កម្មវិធី Wallet សម្រាប់លុយឌីជីថលចិន (Yuan) ដាក់ឲ្យដំណើរជាផ្លូវការលើ IOS និង Android

ប៉េកាំង ៖ ក្នុងពេលដែលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានាទីក្រុងប៉េកាំងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះរដ្ឋាភិបាល​នៃប្រទេសចិនបានប្រកាសដាក់ឲ្យដំណើរការកម្មវិធី Wallet សម្រាប់អនុញ្ញាតអាចឲ្យប្រើប្រាស់ជាមួយនឹងលុយឌីជីថលរបស់ខ្លួន (Yuan) ។

កម្មវិធី Yuan Wallet ដែលនឹងអាច Download  បានទាំងនៅលើ IOS និង Android នេះ គឺត្រូវបានអភិវឌ្ឍឡើងដោយវិទ្យាស្ថានជាតិស្រាវជ្រាវរូបិយវត្ថុឌីជីថលរបស់ប្រទេសចិន PBOC ។ PBOC គឺជាអ្នកទទួលខុសត្រូវលើគម្រោងអនុវត្តសាកល្បងនៃការចាយវាយលុយឌីជីថល Yuan នៅក្នុងទីក្រុងធំៗរបស់ប្រទេសចិនចំនួន១០តាំងតែពីចុងឆ្នាំ២០១៩ មកម្ល៉េះ ហើយជឿជាក់ថា វានឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងក្នុងឆ្នាំ២០២២នេះផងដែរ។

គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃទី២២ ខែតុលាឆ្នាំ២០២១ប៉ុណ្ណោះ កម្មវិធី Wallet របស់លុយឌីជីថលចិន (Yuan) រហូតទៅដល់ ១៤០លានគណនេយ្យត្រូវបានបើក និងដំណើរការ ហើយប្រតិបត្តិការសរុបនៅលើកម្មវិធីនេះមានទំហំសរុបដល់ទៅ៦២ពាន់លានយ័ន ឬត្រូវជា៩,៧២ពាន់លានដុល្លារ។

ចិនបានក្លាយទៅជាប្រទេសដែលបានព្យាយាមខ្លាំងក្នុងការកែប្រែទីផ្សាររបស់ខ្លួនទៅជាទីផ្សារដែលមិនប្រើប្រាស់លុយសុទ្ធ (Cash) ឡើយអស់រយៈពេលជាច្រើនឆ្នាំចុងក្រោយមកនេះ ហើយជាលទ្ធផលអ្នកប្រើប្រាស់កម្មវិធីទូទាត់លុយតាមទូរស័ព្ទដល់ទៅរាប់សិបលាននាក់មកហើយដែលបាន និងកំពុងប្រើប្រាស់កម្មវិធីចម្រុះគ្នាក្នុងនោះមានដូចជា WeChat Pay ឬ Alipay ជាដើម។ Yuan Wallet មានលក្ខណៈពិសេសខុសពីកម្មវិធីទូទាត់លុយដ៏មានប្រជាប្រិយត្រង់ថា វាមិនចាំបាច់ត្រូវការភ្ជាប់គណនេយ្យរបស់អ្នកប្រើប្រាស់លុយឌីជីថលទៅកាន់ធនាគារឡើយសម្រាប់ការទូទាត់លើទំនិញអនឡាញ ប៉ុន្តែវាបានជួយឲ្យរដ្ឋាភិបាលឲ្យមានភាពកាន់តែងាយស្រួលក្នុងការត្រួតពិនិត្យលើប្រតិបត្តិការជាក់ស្តែងបានត្រឹមត្រូវ និងច្បាស់លាស់ជាងការចរាចរលុយផ្ទាល់ដៃ៕


ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ន.ម.ក. និង ADB ជំរុញដំណើរការនៃការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព និងកាលានុវត្តភាពសម្រាប់កម្ពុជា

ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសហការគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដំណើរការនៃការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វេទិកាសេដ្ឋកិច្ចពិភពលោក ៖ កម្ពុជាលើកកម្ពស់អាស៊ាន និងផ្ដោតលើចលនាការនៃការងើបឡើងវិញនៃសេដ្ឋកិច្ចអាស៊ាន

(ដាវ៉ូស-ក្លូស្ទើរ, ស្វីស) ៖ ប្រធានបទ « ទិដ្ឋភាពយុទ្ធសាស្រ្តស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ » បានក្លាយជាការពិភាក្សាពិសេស ដែលរៀបចំឡើងនៅវេទិកា…
ជំនួញ, ព្រឹត្តិការណ៍

រថយន្តអគ្គិសនីកំពុងចរាចរណ៍លើផ្លូវថ្នល់ទូទាំងពិភពលោកមានចំនួនជាង ១៦,៥លានគ្រឿង

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ IEA ដែលបានបង្ហាញកាលពីថ្ងៃដើមសប្តាហ៍កន្លងមកនេះថា ប្រតិបត្តិការលក់រថយន្តអគ្គិសនីនៅទូទាំងទីផ្សារពិភពលោកកាលពីឆ្នាំ២០២១ទទួលបាន…
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance Plc) ចូលរួមយុទ្ធនាការបរិច្ចាកឈាម ដើម្បីសង្គ្រោះជីវិត

ភ្នំពេញ ៖ ខណៈតម្រូវការឈាមដើម្បីសង្រ្គោះអាយុជីវិតមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការផ្គត់ផ្គង់ឈាមបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក…
ព្រឹត្តិការណ៍, អចលនទ្រព្យ

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកំពុងគាំទ្រសង្វាក់ផលិតកម្មរោងចក្រ សហគ្រាសជាង១៧០

នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានទាំងគម្រោងរោងចក្រផលិតសំបកកង់ដែលវិនិយោគដោយក្រុមហ៊ុនចិន JIANGSU GENERAL SCIENCE TECHNOLOGY CO.LTD…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន បន្តផ្សព្វផ្សាយពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគពីតំបន់អឺរ៉ុប

(ដាវ៉ូស-ស្វីស) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការផ្សព្វផ្សាយពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគនៅតំបន់អឺរ៉ុប..
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក ចង់ឃើញកម្ពុជាបង្កើតមជ្ឈមណ្ឌលទាញប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤

ស្វីស ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានឱ្យដឹងថា ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញពីបំណងចង់ឃើញនូវការបង្កើត…
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

ONiON Mobility Assembly Plant Officially Launched

Cambodia is evolving into a more prosperous foreign investment destination and towards green development by 2050 in Southeast Asia and with the world…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សេដ្ឋកិច្ចពិភពលោករំពឹងថាធូរស្រាលបន្តិចវិញ ក្រោយបញ្ហាពាណិជ្ជកម្មរវាងមហាយក្សចិន និងអាមេរិកត្រូវបានដោះស្រាយ

បញ្ហាដ៏ចម្រូងចម្រាស់រវាងមហាយក្សចិន និងសហរដ្ឋអាមេរិករហូតមកដល់ពេលនេះនៅតែបន្តជម្លោះចំពោះការតម្លើងពន្ធនៅឡើយខណៈដែលសង្គ្រាមពាណិជ្ជកម្មមួយនេះបានកើតមានឡើងតាំងតែ…
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ធនាគារជាតិនៃកម្ពុជា ៖ ទ្រព្យសកម្មក្នុងស្រុកសុទ្ធនៃគ្រឹះស្ថានទទួលប្រាក់បញ្ញើបានបន្តកើនឡើង

ភ្នំពេញ ៖ ទ្រព្យសកម្មក្នុងស្រុកសុទ្ធនៃគ្រឹះស្ថានទទួលប្រាក់បញ្ញើបានបន្តកើនឡើងតិចតូចកាលពីដើមត្រីមាសដំបូង ឆ្នាំ២០២២ ធៀបនឹងខែធ្នូ ឆ្នាំ២០២១ ខណៈទ្រព្យសកម្មបរទេសសុទ្ធនៃវិស័យ…