ប្រាក់យ័នចិនបានក្លាយជារូបិយប័ណ្ណសកម្មបំផុតទី៤ សម្រាប់ការទូទាត់ជាសកល

បរទេស ៖ យោងតាមប្រភពព័ត៌មានបរទេសបានរាយការណ៍ថា ប្រាក់យ័នចិនបានក្លាយជារូបិយប័ណ្ណសកម្មបំផុតទី ៤ សម្រាប់ការទូទាត់ជាសកលគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាទិន្នន័យប្រតិបត្តិការចុងក្រោយបំផុត និងត្រូវបានចងក្រងដោយសេវាផ្ញើសារហិរញ្ញវត្ថុសកល SWIFT ។

យោងតាមប្រភពដដែលបានបង្ហាញនៅក្នុងសប្តាហ៍នេះថា ប្រាក់យ័នត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការ ៤,៦១ ភាគរយ កើនឡើងពី ៣,៦០ ភាគរយនៅក្នុងខែតុលា។ លើសពីនេះ វាបានយកឈ្នះលើប្រាក់យ៉េនជប៉ុន ដែលប្រតិបត្តិការប្រាក់យ៉េនជប៉ុនបានធ្លាក់ចុះពី ៣,៩១ ភាគរយមកត្រឹម ៣,៤១ ភាគរយ។ សរុបមក តម្លៃនៃការទូទាត់ប្រាក់យ័នបានកើនឡើង ៣៤,៨៧ ភាគរយ បើធៀបនឹងខែតុលា ចំណែកលក្ខខណ្ឌប្រចាំឆ្នាំរបស់ប្រាក់យ័នទូទាំងពិភពលោកបានកើនឡើងជិតទ្វេដងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២។

ទន្ទឹមនឹងនេះដែរ រូបិយប័ណ្ណកំពូលផ្សេងទៀតរបស់ពិភពលោកបានធ្លាក់ចុះក្នុងកំឡុងខែនេះ ដោយប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះពី ៤៧,២៥ ភាគរយក្នុងខែតុលាមកត្រឹម​ ៤៧,០៨ ភាគរយ។ បន្ថែមពីនេះ ចំណែករបស់ប្រាក់អឺរ៉ូបានធ្លាក់ចុះពី ២៣,៣៦ ភាគរយមកត្រឹម ២២,៩៥ ភាគរយ ខណៈពេលដែលប្រាក់ផោនរបស់ចក្រភពអង់គ្លេសបានធ្លាក់ចុះពី ៧,៣៣ ភាគរយមកត្រឹម ៧,១៥ ភាគរយ។

របាយការណ៍ដដែលបាននិយាយថា ការកើនឡើងនៃកម្រិតរបស់ប្រាក់យ័ននៅក្នុងប្រតិបត្តិការឆ្លងព្រំដែនបានឆ្លុះបញ្ចាំងពីនិន្នាការរបស់ប្រទេសចិនក្នុងការចៀសឆ្ងាយពីប្រាក់ដុល្លារ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ខ្លួន។

ទន្ទឹមនឹងនេះ អ្នកសេដ្ឋកិច្ចបានបង្ហាញថា ចិនកំពុងជំរុញឱ្យមានការទូទាត់ជារូបិយប័ណ្ណផ្សេងក្រៅពីប្រាក់ដុល្លារក្នុងពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងអាមេរិកខាងត្បូង។ មិនត្រឹមតែប៉ុណ្ណោះ គេសង្កេតឃើញថា ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតក៏កំពុងប្រើប្រាស់ប្រាក់យ័នពេលនាំចូលប្រេងឆៅពីរុស្ស៊ីផងដែរ។

Oleg Deripaska អ្នកជំនួញរុស្ស៊ីបាននិយាយថា ទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើទីក្រុងម៉ូស្គូបានជំរុញរូបិយប័ណ្ណចិន ហើយបរិមាណនៃការទូទាត់ពាណិជ្ជកម្មឆ្លងព្រំដែនជាប្រាក់យ័ននឹងលើសពីចំនួនដែលធ្វើឡើងជាប្រាក់អឺរ៉ូក្នុងរយៈពេលត្រឹមតែ ៤ ឆ្នាំប៉ុណ្ណោះ។ ចាប់តាំងពីមានទណ្ឌកម្មឆ្នាំ២០២២ មក រុស្ស៊ី និងដៃគូពាណិជ្ជកម្មក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច ហើយជំនួសប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូជាមួយនឹងរូបិយប័ណ្ណផ្សេងទៀតនៅក្នុងពាណិជ្ជកម្មរបស់ខ្លួន រួមមានប្រាក់យ័នចិន ប្រាក់រូពីឥណ្ឌា និងប្រាក់ដាហាមអារ៉ាប់រួម។


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិកអនុម័តឱ្យក្រុមហ៊ុន Nvidia លក់ឈីបទៅចិន បន្ទាប់ពីជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/05/2026

 អាម៉េរិកអនុម័តឱ្យក្រុមហ៊ុនបចេ្ចកវិទ្យា Nvidia លក់ឈីបប្រភេទ H200 ដល់ក្រុមហ៊ុនចិនធំៗចំនួន ១០ បន្ទាប់ពីជំនួបប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ

លោក ស៊ី ជីនពីង លើកឡើងពី “Thucydides Trap” និងការមិនប្តូរជំហលើកោះតៃវ៉ាន់ នៅចំពោះមុខលោក ដូណាល់ ត្រាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/05/2026

ជំនួបរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ មានបញ្ហាជាច្រើនដែលត្រូវបានលើកយកមកផ្សព្វផ្សាយ ប៉ុន្តែក្នុងនោះគួរឱ្យយចាប់អារម្មណ៍ផងដែរនូវពាក្យថា​ "Thucydides Trap"

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/05/2026

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

កម្ពុជា កំពុងប្រែក្លាយពីការដាំដុះដំឡូងមីខ្នាតតូច ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កម្ពុជា កំពុងប្រែក្លាយការដាំដុះដំឡូងមី ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ ដើម្បីការជំរុញសេដ្ឋកិច្ចជនបទ និងលើក​កម្ពស់វិស័យកសិកម្ម

វិស័យឯកជនគាំទ្រការចុះបញ្ជីវិនិយោគតាមរយៈការប្រើត្រា និងហត្ថលេខាអេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

បណ្តាអ្នកវិនិយោគក្នុងស្រុកដែលជាវិស័យឯកជន បានសម្តែងការសាទរ និងគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ជាសេនាធិការ ក្នុងការដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-stamp & e-signature)

អាម៉េរិក ត្រៀមសាកល្បងអាវុធឡាស៊ែរប្រឆាំងដ្រូន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បានសម្រេចជ្រើសរើសមូលដ្ឋានទ័ពក្នុងស្រុកចំនួន ៥ ទីតាំង ដើម្បីអនុវត្តកម្មវិធីសាកល្បងបច្ចេកវិទ្យាប្រឆាំងដ្រូនកម្រិតខ្ពស់​សំដៅពង្រឹងសន្តិសុខមាតុភូមិ និងជាការទប់ទល់ទៅនឹងការគំរាមកំហែងតាមផ្លូវអាកាស

វិស័យកសិកម្មរំពឹងថានឹងមានកំណើន ១,៣% សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

វិស័យកសិកម្ម​នៅកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ១,៣ ភាគរយ សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ការបិទព្រំដែនកម្ពុជា-ថៃ ជំរុញទំហំពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី មានកំណើនជាង ២២០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី ​នៅក្នុងរយៈពេល ៤ ខែ ​(មករា-មេសា) ​ឆ្នាំ២០២៦ សម្រេច​បានជាង​ ៧៧៥ លានដុល្លារ ​កើនឡើងជាង ២២០% ​ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២៥

មានដីត្រឹមតែ៣០០០ម៉ែត្រការ៉េរ កសិករ​មួយគ្រួសារ ដាំដុះ​បន្លែចម្រុះ និងចិញ្ចឹម​សត្វ អាច​រក​ចំណូលបានជិត​១ពាន់​ដុល្លារ​ក្នុងមួយខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កសិករ​មួយគ្រួសារ បានចែករំលែកពីបទពិសោធន៍នៃការ​ធ្វើកសិកម្ម​ចម្រុះ ( កសិអេកូឡូស៊ី ) នៅលើផ្ទៃដីសរុប​ត្រឹមតែ ០,៣ហិកតា​ ​អាចរកចំណូល​បាន​ជិត​ ​១០០០​ដុល្លារអាម៉េរិក សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ

តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកអះអាងថា ចិនយល់ព្រមទិញប្រេងពីខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,៤៩% ឬ ១០៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,៥៥ ភាគរយ ឬ ១០២,៧៤ ដុល្លារក្នុងមួយបារ៉ែល

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]