សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើនក្នុងរង្វង់ ៦% នៅឆ្នាំនេះ ខណៈប្រព័ន្ធធនាគារដើរតួនាទីយ៉ាងសកម្មគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច

ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តសម្រេចបានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣ នេះ បើទោះជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ ខណៈប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសកម្មក្នុងការបន្តគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច តាមរយៈការបន្តផ្តល់សេវាហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច។ នេះបើយោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២២ និងទស្សនវិស័យឆ្នាំ២០២៣របស់ធនាការជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសកម្ម ដើម្បីបន្តគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច តាមរយៈការបន្តផ្តល់សេវាហិរញ្ញវត្ថុសមស្របដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច។ ឥណទានទៅកាន់វិស័យឯកជនបានកើនឡើង ២១% ដែលត្រូវបានបែងចែកទៅគាំទ្រដល់ការងើបឡើងក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ខណៈដែលកំណើនប្រាក់បញ្ញើអតិថិជនបានកើនឡើង ១១,៣%។

បទប្បញ្ញត្តិប្រុងប្រយ័ត្នដែលត្រូវបានបន្ធូរបន្ថយនៅក្នុងពេលមានវិបត្តិជំងឺរាតត្បាតដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងរក្សានិរន្តរភាពឥណទានទៅកាន់សេដ្ឋកិច្ច ត្រូវបានពង្រឹងជាលំដាប់មកវិញ ស្របតាមការងើបឡើងនៃសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃគោលនយោបាយចាកចេញពីវិបត្តិ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុនិងបង្កើនទ្រនាប់គោលនយោបាយ សម្រាប់អនុវត្តក្នុងស្ថានភាពចំបាច់។ ការរៀបចំឥណទានឡើងវិញ ត្រូវបានបញ្ឈប់នៅចុងឆមាសទី១ ឆ្នាំមុន ហើយចំនួនទឹកប្រាក់នៃការរៀបចំឥណទានឡើងវិញបានថយចុះយ៉ាងឆាប់រហ័សពី ១០,៥% មក ៦% នៃសំពៀតឥណទានសរុប។

ជាមួយគ្នានេះ ប្រព័ន្ធទូទាត់ត្រូវបានបន្តធ្វើទំនើបកម្ម ដើម្បីបង្កើនប្រសិទ្ធភាពការទូទាត់ និងផ្ទេរប្រាក់ទាំងក្នុងស្រុក និងអន្តរជាតិ ដោយបច្ចុប្បន្នគណនីអីវ៉ាឡេតបានកើនឡើងដល់ចំនួន ១៧,៩ លានគណនី។ ការតភ្ជាប់ក្នុងតំបន់ត្រូវបានពង្រីកជាលំដាប់ជាមួយប្រទេសក្នុងតំបន់ ដែលសម្រួលដល់អន្តរប្រតិបត្តិការរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។

នាឆ្នាំ២០២៣ ការបើកសេដ្ឋកិច្ចឡើងវិញនៃបណ្តាប្រទេសនានាបន្តគាំទ្រការងើបឡើងនៃពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅបន្តប្រឈមនឹងភាពមិនច្បាស់លាស់ច្រើន។ មូលនិធិរូបិយវត្ថុអន្តរជាតិបានរំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងអាចមានកំណើនត្រឹម ២,៧% ទាបជាងឆ្នាំ២០២២ (៣,២%)។ ការអូសបន្លាយនៃវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺជាហានិភ័យចម្បងមួយដែលអាចបន្តប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់និងដាក់សម្ពាធលើអតិផរណា។

ក្នុងស្ថានភាពដែលអត្រាអតិផរណានៅមានកម្រិតខ្ពស់នៅឡើយ ធនាគារកណ្ដាលសហរដ្ឋអាមេរិកគ្រោងបន្តដំឡើងអត្រាការប្រាក់គោលបន្ថែមទៀត ដែលអាចបន្តរឹតបន្តឹងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងបណ្តាលឱ្យប្រាក់ដុល្លារអាមេរិកបន្តឡើងថ្លៃ។ ជាមួយគ្នានេះ ពិភពលោកក៏ត្រូវបន្តដោះស្រាយបញ្ហាដែលនៅដក់សល់ពីវិបត្តិជំងឺកូវីដ-១៩ ដូចជាការកើនឡើងបំណុលសាធារណៈនិងឯកជន ភាពមិនច្បាស់លាស់ លើការអនុវត្តវិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងការរាលដាលមេរោគបំប្លែងកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុជាដើម ដែលជាបញ្ហាប្រឈមដ៏សក្តានុពលចំពោះការងើបឡើងនៃសេដ្ឋកិច្ចផងដែរ។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ដូច្នេះថា ៖

“ចំពោះសេដ្ឋកិច្ចកម្ពុជា កំណើនត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តសម្រេចបានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣ បើទោះជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ”

កំណើននេះសម្រេចបាន ដោយសារការរំពឹងទុកពីកំណើនក្នុងវិស័យកាត់ដេរ ៦,៩% ហើយផលិតផលកម្មន្តសាលមិនមែន កាត់ដេរកើន ១៤,៣%។ វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងមានកំណើន ១៨,៥% ដោយសារកំណើនភ្ញៀវទេសចរក្នុងស្រុក និងការងើបឡើងលឿននៃភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការបង្កើនការតភា្ជប់ជើងហោះហើរមកកម្ពុជាជាលំដាប់ និងការកើនឡើងទេសចរចិន ក្រោយការបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរ ដើម្បីការពារការរាលដាលជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិន។

វិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនល្អជាងឆ្នាំ២០២២ ក្នុងអត្រា ១,១% ដែលរួមចំណែកគាំទ្រ ដោយការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ព្រមទាំងការដករបាំងពន្ធនាំចូលអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប។

យ៉ាងណាមិញ វិស័យសំណង់និងអចលនទ្រព្យត្រូវបានរំពឹងថានឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងអត្រា ១,៧% និង ១,២% រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកផ្ដោតលើទីផ្សារអចលនទ្រព្យលំនៅឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានវិបត្តិ។

អតិផរណានៅឆ្នាំ២០២៣ អាចប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។ ក្នុងស្ថានភាពដែលសេដ្ឋកិច្ច ពិភពលោកអាចមានកំណើនទាបជាមួយនឹងការថយល្បឿនកំណើនថ្លៃម្ហូបអាហារ អតិផរណាត្រូវបានព្យាករថាថយចុះមកត្រឹម ២,៥%។

គួរបញ្ជាក់ថា ក្នុងក្របខ័ណ្ឌដុល្លារូបនីយកម្មខ្ពស់ ការរក្សាស្ថិរភាពប្រាក់រៀលជាកត្តាសំខាន់ ដើម្បីសម្រេចគោលដៅរក្សាស្ថិរភាពអតិផរណា។ ជាពិសេស ស្ថិរភាពប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានជួយការពារអំណាចទិញ ចំណូលរបស់ប្រជាជនដែលមានចំណូលជាប្រាក់រៀល និងរួមចំណែកបន្ទាបតម្លៃទំនិញនាំចូល។ ក៏ប៉ុន្តែការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកក៏ធ្វើឱ្យថ្លៃទំនិញនាំចេញពីកម្ពុជាមានកម្រិតខ្ពស់ជាងមុន បើគិតជារូបិយប័ណ្ណនៅក្នុងប្រទេសជាទីផ្សារនាំទំនិញចូលពីកម្ពុជា ដែលនេះអាចជាការប្រឈមមួយទៀតសម្រាប់កម្ពុជា។

ម៉្យាងទៀត ការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិនឹងបន្ថយលទ្ធភាពទទួលបានការខ្ចីពីក្រៅប្រទេសរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជាវិស័យឯកជន។ បញ្ហានេះក៏នឹងអាចនាំឱ្យអត្រាការប្រាក់នៅកម្ពុជាកើនឡើងផងដែរ ប្រសិនបើការរឹតត្បិតមានរយៈពេលយូរនាពេលខាងមុខ ស្របពេលដែលភាពរឹតត្បិត និងភាពមិនប្រាកដប្រជានៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏អាចនាំឱ្យទុនបម្រុងអន្តរជាតិបន្តប្រឈមនឹងសម្ពាធជាច្រើន។

ទោះយ៉ាងណា ការងើបឡើងនៃសេដ្ឋកិច្ចក្នុងស្រុកត្រូវបានរំពឹងថាអាចគាំទ្រទុនបម្រុងអន្តរជាតិឱ្យកើនឡើង និងស្ថិតក្នុងកម្រិតគ្រប់គ្រាន់ប្រមាណ ៧ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ដោយសារកំណើនលំហូរចូលនៃវិនិយោគផ្ទាល់បរទេស ការនាំចេញ ទេសចរណ៍ និងការបង្វែរចូលនានា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុងវ៉ាស៊ិនតោន កំពុងរកវិធីបង្ខំឲ្យទីក្រុងហាណូយដកខ្លួនចេញឱ្យដាច់ពីផលិតផលបច្ចេកវិទ្យារបស់ចិននៅក្នុងវិស័យផលិតកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2025

រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានដាក់ចេញនូវគោលការណ៍ដំឡើងពន្ធថ្មីដ៏ខ្ពស់មួយដោយសង្ឃឹមថានឹងអាចជាលក្ខខណ្ឌក្នុងការចរចាជាមួយភាគីវៀតណាមឲ្យបញ្ចប់ ឬកាត់បន្ថយការប្រើប្រាស់ឧបករណ៍ និងគ្រឿងបង្គុំបច្ចេកវិទ្យាទាំងឡាយណាដែលផលិតនៅប្រទេសចិន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៥ភូមិ នៅស្រុកបន្ទាយមាស ខេត្តកំពត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2025

ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីក្នុងភូមិចំនួន ៥ នៃឃុំព្រៃទន្លេ និងឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា

សក្ដានុពល​វិស័យ​កសិកម្ម​នៅស្រុកស្ទឹងត្រង់ ​ខេត្តកំពង់ចាម បាន​បង្កើតឱកាសការងារ​រាប់ម៉ឺន​កន្លែង​ជូនពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2025

តាមរយៈសក្ដានុពល​នៃ​វិ​ស័​យ​​កសិកម្ម និងកសិ-ឧស្សាហកម្ម​នៅក្នុងស្រុកស្ទឹង​ត្រង់​ បាន​ធ្វើឱ្យតំបន់​មួយនេះអាច​បង្កើតការ​ងារ​ជូន​ពល​រ​ដ្ឋ​រហូតដល់រាប់ម៉ឺននាក់

ក្នុងរយៈពេល១០ឆ្នាំ កម្ពុជាទាញចំណូលពីអង្ករជិត ២ពាន់លានដុល្លារសហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2025

រយៈពេល ១០ឆ្នាំ កម្ពុជាបានទាញយកចំណូលពីអង្ករជិត ២ពាន់លានដុល្លារអាម៉េរិក ខណៈដែលវិស័យ​នេះជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គឺជាការងារអាទិភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2025

ការអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ គឺជាការងារអាទិភាពដោយឈរលើទស្សនទានការអភិរក្សបម្រើដល់ការអភិវឌ្ឍ និង ការអភិវឌ្ឍបម្រើដល់ការអភិរក្ស ។

Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2025

នៅក្រោមកិច្ចព្រមព្រៀងអាមេរិក-ចក្រភពអង់គ្លេសនេះ  Trump យល់ព្រមកាត់បន្ថយពន្ធ ២៧,៥% មកត្រឹម ១០%  សម្រាប់រថយន្ត ១ ម៉ឺនគ្រឿងដំបូងដែលបាននាំចូលពីអង់គ្លេសជារៀងរាល់ឆ្នាំ

និន្នាការគាំទ្រផលិតផលខ្មែរ កំពុងកើនឡើងនៅទូទាំងប្រទេស

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/06/2025

និន្នាការគាំទ្រផលិតផលខ្មែរកំពុងមានសន្ទុះកើនឡើងនៅទូទាំងប្រទេស។ ចំណែកក្រុមហ៊ុន និងម្ចាស់អាជីវកម្ម ក៏កំពុងមានមោទនភាពក្នុងការខិតខំផលិតផលិតផលខ្មែរ បង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ និងជួយប្រទេសជាតិ

ក្រសួងរៀបចំដែនដី បាន និងកំពុងដំណើរការចុះបញ្ជីដីសហគមន៍សមូហភាពជូនបងប្អូនជនជាតិដើមភាគតិចតាមបណ្តាសហគមន៍ភូមិភាគឦសាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី តាមរយៈគណៈកម្មាការសុរិយោដីថ្នាក់ជាតិ និងថ្នាក់ខេត្ត បាន និងកំពុងដំណើរការចុះបញ្ជីដីសហគមន៍សមូហភាពជូនបងប្អូនជនជាតិដើមភាគតិចនៅតាមបណ្តាសហគមន៍ភូមិភាគឦសាន

គម្រោង​វិនិយោគក្នុងវិស័យ​អចលនទ្រព្យ​ចំនួន១១៨ ក្នុង​ខេត្តព្រះសីហនុ ទទួលបានការ​អនុម័ត​ និងលើ​​ក​ទឹក​ចិត្ត​ពី​រាជ​រដ្ឋា​ភិបាល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2025

បច្ចុប្បន្ននេះ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យនៅក្នុង​ខេត្តព្រះសីហនុនៅតែមាន​សក្ដានុពល​ និងទទួលបានឱកាសចំណេញ ជាក់ស្ដែង​យ៉ាង​ហោច​ណាស់​មានគម្រោង​វិនិយោគចំនួន ១១៨​ដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល

កាន់តែចំណេញ ៖ មកដឹងពីបច្ចេកទេសកែច្នៃសំបកស៊ុតធ្វើជាជីកំប៉ុសទឹកដែលមានគុណភាពខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2025

សំបកស៊ុត ត្បិតជាសំណល់ផ្ទះបាយ និងត្រូវបានគេមើលរំលងក៏ពិតមែន តែវាជាវត្ថុធាតុដើមដ៏សំខាន់មួយក្នុងការផលិតជីកំប៉ុសទឹកដ៏មានប្រសិទ្ធភាពចំពោះដំណាំ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ