ប្រជាពលរដ្ឋនឹងទទួលបានប្រយោជន៍ជាច្រើនពីរការដាក់ប្រាក់សន្សំនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ

សៀមរាប ៖ ប្រតិបត្តិករហិរញ្ញវត្ថុនៅកម្ពុជាបានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋឱ្យងាកមកប្រើប្រាស់សេវាសន្សំនៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ខណៈការសន្សំប្រាក់ជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងក្រុ​ម​គ្រួសារនីមួយៗ។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ទិវាសន្សំអាស៊ាន” នៅខេត្តសៀមរាប ទី៣១ ខែតុលា ឆ្នាំ២០២២ ថា ពិតណាស់ ការសន្សំប្រាក់ជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងក្រុ​ម​គ្រួសារនីមួយៗ។ 

ឯកឧត្តមបានថ្លែងថា ៖

“ការគ្រប់គ្រងចំណូល-ចំណាយបានល្អជាកត្តាចាំបាច់បឋម ដើម្បីឈានទៅដល់ការស​ន្សំ​ប្រាក់ ជាពិសេស ការសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការនឹងនាំមកនូវអត្ថប្រ​យោ​ជន៍ជាច្រើ​ន​ មានដូចជា៖ ១/- សុវត្ថិភាពនៃការរក្សាទុកប្រាក់សន្សំ ២/- ការទទួលបា​ន​ការប្រាក់សន្សំ ៣/- កា​រទទួលបានកិច្ចការពារតាមផ្លូវច្បាប់ ៤/- លទ្ធភាពរៀបចំគម្រោងសម្រាប់អនាគតច្បាស់​លា​ស់​ និង ៥/- ប្រាក់សន្សំរបស់សាធារណជនជាមូលធនដ៏សំខាន់សម្រាប់តម្រូវការវិនិយោគក្នុងប្រទេស”

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានឱ្យដឹងទៀតថា ដោយយល់ឃើញអំពីសារៈសំខាន់នៃការសន្សំប្រាក់ទាំងក្នុងក្របខណ្ឌសង្គមកិច្ចនិងសេដ្ឋកិច្ច ​ដែលមួយផ្នែកអាចជួយសម្រួលតម្រូវការបន្ទាន់របស់ក្រុមគ្រួសារ​ និងមួយផ្នែកទៀតជាមូ​លធនជួយសម្រួលដល់តម្រូវការវិនិយោគនិងអភិវឌ្ឍប្រទេសជាតិ កាលពីឆ្នាំ២០១៩ បណ្ដាប្រ​ទេ​​​ស​សមាជិកអាស៊ាន​ទាំ​ង​ ១០ ​ប្រទេស បានអនុម័តជ្រើសរើសយកថ្ងៃទី៣១ ខែតុលា ជាថ្ងៃប្រារព្ធ “ទិ​វា​ស​ន្សំអាស៊ាន” ​ដែ​ល​​ស្របទៅនឹ​ង​ ទិវាសន្សំសកល ផងដែរ។ 

យោងតាមឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២២ ​​គ្រឹះស្ថានធនាគារ និ​ង​​ហិរញ្ញវត្ថុ បាន​​​និងបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេស ប្រាក់បញ្ញើបានកើនឡើងដល់ ១៦០,៦% នៃផ.ស.ស.​ ស្មើ ​១៧០​,៦​​ទ្រីលានរៀល (៤១,៥​ ប៊ីលានដុល្លារអាមេរិក)។ ចំនួន​គណនីប្រា​ក់​​បញ្ញើអតិថិជនក៏បានកើនឡើងគួ​រ​កត់សម្គាល់ដល់ប្រ​មាណ​​ ១៤,៣ លានគណនី ដោយក្នុងនោះ ​១១​,៧​ លានគណនី នៅធនាគារពា​ណិជ្ជ​និ​ង ២,៦ លានគណនី នៅ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។​ 

គ្រឹះ​ស្ថា​នធនាគារ និ​ង​ហិ​រញ្ញ​​វ​​ត្ថុ​បានពង្រី​​ក​ប្រព័ន្ធប្រតិបត្តិការ ដោយមានសាខាសរុបចំនួន ២.៥៩៣ សាខា និងម៉ា​ស៊ី​ន​ដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ចំនួន ៤.២១៩ ម៉ា​ស៊ី​ន នៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងធ្វើពិ​ពិធ​កម្មផលិតផល និងសេវាហិរញ្ញវត្ថុច្រើនបែ​ប​ស្របតាមតម្រូវការនិងនិន្នាការបច្ចុប្បន្ន។ សមិទ្ធផលប្រកបដោយផ្លែផ្កាទាំងនេះ បានកកើតឡើងតាមរយៈ ការកំណត់ទស្សនវិស័យ និ​​ងយុទ្ធសាស្រ្តតម្រង់ទិសអភិវឌ្ឍច្បាស់លាស់របស់រាជរដ្ឋាភិបាល។ កត្តាស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្រោមម្លប់សន្តិភាពនៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានដឹកនាំប្រទេសកម្ពុជាឱ្យ​ឈានទៅរកការរីកចម្រើន និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រ​កបដោ​យ​បរិយា​ប​ន្ន។

លោក​ សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា សមាគមីក្រូហិរញ្ញវត្ថុកម្ពុជាតែងតែចូលរួមយ៉ាងសកម្មជាមួយដៃគូ គ្រឹះស្ថានសមាជិក ក៏ដូចជាធនាគារជាតិនៃកម្ពុជា ក្នុងការផ្តួចផ្តើម និងចូលរួមជំរុញចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសគឺបង្កើតនូវវប្បធម៌សន្សំដល់សាធារណៈជន តាមរយៈគម្រោង យុទ្ធនាការណ៍នានា ក៏ដូចជាការបង្កើតនូវមាតិកាសង្គមជាច្រើនបែបបទ​ ដើម្បីផ្សព្វផ្សាយ​ជាប្រចាំ។

លោកបាថ្លែងបន្តថា មិនត្រឹមតែប៉ុណ្ណោះ សមាគមផ្ទាល់ក៏បានបង្កើតនូវកិច្ចជជែកពិភាក្សា សៀវភៅបែបអប់រំ និង​វីដេអូអប់រំនានាពាក់ព័ន្ធនឹងការសន្សំ ដើម្បីបញ្ជ្រាប និងលើកកម្ពស់ការសន្សំនៅកម្ពុជា។

លោក​ សុខ វឿន មានប្រសាសន៍ថា ៖

“ក្នុងនាមជាសមាគមវិជ្ជាជីវៈមិនស្វែងរកប្រាក់ចំណេញ ដែលមានគោលដៅធានាឱ្យបានថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសំបូរបែប ទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព សមាគមតែងតែបានលើកទឹកចិត្តដល់សមាជិករបស់ខ្លួនទាំងអស់ក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាការសន្សំប្រាក់ ក្នុងចំណោមអតិថិជន និងសាធារណៈជនផងដែរ”

យោងតាមលោកប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមត្រីមាសទី​៣ ឆ្នាំ​២០២២ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៥ បានទទួលប្រាក់បញ្ញើសរុបចំនួនជាង ៤,៧ ពាន់លានដុល្លារអាមេរិក ពីអតិថិជនប្រមាណ ២,៦ លាននាក់ ហើយយើងរំពឹងថា ចំនួនប្រាក់បញ្ញើនេះក៏នឹងបន្តកើនឡើងជាលំដាប់ តាមរយៈសេវាកម្មដែលមានភាពច្នៃប្រឌិត និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។  

លោកបណ្ឌិត អ៊ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ ងាកមកប្រើប្រាស់សេវាសន្សំនៅតាមគ្រឹះស្ថានធនាគារផ្លូវការ ទោះជាច្រើនក្តីតិចក្តី សន្សំតិចប្រសើរជាងមិនបានសន្សំ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចជា អត្រាការប្រាក់ប្រគួតប្រជែង សុវត្ថិភាព​ និងមានការពារពីហានិភ័យផ្សេងៗ ជាពិសេសគឺអាចយកប្រាក់សន្សំនេះទៅធ្វើជាទ្រព្យធានា និងមានគុណវុឌ្ឍិក្នុងការខ្ចីឥណទាន។

លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងបន្តថា ការសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារចូលរួមចំណែក្នុងការដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដោយគ្រឹះស្ថានធនាគារ នឹងចាត់ចែងប្រាក់សន្សំនេះ ដើម្បីបន្តផ្តល់ជាទុនជូនប្រជាជនកម្ពុជា ដែលមានតម្រូវការចាប់ផ្តើម និងពង្រីកមុខរបរអាជីវកម្ម ដែលនាំឲ្យមានតម្រូវការធនធានមនុស្ស បន្តចូលរួមចំណែកផ្តល់ការងារជូនប្រជាជនកម្ពុជា កាត់បន្ថយអត្រាអត់ការងារធ្វើ និងបង្កើនប្រាក់ចំណូលរបស់ពួកគេ ដែលជាការចូលរួមចំណែកដល់ការពង្រឹង និងការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ លោកបណ្ឌិត អ៊ិន ចាន់នី បានអំពាវនាវដល់សមាជិកគ្រឹះស្ថានធនាគារ នៃសមាគមធនាគារនៅកម្ពុជាផងដែរ ក្នុងការចូលរួមបង្កើត និងពង្រីកយន្តការផលិតផល និងសេវាសន្សំប្រាក់ដែលមាននវានុវត្តន៍ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន និងសម្រួលដល់ការសន្សំប្រាក់របស់ប្រជាពលរដ្ឋកម្ពុជា​ និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋមកដាក់ប្រាក់សន្សំនៅគ្រឹះស្ថានធនាគារផ្លូវការ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖ ឈប់ធ្វើការរោងចក្រ មកបង្កើតអាជីវកម្មខ្នាតតូច ធ្វើនំសាំងវុិចលក់តាមចិញ្ចើមផ្លូវ អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានរស់សមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 20/01/2025

មុខរបរលក់នំសាំងវុិចចល័តតាមរ៉ឺកម៉កម៉ូតូ ជារបរតូចតាចតាមចិញ្ចើមផ្លូវ តែអាចរកចំណូលចិញ្ចឹមគ្រួសារបានសមរម្យ និងអាចផ្គត់ផ្គង់ឱ្យកូនបានរៀនសូត្រគ្រប់គ្រាន់

ចិន សម្រេចបានកំណើនសេដ្ឋកិច្ច ៥ភាគរយក្នុងឆ្នាំ២០២៤ ស្របតាមគោលដៅដែលកំណត់ដោយរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2025

ទីក្រុងប៉េកាំងបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចបានកើនឡើងលឿនពេញមួយឆ្នាំ ដោយកើនឡើងពី ៤,៦ ភាគរយក្នុងត្រីមាសទី៣ ដល់ ៥,៤ ភាគរយក្នុងត្រីមាសចុងក្រោយ។ ជាលទ្ធផល កំណើនសេដ្ឋកិច្ចចិនសម្រេចបានក្នុងអត្រាប្រចាំឆ្នាំ ៥​ ភាគរយក្នុងឆ្នាំ ២០២៤។

រាជរដ្ឋាភិបាលប្រកាសលើកលែងពន្ឋ-អាករពិសេស លើការផលិតស៊ីម៉ង់ត៍ក្នុងស្រុករយៈពេល២ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2025

រាជរដ្ឋាភិបាលបានប្រកាសពីការលើកលែងអាករ​ពិ​សេសចំនួន ៥ភាគរយ ​លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកដោយចាត់ទុកជាបន្ទុករបស់រដ្ឋដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិត​ស៊ីម៉ង់ត៍ក្នុងស្រុកឱ្យមានភាពល្អប្រសើរ

តម្រូវការឃ្លាំង​ស្តុកទំនិញ និង​រោងចក្រ ​​​រំពឹង​មាន​កំណើន​កាន់តែខ្ពស់​ ខណៈការ​វិនិយោគ​លើឧស្សាហកម្មមានកាន់តែច្រើន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/01/2025

អ្នកឧកញ៉ា សៀ ឫទ្ធី ៖ បច្ចុប្បន្ន​នេះ និងអនាគត ការ​វិនិយោគ​លើ​ឃ្លាំង និង​រោង​ចក្រគឺ​មិ​ន​ខ​ក​បំណ​ង​ទេ​ ​ព្រោះត​ម្រូវការ​អចលនទ្រព្យទាំងពីរ​នេះមានទិន្នាការ​កើនឡើង​ខ្ពស់ ទាំងឃ្លាំង​សម្រាប់ស្តុកផលិតផល​សម្រេច​មុននាំ​ចេញ​ ឃ្លាំង​សម្រាប់ស្តុកទំនិញ​មុនផលិត

ស្វែងយល់ពីប្រភេទអាជីវកម្ម និងសេវាកម្ម ដែលមានតម្រូវការទីផ្សារខ្ពស់នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/01/2025

ត្បិតថា ឱកាសទទួលបានភាគចំណេញតិចនៅក្នុងការប្រកួតប្រជែងកម្រិតខ្ពស់ក៏ពិតមែន ប៉ុន្តែដោយសារវាជាទីផ្សារដែលមានទំហំធំខ្លាំង ដូច្នេះ ការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសចិនមិនមែនជារឿងងាយពេកនោះទេ

ក្រសួងដែនដី ស្នើឱ្យមានការឯកភាពគ្នាពីម្ចាស់ដីតាមបណ្ដោយឆ្នេរ ២៧០០ម៉ែត្រខេត្តកែប ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋាន”ឆ្នេរតេជោសន្តិភាពកែប”

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/01/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំឱ្យមានការឯកភាពគ្នាពីម្ចាស់ដីតាមបណ្ដោយឆ្នេរ ២៧០០ម៉ែត្រខេត្តកែប ដើម្បីអនុវត្តការងារ៣ ចំណុចឱ្យដំណើរការព្រមៗគ្នា ជាប្រយោជន៍ដល់គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ "ឆ្នេរតេជោសន្តិភាពកែប"

រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តនូវកិច្ចពិភាក្សា ថែរក្សាមរតកដូនតា និងឈានទៅរៀបចំតំបន់បេតិកភណ្ឌអង្គរទាំងមូលឱ្យកាន់តែល្អប្រសើរជាងមុន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/01/2025

រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមសារជាថ្មីនូវកិច្ចការថែរក្សាមរតកដូនតា និងឈានទៅរៀបចំតំបន់បេតិកភណ្ឌអង្គរទាំងមូលឱ្យកាន់តែល្អប្រសើរជាងមុន

កាន់តែប្លែក អាជីវកម្មកែច្នៃប្រហុកពីសណ្ដែកសៀងធ្វើជាអាហារបួសដ៏មានរសជាតិ និងកំពុងមានការគាំទ្រ

ជំនួញ, ព្រឹត្តិការណ៍

• 17/01/2025

ដោយមានគំនិតកែច្នៃ និងយល់ពីតម្រូវការអ្នកហូបអាហារបួស ភោជនីយដ្ឋានមួយកន្លែងបានកែច្នៃផលិតប្រហុកពីសណ្ដែកសៀងដែលមានរសជាតិឆ្ងាញ់ និងពេញចិត្តអ្នកហូបបួសផ្ទាល់តែម្ដង

កម្ពុជា ត្រូវការថវិកា ២​ ៤២៨ប៊ីលានរៀល សម្រាប់ការទូទាត់ប្រាក់កម្ចី និងរំលស់បំណុលសាធារណៈ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/01/2025

រាជរដ្ឋាភិបាលមានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤,២០% នៃ ផ.ស.ស. ដែលនឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋក្នុងទំហំ ៥០០ ប៊ីលានរៀល សមមូលនឹងប្រមាណ ១២៣លានដុល្លារអាមេរិក