួយ «អត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ» ជូនប្រជាពលរដ្ឋដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប”
ជាមួយគ្នានេះដែរ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមលើកទឹកចិត្តដល់សមាជិករបស់សមាគមទាំងអស់ដែលមានប្រតិបត្តិការក្នុងតំបន់ខាងលើនេះ មេត្តាសម្របសម្រួលផ្តល់ឥណទានថ្មីៗ ប្រកបដោយភាពងាយស្រួល និងលក្ខខណ្ឌអនុគ្រោះសមស្រប ចំពោះប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅមកភូមិធម្មជាតិរុនតាឯក តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។ កាយវិការនេះគឺជាការចូលរួមរបស់វិស័យមីក្រូហិរញ្ញវត្ថុ ជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សា និងអភិរក្សតំបន់អង្គរ ដែលជាបេតិកភណ្ឌ័ពិភពលោក និងមនុស្សជាតិ។
ការគាំទ្រពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាត្រូវបានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានអំពាវនាវ និងស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ ជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់តាមតម្រូវការនាពេលខាងមុខ។
សម្តេចមានប្រសាសន៍ដូច្នេះថា ៖
“ខ្ញុំអំពាវនាវចំពោះម្ចាស់មីក្រូហិរញ្ញវត្ថុ ជួយផ្តល់កម្ចីឱ្យប្រជាពលរដ្ឋ ដែលមករស់នៅក្នុងតំបន់រុនតាឯកនេះ ដោយអត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ ព្រោះបងប្អូនប៉ុន្មានពាន់គ្រួសារនេះ អាចនឹងមានមួយចំនួនត្រូវការដើមទុន ដើម្បីបង្កើតនូវមុខរបរ ដូច្នេះខ្ញុំអំពាវនាវឱ្យសេវាមីក្រូហិរញ្ញវត្ថុយោគយល់ចំពោះការផ្តល់ឥណទាន និងអាទិភាពការផ្តល់ឥណទានឱ្យខ្ចីសម្រាប់ប្រជាពលរដ្ឋដែលរស់នៅរុនតាឯក ហើយដោយមានអាទិភាពនៃការប្រាក់ដែលអាចទាបការប្រាក់ ដែលឱ្យគោលដៅដទៃខ្ចី”
វិស័យមីក្រូហិរញ្ញវត្ថុដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ធកិច្ចកម្ពុជាតាមរយៈ ការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ ជាពិសេស ការធ្វើឱ្យមានបរិយាប័នហិរញ្ញវត្ថុ និងភាពងាយស្រួលក្នុងការទទួលបានហិរញ្ញវត្ថុសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា តម្លៃសន្តិភាពបានជំរុញឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យរួមទាំងវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទដើម្បីបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួន។
ភាពធន់ និងការរួមចំណែកដ៏សំខាន់នៃប្រព័ន្ធធនាគារក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមិនអាចសម្រេចបានទេ ប្រសិនបើគ្មានបើគ្មានការចូលរួមប្រកបដោយសា្មរតីទទួលបានទុសត្រូវខ្ពស់ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ និងបទប្បញ្ញាត្តិ និងការអនុគ្រោះដល់អតិថិជនដែលទទួលេរងផលប៉ះពាល់វិបត្តិ។
ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ២៣,៤% ដល់ ៤០,៨ ទ្រីលានរៀល (១០,១ ពាន់លានដុល្លារដុល្លារអាមេរិក) ដែលក្នុងនោះ ឥណទានអតិថិជនបានកើនឡើង ២៩,៩% ដល់ ៣៥,៩ ទ្រីលានរៀល (៨,៨ ពាន់លានដុល្លារអាមេរិក) ដោយមាន ១,៩ លានគណនី។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា។
ឥណទានទាំងនេះ បានផ្តល់ទៅកាន់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ចរួមមាន ៖ ក្រុមគ្រួសារ (៣២,៨% នៃឥណទានសរុប) ពាណិជ្ជកម្មនិងជំនួញ (២៣,២%) កសិម្ម (១៧,៨%) សេវាកម្ម (១៤%) ដឹកជញ្ជូន (៤,៨%) សំណង់ (៤,៤%) កម្មន្តសាល (១,៦%) និងផ្សេងៗ (១,១%)។ ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុបានកេណ្ឌប្រមូលប្រាក់បញ្ញើ ១៨,២ ទ្រីលានរៀល (៤,៥ ពាន់លានដុល្លារអាមេរិក) ស្មើនឹង ២,៦ លានគណនី៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ស្វែងយល់ពីប្រភេទអាជីវកម្ម និងសេវាកម្ម ដែលមានតម្រូវការទីផ្សារខ្ពស់នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/01/2025
ត្បិតថា ឱកាសទទួលបានភាគចំណេញតិចនៅក្នុងការប្រកួតប្រជែងកម្រិតខ្ពស់ក៏ពិតមែន ប៉ុន្តែដោយសារវាជាទីផ្សារដែលមានទំហំធំខ្លាំង ដូច្នេះ ការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសចិនមិនមែនជារឿងងាយពេកនោះទេ