បច្ចេកវិទ្យាហិរញ្ញវត្ថុក្លាយជាដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពសម្រាប់ម្ចាស់ SMEs

ភ្នំពេញ ៖ ការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុបាន និងកំពុងក្លាយជាដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពក្នុងការពង្រីកវិសាលភាពនៃការផ្តល់សេវាហិរញ្ញវត្ថុទៅដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ខណៈសហគ្រាសធុនតូច និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា  កាលពីសប្តាហ៍មុន បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកវេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូចនិងមធ្យមសកលប្រចាំឆ្នាំ២០២២ (Global SME Finance Forum 2022) ដែលធ្វើឡើងក្រោមប្រធានបទ «ការចាប់យកឌីជីថលូបនីយកម្មសម្រាប់ការផ្ដល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់សហគ្រាសធុនតូចនិងមធ្យម»។

វេទិកាលំដាប់អន្តរជាតិនេះបានធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីភ្ញៀវអន្តរជាតិជាង ៣០០ នាក់មកពី ៦៥ ប្រទេស ដែលតំណាងឱ្យម្ចាស់ក្រុមហ៊ុន-សហគ្រាស តំណាងធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុ។

ឯកឧត្តម ទេសាភិបាល បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការលើកយកប្រធានបទនេះមកពិភាក្សា ដោយឯកឧត្តមបានបញ្ជាក់ថា សហគ្រាសធុនតូចនិងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែកន្លងមក ទន្ទឹមនឹងសារៈសំខាន់នេះ សហគ្រាសធុនតូចនិងមធ្យមតែងជួបបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាប្រឈមចម្បងជាងគេគឺការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។

ឯកឧត្តមទេសាភិបាល បានលើកឡើងថា ៖

“និន្នាការសកលទាក់ទងនឹងការវិវត្តនូវបច្ចេកវិទ្យាហិរញ្ញវត្ថុកំពុងក្លាយជាដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពក្នុងការពង្រីកវិសាលភាពនៃការផ្តល់សេវាហិរញ្ញវត្ថុទៅដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម”

ឯកឧត្តមទេសាភិបាល បានថ្លែងបន្តថា ជាក់ស្តែង ការអភិវឌ្ឍយ៉ាងជោគជ័យនៃប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា បានសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ទូទៅ និងអាជីវកម្មខ្នាតតូចនៅកម្ពុជា តាមរយៈការផ្តល់សេវាទូទាត់ងាយស្រួល ឆាប់រហ័ស មានសុវត្ថិភាពខ្ពស់ និងចំណាយទាប ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យមជាច្រើននៅកម្ពុជា បន្តសកម្មភាពអាជីវកម្មជាប្រក្រតី ទោះបីអំឡុងពេលមានការរាលដាលជំងឺកូវីដ-១៩ ក៏ដោយ។

ឯកឧត្តម ទេសាភិបាល បានលើកឡើងជាក្តីរំពឹងថា វេទិកាដែលប្រមូលផ្តុំដោយវាគ្មិនជំនាញជាច្រើននេះ នឹងទទួលបានលទ្ធផលជាដំណោះស្រាយកាន់តែប្រសើរក្នុងការជំរុញការអភិវឌ្ឍ និងការផ្ដល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងបរិយាបន្នដល់សហគ្រាសធុនតូចនិងមធ្យម។ គួររំលេចថា វេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូចនិងមធ្យមសកលប្រចាំឆ្នាំ២០២២ (Global SME Finance Forum 2022) គឺជាកិច្ចសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងជាវេទិកាជួបជុំផ្ទាល់ជាលើកដំបូងគិតចាប់ពីឆ្នាំ២០២០ មក។ វេទិកា Global SME Finance Forum តែងធ្វើឡើងជារៀងរាល់ឆ្នាំដោយប្តូរទីតាំងទៅប្រទេសមានសក្តានុពលនានា តែត្រូវបានខកខានការរៀបចំប្រជុំដោយផ្ទាល់រយៈពេលពីរឆ្នាំគឺឆ្នាំ២០២០ និង២០២១ ដោយមានតែការរៀបចំតាមអនឡាញប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រម្លឹកឡើងវិញពីអត្ថប្រយោជន៍ដែលទទួលបានក្រោយក្លាយខ្លួនជាគំរូអាជីវកម្មបរិយាបន្ន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/05/2024

អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម ពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប

ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញារួមគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/05/2024

ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញា នៃសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាសហការលើវិស័យកម្មសិទ្ធិបញ្ញា ។

KOTO ភោជនីយដ្ឋានដ៏ល្បីមួយនៅវៀតណាមមានជំនាញខាងបណ្តុះបណ្តាលសិស្ស-និស្សិតក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/05/2024

KOTO បានក្លាយទៅជាអាជីវកម្មដែលមានម៉ូដេលលើសពីម្ហូបអាហារ ហើយវាថែមទាំងមានបង្កើតជាកម្មវិធីផ្តល់អាហារូបករណ៍ និងបទពិសោធជាក់ស្តែងដល់និស្សិតក្រីក្រទៀតផង

ក្រុមហ៊ុនសំណង់​កូរ៉េ​ដ៏ធំមួយចាប់ដៃជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅ​កម្ពុជា​ ស្វែងរក​​​​​​​​​​​​​​​​ឱកាស​វិនិយោគ​នៅកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/05/2024

ក្រុមហ៊ុនអភិវឌ្ឍន៍​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជាដ៏ធំមួយ បានចាប់ដៃ​ជាមួយកក្រុមហ៊ុន​សំណង់​និងវិស្វកម្ម​របស់កូរ៉េ​ ដើម្បីស្វែងរក​ការ​វិនិយោគ​​បន្ថែមនៅ​កម្ពុជា​

កាលីហ្វ័រញ៉ាចំណាយ១០០លានដុល្លារក្នុងមួយឆ្នាំជួយពលរដ្ឋមានចំណូលទាបលើការប្រើប្រាស់ថាមពល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/05/2024

កាលីហ្វ័រញ៉ាចំណាយ១០០លានដុល្លារក្នុងមួយឆ្នាំជួយពលរដ្ឋមានចំណូលទាបលើការប្រើប្រាស់ថាមពល

កំពង់ផែអន្តរជាតិកំពត តម្លៃ១៤០លានដុល្លារមានសមត្ថភាពខ្ពស់លើកដាក់ទំនិញចេញ-ចូលប្រមាណ ២០ម៉ឺន TEU

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/05/2024

កំពង់ផែអន្តរជាតិកំពត ដែលសាងសង់ក្នុងទំហំទឹកប្រាក់១៤០លានដុល្លារអាម៉េរិកមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល ប្រមាណ ២០ម៉ឺន TEU ។

ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ីកំពុងចាប់អារម្មណ៍ប្រេងឆៅពីសហរដ្ឋអាម៉េរិក និងប្រេស៊ីល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/05/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៦ ភាគរយ ឬ ៨៣,២៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៧៩,២៣ ដុល្លារក្នុងមួយបារ៉ែល

វេទិកាធុរកិច្ច កម្ពុជា-សាធារណរដ្ឋកូរ៉េ បញ្ជាក់ថាកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/05/2024

សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីសរុបប្រមាណ ៧៥១លានដុល្លារ

កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត កម្ពុជា-កូរ៉េ នឹងបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរជនរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/05/2024

កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីលើ កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដែលនឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ លើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដោយប្រើរូបិយវត្ថុជាតិ និងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបក្រុមហ៊ុន ៩ នៅកូរ៉េ ដើម្បីទាក់ទាញការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/05/2024

ឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបជូនអំពីសក្ដានុពលនានារបស់កម្ពុជា ការចំហនៃច្បាប់វិនិយោគរបស់កម្ពុជា ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសមានសិទ្ធិជាម្ចាស់