ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់ និងការកាត់បន្ថយភាពក្រីក្រដែលកម្ពុជាសម្រេចបានកាលពីពេលកន្លងមក កើតឡើងនៅក្នុងបរិយាកាសដែលមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងសារពើពន្ធប្រកបដោយការប្រុងប្រយ័ត្ន។
អត្រាភាពក្រីក្រនៅប្រទេសកម្ពុជាបានធ្លាក់ចុះស្ទើរតែពាក់កណ្តាលក្នុងរយៈពេល ១០ឆ្នាំ ចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ ។ នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ២០១៩/២០២០ អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពីកម្រិត ៣៣,៨% មកនៅត្រឹម ១៧,៨% ដោយជួយឱ្យប្រជាជនកម្ពុជាជិត ២លាននាក់បានរួចផុតពីភាពក្រីក្រ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក ដែលមានឈ្មោះថា “ការវាយតម្លៃភាពក្រីក្រឆ្នាំ២០២២៖ ស្តារសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពបរិយាបន្ននិងភាពធន់ជាងមុន”។
ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជារក្សាបាននូវអត្រាការងារខ្ពស់ និងកំណើនប្រាក់ចំណូល ខណៈដែលកំណើនប្រជាជនយឺតក៏បានជួយលើកកម្ពស់ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់បន្ថែមទៀតដែរ។
របាយការណ៍បានបង្ហាញថា កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងការកាត់បន្ថយភាពក្រីក្រ។ របាយការណ៍នេះត្រូវបានរៀបចំឡើងដោយផ្អែកលើបន្ទាត់ភាពក្រីក្រថ្មី នៅក្នុងការស្ទង់សេដ្ឋកិច្ចសង្គមកម្ពុជា (CSES) ឆ្នាំ២០១៩-២០២ ដែលក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់បន្ទាត់ភាពក្រីក្រអប្បបរមាជាតិដែលមានតម្លៃជាទឹកប្រាក់ចំនួន ១០ ៩៥១រៀល ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ។ ទោះជាយ៉ាងក្តី ការរាតត្បាតជំងឺកូវីដ១៩ លើសកល បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច ពិភពលោក ក្នុងក៏មានកម្ពុជាផងដែរ។ អំឡុងពេលវិបត្តិជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងថា ចំពោះការជំរុញការស្ដារកិច្ចអភិវឌ្ឍកម្ពុជាឡើងវិញ ប្រកបដោយនិរន្តរភាពពីវិបត្តិនៃជំងឺកូវីដ-១៩ ក្រោយវិបត្តិនៃជំងឺកូវីដ១៩, រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម, ប្រុងប្រយ័ត្ន និងគណនេយ្យភាពខ្ពស់ ដោយបានគិតគូរជាយុទ្ធសាស្ត្រ និងមានភាពប្រទាក់ក្រឡាគ្នាក្នុងការដាក់ចេញនូវវិធានការរដ្ឋបាល, ការអនុវត្តកិច្ចការកែទម្រង់មុតស្រួច និងគោលនយោបាយសំខាន់ៗនានា។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបន្តថា ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រ និង គោលនយោបាយសំខាន់ៗជាបន្តបន្ទាប់ ដូចជា៖ ក្របខណ្ឌគោលនយោបាយសង្គម-សេដ្ឋកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥; ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ជាដើម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងដូច្នេះថា ៖
“តាមរយៈភាពបុរេសកម្ម, ការអនុវត្តនូវគោលនយោបាយ និង ការកែទម្រង់នានាក្នុងគោលបំណងប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព, យើងអាចវាយតម្លៃបានថា វិធានការនានាដែលត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាល ពិតជាបានចូលរួមចំណែកក្នុងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិកូវីដ-១៩, ទាំងលើទិដ្ឋភាពនៃការការពារអាយុជីវិត និងការរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន និងទាំងការធានារក្សាលំនឹងនៃកិច្ចដំណើការជាប្រក្រតី នៃធុរកិច្ចរបស់វិស័យ ឯកជន, ក៏ដូចជាការជួយជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងទម្រង់ជាអក្ស V ក្នុងអាត្រា មួយខ្ពស់គួរសម, ក្នុងរង្វង់ប្រមាណ ៥% ក្នុងឆ្នាំ ២០២២ និង ៦% ក្នុងឆ្នាំ ២០២៣”
ឯកឧត្តមបានបន្តថា ជាមួយគ្នានេះដែរ, រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាក៏បានបង្ហាញនូវភាពធន់, ភាពបត់បែន និងឆ្លើយតបបានលឿនទៅនឹងវិបត្តិនាពេលកន្លងម។ លទ្ធផលល្អទាំងនេះបានឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវវិថីនៃការអភិវឌ្ឍនាពេលអនាគត។
សម្រាប់ម៉ាក្រូសេដ្ឋកិច្ចវិញ ផ្អែកលើការវាយតម្លៃពាក់កណ្តាលឆ្នាំ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ ត្រូវបានវាយតម្លៃថានឹងបន្តនិន្នាការកើនឡើង ធៀបនឹងកំណើននៅឆ្នាំ ២០២១ ដោយសម្រេចកំណើនក្នុងអត្រាប្រមាណ ៥,៤%, ទោះបីជាទទួលរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្ដី, ដោយសារការបន្តភាពល្អប្រសើរនៃតម្រូវការខាងក្រៅ និងស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មករកប្រក្រតីភាពវិញ បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងមកនេះ។ នេះយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដោយឡែក, សម្រាប់ឆ្នាំ ២០២៣, សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យ ផសស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១ ២៧៦ ពាន់លានរៀល ឬសមមូលស្មើនឹងប្រមាណ ៣២ ២៩១ លានដុល្លារអាម៉េរិក, ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថាកើនឡើងដល់ ១ ៩២៤ ដុល្លារអាម៉េរិក បើធៀបនឹង ១ ៧៨៥ ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២២៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ថៃ រឹបអូសសំណល់អេឡិចត្រូនិកខុសច្បាប់របស់អាមេរិកជាង២០០តោន នៅផែទំនិញក្នុងទីក្រុងបាងកក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
ក្រុមមន្ត្រីជំនាញនៃប្រទេសថៃកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសបានប្រភេទសំណល់អេឡិចត្រូនិកដែលនាំចូលពីប្រទេសអាមេរិកក្នុងបរិមាណរហូតដល់ទៅ ២៣៨តោន នៅឯផែស្តុកទំនិញនាទីក្រុងបាងកក
ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង
ចិនចាប់ផ្តើមសិក្សាពីហានិភ័យនៃរោងចក្រនុយក្លេអ៊ែរទាំង១០០កន្លែងប្រសិនបើមានករណីសង្គ្រាមផ្ទុះឡើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/05/2025
ថ្មីៗនេះ កម្លាំងកងទ័ពចិន ហៅកាត់ថា PLA (China's People's Liberation Army) បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរទាំងឡាយរបស់ខ្លួនក្នុងករណីប្រសិនបើមានករណីជម្លោះដោយយោធាណាមួយផ្ទុះឡើងនាពេលអនាគត