World Bank ៖ គោលនយោបាយរូបិយវត្ថុរបស់កម្ពុជាបន្ត​ដើរតួ​សំខាន់​ក្នុង​ការ​ងើបឡើងវិញរបស់​សេដ្ឋកិច្ច

ភ្នំពេញ ៖ នៅក្នុង​របាយការណ៍​បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ​២០២២ ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា គោលនយោបាយរូបិយវត្ថុរបស់កម្ពុជាបន្ត​ដើរតួ​សំខាន់​ក្នុង​ការ​ងើបឡើងវិញរបស់​សេដ្ឋកិច្ច ដោយក្នុងនោះ​ជំនឿទុក​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារនៅមានកម្រិតខ្ពស់។

ធនាគារពិភពលោកបានលើកឡើងបន្តថា កំណើនឥណទានក្នុងស្រុករក្សា​បាន​ភាពរឹងមាំ ហើយអត្រាប្តូរប្រាក់ក៏​មានស្ថិរភាពដែរ​។ ​ប្រាក់ចំណូលក្នុងស្រុកឥឡូវនេះមានកំណើន​ស្ទុះងើបពេញលេញវិញហើយ រីឯការចំណាយត្រូវបានរំពឹងទុក​ថានឹងថម​ថយ​ល្បឿន​បន្តិច​វិញ បន្ទាប់ពីមាន​ការចំណាយច្រើន​ទៅ​លើវិធានការសង្គ្រោះពាក់​ព័ន្ធ​នឹង​ជំងឺរាតត្បាតនៅ​ក្នុង​ឆ្នាំ​កន្លងទៅ។ តាមរយៈនេះ ​ឱនភាព​សារពើពន្ធ​ត្រូវ​បាន​ព្យាករ​ថា​នឹង​រួម​តូចបន្តិចមកវិញ បើ​ទោះ​បី​ជា​វា​នៅ​តែ​មាន​ទំហំ​ធំ​គឺ ៤,៦ភាគរយ​នៃផលិតសរុបក្នុងស្រុក (ផ.ស.ស) ក៏ដោយ ហើយ​ឱនភាពនេះ​នឹងត្រូវ​បាន​បំពេញមួយផ្នែកធំតាមរយៈ​ការ​ប្រើប្រាស់កម្ចី​​ពី​ខាង​ក្រៅប្រទេស។  

ទាក់ទងនឹងគោលនយោបាយរូបិយវត្ថុរបស់កម្ពុជា ធនាគារជាតិនៃកម្ពុជាគឺជាអ្នកកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុសំដៅរក្សាស្ថិរភាពថ្លៃ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន អតិផរណាត្រូវបានគ្រប់គ្រងឱ្យស្ថិតក្នុងកម្រិតទាបក្នុងអត្រាមធ្យមប្រចាំឆ្នាំតិចជាង ៥% ដែលសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ទោះជាយ៉ាងនេះក្តី ក្នុងបរិការណ៍សេដ្ឋកិច្ចដែលមានកម្រិតដុល្លារូបនីយកម្មខ្ពស់ ប្រសិទ្ធភាពនៃការអនុវត្តគោល នយោបាយរូបិយវត្ថុនៅមានកម្រិតនៅឡើយ ស្របពេលដែលធនាគារជាតិនៃកម្ពុជាពុំមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការដើរតួជាអ្នកឱ្យខ្ចីចុងក្រោយ។ បច្ចុប្បន្ន ឧបករណ៍គោលនយោបាយរូបិយវត្ថុដែលត្រូវបានប្រើប្រាស់ដើម្បីរក្សាស្ថិរភាពថ្លៃ គឺការដាក់អត្រាប្រាក់បម្រុងកាតព្វកិច្ច និងការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាកំពុងអភិវឌ្ឍន៍ ឧបករណ៍គោលនយោបាយរូបិយវត្ថុបន្ថែម ដើម្បីពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ តាមរយៈការចេញផ្សាយមូលបត្រអាចជួញដូរបាន ការអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារនិងទីផ្សារ រូបិយវត្ថុ និងការពង្រឹងការប្រើប្រាស់ប្រាក់រៀល ។ល។

ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជារក្សាបានស្ថិរភាពល្អ ដែលត្រូវបានគាំទ្រដោយប្រសិទ្ធភាពនៃការគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយគាំទ្រសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលបានរួមចំណែកស្តារកំណើនសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ធ្លាប់មានប្រសាសន៍កាលពីថ្មីៗនេះថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជារំពឹងថាអត្រាកំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងខ្ពស់ជាងឆ្នាំកន្លងទៅក្នុងរង្វង់ ៥% នៅឆ្នាំ២០២២ និង ៦% នៅឆ្នាំ២០២៣។

ឯកឧត្តមបានថ្លែងបន្តថា បន្តងើបឡើងនេះ ត្រូវបានគាំទ្រដោយប្រសិទ្ធភាពនៃការគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយគាំទ្រសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ អត្រាអតិផរណា បានថយចុះជាលំដាប់មកនៅត្រឹមប្រមាណ ៤,៤% ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បើទោះបីតម្លៃប្រាក់ដុល្លារអាមេរិកមាននិន្នាការកើនឡើងក្រោមឥទ្ធិពលនៃការបង្កើនអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក។

ឯកឧត្តម ជា ចាន់តូ បានលើកឡើងថា ៖

“ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្មក្នុងការបន្ថយផលប៉ះពាល់នៃវិបត្តិនិងគាំទ្រកំណើន”

គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២២ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានផ្តល់ឥណទានដល់វិស័យឯកជនសរុប ២១៦ ទ្រីលានរៀល (៥៣,១ ប៊ីលានដុល្លារអាមេរិក) កើនឡើង ២៣,៦% ធៀបនឹងចុងត្រីមាសទី២ ឆ្នាំ២០២១។

ឥណទានជាប្រភពទុនយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច និងបានបែងចែកទៅតាមប្រភេទជំនួញសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ច រួមមាន វិស័យសំណង់ ការជួញដូរដុំនិងរាយ សេវាកម្ម កសិកម្ម អង្គភាពគ្រួសារ និងកម្មន្តសាល ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់កម្សាន្តជិតរាជធានីភ្នំពេញចំនួន០៥កន្លែង ដែលអ្នកភ្នំពេញគួរទៅលេងនៅថ្ងៃបុណ្យចូលឆ្នាំចិន

ជំនួញ, ព្រឹត្តិការណ៍

• 24/01/2025

សម្រាប់បងប្អូនដែលជាអ្នករស់នៅរាជធានីភ្នំពេញ ដែលចង់ចេញទៅកម្សាន្តនៅតំបន់ជាយក្រុង ឬតំបន់ដែលជិតរាជធានីភ្នំពេញ ដើម្បីទទួលទានអាហារជុំគ្នាជាមួយបងប្អូន មិត្តភក្រ្ត ឬសមាជិកក្រុមគ្រួសារ អាចពិចារណាជាមួយទីកន្លែងសម្រាកកម្សាន្តចំនួន ៥កន្លែង

ឧបនាយករដ្ឋមន្ត្រី ​សាយ សំអាល់ ៖ កំពត ជាខេត្តជាប់តំបន់ឆ្នេរដែល​ទាក់​​ទា​ញ​ភ្ញៀវ​ទេ​ស​ច​រ​ច្រើ​នជា​ង​គេ​​រ​ប​ស់​​កម្ពុជា បន្ទាប់ពីខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

ឆ្នាំ២០២៤ ខេត្តកំពតទទួល​បានភ្ញៀវទេសចរ​ជាង ២លាន ៦សែននាក់​ ដែលធ្វើឱ្យ​ខេត្តនេះ​ក្លាយជាខេត្ត​ដែលទទួលបានភ្ញៀវទេសចរ​ច្រើនជាង​គេ​បន្ទាប់ពីសៀមរាប

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/01/2025

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព

ដំណឹងល្អសម្រាប់កសិករដាំស្វាយចន្ទី ពេលនេះមានប្រទេសចំនួន ៤ បានបញ្ជាទិញថែមទៀតហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

ទ្រឹស្តីសេដ្ឋកិច្ចបានលើកឡើងថា នៅពេលមានការផ្គត់ផ្គត់លើសតម្រូវការនឹងធ្វើឱ្យផលិតផលធ្លាក់ថ្លៃ ប៉ុន្តែប្រសិនបើមានតម្រូវការទីផ្សារខ្ពស់នោះផលិតផលប្រាកដជាលក់បានក្នុងតម្លៃថ្លៃមិនខាន

គម្រោងវិនិយោគចំនួន ៤២ ទៀត នៅខេត្តព្រះសីហនុ ក្រោមទុនសរុប ៥៦៤ លានដុល្លារអាមេរិក ទទួល​បាន​ការ​លើ​កទឹ​ក​ចិត្តពិសេស

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/01/2025

គម្រោងវិនិយោគចំនួន ៤២ ទៀត នៅខេត្តព្រះសីហនុ ក្រោមទុនសរុប ៥៦៤ លានដុល្លារអាមេរិក ទទួល​បាន​ការ​លើ​កទឹ​ក​ចិត្តពិសេស

Donald Trump ស្នើសុំឲ្យអង្គការ OPEC និងអារ៉ាប៊ីសាអូឌីត កាត់បន្ថយតម្លៃប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះមកនៅត្រឹម ៧៧,៩៥ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងសប្តាហ័មុនមានតម្លៃ ៨២,០៣ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៧៤,៣១ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងសប្តាហ័មុនមានតម្លៃ ៨០,០៤ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/01/2025

ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អប់អរសាទរដល់យុវជនយុវនារីជាជ័យលាភីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/01/2025

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សូមគាំទ្រលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ និង សហការីទាំងអស់ បន្តចូលរួមចលនារៀបចំរបៀងសេដ្ឋកិច្ចរបស់ខេត្តតាម បណ្តោយឆ្នេរសមុទ្រ ឱ្យបានសកម្ម

លោក ង៉ែត ជូ ណែនាំពីវិធីការពារចំនួន ៧ ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/01/2025

អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិបត្តិនៃជំងឺរាតត្បាតសកល វិបត្តិនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ សុទ្ធតែអាចបង្កជាផលអាក្រក់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់មនុស្សផងទាំងពួង

អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត៣លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/01/2025

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត ៣លានតោន បើធៀបនឹងឆ្នាំ២០២៣