សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

តោះ! ស្វែងយល់ពីការវិវត្តនៃបច្ចេកវិទ្យាក្នុងវិស័យធនាគារ ហើយតើអ្វីទៅជាធនាគារឌីជីថល?

ភ្នំពេញ ៖ ធនាគារឌីជីថល (Digital Banking) សំដៅដល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងសេវាកម្មជាមួយធនាគារក្នុងទម្រង់ឌីជីថល ដោយជំនួសនូវការធ្វើប្រតិបត្តិការតាមបែបប្រពៃណី ដែលតម្រូវឱ្យអតិថិជនធ្វើដំណើរទៅធនាគារ។

យោងតាមការសិក្សារបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ បានឱ្យដឹងថា ធនាគារឌីជីថលប្រើប្រាស់ថ្នាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល រួមមានកម្មវិធីក្នុងទូរស័ព្ទដៃ កុំព្យូទ័រ និងការប្រើប្រាស់ទូម៉ាស៊ីន ATM សម្រាប់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងទទួលបានសេវាកម្មក្នុងទម្រង់ឌីជីថល ដូចជា ការទាញយករបាយការណ៍ធនាគារ ការដកសាច់ប្រាក់ ការផ្ទេរប្រាក់ ការគ្រប់គ្រងគណនី ការបើកគណនីប្រាក់បញ្ញើ ការគ្រប់គ្រងប្រាក់កម្ចី ការទូទាត់វិក្កយបត្រ ការស្នើសុំកាតនិម្មិត និងការត្រួតពិនិត្យគណនីជាដើម។

ការវិវត្តនៃបច្ចេកវិទ្យាក្នុងវិស័យធនាគារ

  • ចន្លោះឆ្នាំ  ១៩៦០-១៩៦៩

នៅឆ្នាំ ១៩៦០ លោក Luther George Simjian បានបង្កើត “ម៉ាស៊ីន ដាក់ប្រាក់ដោយស្វ័យប្រវត្តិ” (Automated Deposit Machine) ដែលមានមុខងារសម្រាប់តែការដាក់ប្រាក់ប៉ុណ្ណោះ។ បន្ទាប់មកក្នុងឆ្នាំ ១៩៦៧ យើងឃើញមានការចាប់ផ្ដើមនៃការវិវត្តរបស់ធនាគារឌីជីថលតាមរយៈការដាក់ឱ្យប្រើប្រាស់ទូម៉ាស៊ីន ATM (Automated Teller Machine) ជាលើកដំបូង នៅទីក្រុងឡុងដ៍ (London) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការដកសាច់ប្រាក់ ២៤ ម៉ោង/ថ្ងៃ។

  • ចន្លោះឆ្នាំ ១៩៧០-១៩៧៩

ក្នុងអំឡុងឆ្នាំ១៩៧០ ចំនួនទូ ATM សរុបក្នុងពិភពលោកកើនឡើងរហូតដល់ ១ ម៉ឺនទីតាំង។ ខណៈពេលនោះ លេខអត្តសញ្ញាណផ្ទាល់ខ្លួន (PIN) ត្រូវបានបង្កើតឡើងដោយវិស្វករជនជាតិអង់គ្លេស James Goodfellow ដែល អនុញ្ញាតឱ្យអតិថិជនអាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ (authenticated), មានសុវត្ថិភាពខ្ពស់ និងគ្មានអន្តរកម្មរវាងអ្នកប្រើប្រាស់ជាមួយនឹងបុគ្គលិកធនាគារ។

  • ចន្លោះឆ្នាំ ១៩៨០-១៩៨៩

ក្នុងចន្លោះឆ្នាំ ១៩៨០-១៩៨៩ ចំនួនទូ ATM ដែលបានដំឡើងកើនឡើងដល់ប្រមាណជាង ១០ ម៉ឺនទីតាំងនៅទូទាំងពិភពលោក។ ការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនទូ ATM បានធ្វើឱ្យធនាគារក្នុងពិភពលោកមើលឃើញពីសក្តានុពលនៃបច្ចេកវិទ្យានេះ។ ក្នុងអំឡុងពេលនោះគេឃើញមានការដាក់ឱ្យប្រើប្រាស់ទូ ATM ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការធនាគារពីកៅអីរថយន្តរបស់ពួកគេ (Drive-up ATM) ដោយពុំចាំបាច់ចំណាយពេលឈរចាំ ដើម្បីធ្វើប្រតិបត្តិការធនាគារ។

ក្នុងឆ្នាំ ១៩៨១ សេវាធនាគារតាមផ្ទះដំបូងគេ (Home Banking) បានសាកល្បងដាក់ឱ្យប្រើប្រាស់ក្នុងទីក្រុងញូវយ៉ក។ សេវាធនាគារតាមផ្ទះគឺជាការធ្វើប្រតិបត្តិការធនាគារចេញពីផ្ទះ ជំនួសឱ្យការធ្វើប្រតិបត្តិការនៅតាមសាខាធនាគារ រួមទាំងការធ្វើប្រតិបត្តិការសេវាធនាគារតាមអ៊ីនធឺណិត, សេវាធនាគារតាមទូរស័ព្ទ និងធនាគារតាមប្រៃសណីយ៍ពីចម្ងាយ ដោយប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធអត្ថបទវីដេអូ (Video Texts System)។

 ក្នុងឆ្នាំ ១៩៨៣ Nottingham Building Society (NBS) បានដាក់ឱ្យប្រើប្រាស់នូវសេវាកម្ម “Homelink” ដំបូងគេបង្អស់នៅក្នុងចក្រភពអង់គ្លេស ដែលអាចផ្តល់សេវាធនាគារតាមអ៊ីនធឺណិត (Internet Banking)។ អតិថិជនអាចផ្ញើប្រាក់, ផ្ទេរប្រាក់, បង់វិក័យបត្រ និងទទួលបានព័ត៌មាន រាល់ពេលមានប្រតិបត្តិការដោយការតភ្ជាប់ប្រព័ន្ធ Homelink ជាមួយទូរស័ព្ទ និងទូរទស្សន៍។

  • ចន្លោះឆ្នាំ ១៩៩០-១៩៩៩

ក្នុងឆ្នាំ ១៩៩៤ គេហទំព័រដំបូងគេបំផុតសម្រាប់ផ្តល់នូវសេវាធនាគារបានបើកដំណើរការដោយ Stanford Credit Union ដែលអនុញ្ញាតឱ្យអតិថិជនអាចចូលប្រើមុខងារធនាគារ តាមរយៈ World Wide Web ដែលត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃការវិវត្តក្នុងវិស័យធនាគារឌីជីថល។ នៅឆ្នាំ ១៩៩៥ Presidential Bank គឺជាធនាគារដំបូងគេរបស់សហរដ្ឋអាមេរិកដែលផ្តល់លទ្ធភាពដល់អតិថិជនរបស់ខ្លួនអាចបើកគណនីធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។

 ឆ្នាំ ១៩៩៦ ធនាគារអ៊ីនធឺណិត (Internet Only Bank) ដែលមានឈ្មោះថា Netbank ត្រូវបានបង្កើតឡើង ដោយផ្តល់នូវសេវាធនាគារតាមប្រព័ន្ធអនឡាញទាំងស្រុង ហើយមិនមានទីតាំងជាក់លាក់នោះទេ។

  • ចន្លោះ ឆ្នាំ២០០០-២០០៩

ការរីកចម្រើនយ៉ាងគំហុកនៃប្រព័ន្ធអ៊ីនធឺណិតនៅដើមទសវត្សរ៍ឆ្នាំ២០០០ បានជំរុញឱ្យមានការធ្លាក់ចុះនូវការប្រើប្រាស់សេវាធនាគារតាមទូរស័ព្ទ (Telephone Banking) ជំនួសវិញដោយសេវាធនាគារតាមអ៊ីនធឺណិត ដែល ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងកំណើននៃការប្រើប្រាស់។ នៅដើមទសវត្សរ៍ឆ្នាំ២០០០ ចំនួនសរុបនៃទូ ATM បានកើនឡើងរហូតដល់ប្រមាណជាង ១ លានគ្រឿង ដែលបានដំឡើង និងបម្រើសេវាកម្មនៅទូទាំងពិភពលោក។

នៅចន្លោះឆ្នាំ២០០១-២០០៧ ស្មាតហ្វូនដែលអាចប្រើប្រាស់អ៊ីនធឺណិត ត្រូវបានបង្កើតឡើងដែលវាជាមូលដ្ឋានគ្រឹះនៃការចាប់ផ្ដើមនូវសេវាធនាគារចល័ត (Mobile Banking) នៅលើពិភពលោក។

  • ឆ្នាំ២០១០-បច្ចុប្បន្ន

យើងសង្កេតឃើញថា បច្ចេកវិទ្យារបស់ទូ ATM មានការវិវត្តជាលំដាប់ ដែលគិតមកដល់ពេលបច្ចុប្បន្ន អតិថិជនអាចធ្វើប្រតិបត្តិការក្នុងទម្រង់ជាច្រើន ដូចជាការប្រើប្រព័ន្ធស្កែនមុខ, ស្កែនម្រាមដៃ និងការទូទាត់សាច់ប្រាក់ចល័ត ដោយពុំចាំបាច់ប្រើប្រាស់កាតធនាគារ (Cardless)។

នៅក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន Google បានបង្កើតកាបូបឌីជីថល ដែលមានឈ្មោះថា Google Wallet ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់ប្រកប ដោយភាពងាយស្រួល និងរហ័សជាងមុន។ អំឡុងពេលនោះ កាបូបឌីជីថលអាចប្រើបានសម្រាប់តែទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android តែប៉ុណ្ណោះ ហើយក្រោយមក នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន Apple ក៏បានដាក់ឱ្យប្រើប្រាស់កាបូបឌីជីថល ដែលត្រូវបានគេស្គាល់ថាជា Apple Pay។

ការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ Android និង iOS ក៏ដូចជាការមកដល់នៃបច្ចេកវិទ្យា Web ដូចជា CSS3, HTML 5, និង JavaScript បានធ្វើឱ្យមានវត្តមាននូវកម្មវិធីធនាគារចល័តក្នុងទូរស័ព្ទ (Mobile Banking App)។ នៅក្នុងឆ្នាំ២០១១ Bank of Scotland បានដាក់ឱ្យដំណើរការកម្មវិធីធនាគារដែលមានមុខងារពេញលេញដំបូងគេលើសកលលោកដោយឥតគិតថ្លៃ និងអាចប្រើបានសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android។

សន្ទុះនៃការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ស្មាតហ្វូនបានរួមចំណែកយ៉ាងខ្លាំងដល់ភាពពេញនិយមនៃការប្រើប្រាស់នូវបច្ចេកវិទ្យា QR Code ក្នុងការផ្ទេរ និងទូទាត់សាច់ប្រាក់, ការធ្វើប្រតិបត្តិការធនាគារតាមអនឡាញ និង ការបង់វិក្កយបត្រតាមអនឡាញជាដើម៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំនេះអ្នកដាំពោត និងដំឡូងមីត្រូវប៉ាន់ហើយ ដោយសារមានក្រុមហ៊ុនធំៗចំនួន៦កំពុងឈរចាំទិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2025

បន្ទាប់ពីព័ត៌មានស្រូវធ្លាក់ថ្លៃនៅដើមឆ្នាំ២០២៥នេះ ប៉ុន្តែមកទល់ពេលនេះ កសិករដាំពោតក្រហម និង ដំឡូងមី ហាក់មានសង្ឃឹមលក់បានថ្លៃឡើងវិញហើយ ដោយសារក្រុមហ៊ុនធំៗចំនួន ៦ កំពុងរង់ចាំទិញកសិផលពីកសិករយើងក្នុងបរិមាណដ៏ច្រើន។​

កម្ពុជា ទៅមើលផ្សារទំនើប AEON Mall និង 7-Eleven នៅជប៉ុន ដើម្បីស្វែងរកការដាក់លក់គ្រាប់ស្វាយចន្ទីកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2025

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ទៅមើលផ្សារទំនើប AEON Mall និង 7-Elevenនៅជប៉ុន ដើម្បីស្វែងរកការដាក់លក់គ្រាប់ស្វាយចន្ទីកម្ពុជា ។

សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ទទួលបានផ្ទះសំណាញ់ ១០០ខ្នង ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត-ខេត្តកែប-ខេត្តព្រះសីហនុ

ជំនួញ, ព្រឹត្តិការណ៍

• 19/03/2025

ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត-ខេត្តកែប-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានផ្តល់ជូនជាផ្ទះសំណាញ់ ១០០ខ្នង ដល់សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់»

ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/03/2025

អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់

បណ្ដាខេត្ត​នានាទូទាំងប្រទេស ចាប់ផ្ដើម​សម្រុកការងារ​បិទ​ផ្សាយឯកសារ​នៃការ​វិនិច្ឆ័យ​ទិន្នន័យ​​ក្បាល​ដី​ក្រោយ​បាន​វាស់វែង​រួច​រាល់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/03/2025

ស្របគ្នានឹង​ការ​វាស់វែងដីធ្លី​កាន់តែជិត​បញ្ចប់​ទាំងស្រុង ការងារ​បិទផ្សាយសាធារណៈនូវ​ឯកវិនិច្ឆ័យ​ទិន្នន័យ​ក្បាលដី​នៅតាមតំបន់​នានាទូទាំងប្រទេស កំពុងមានភាពមមាញឹក

ឆ្នាំ២០២៤ សួនឧស្សាហកម្មដែលមានរោងចក្រកំពុងដំណើរការកើនដល់ចំនួន ២០សួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2025

នៅក្នុងឆ្នាំ ២០២៤ សួនឧស្សាហកម្មដែលមានរោងចក្រកំពុងដំណើរការ មានចំនួន ២០ទីតាំង ស្ថិតនៅក្នុង ៥ រាជធានី./ខេត្ត។ ចំនួននេះមានការកើនឡើងចំនួន ៥ទីតាំង ស្មើនឹង១៧,៦៥ភាគរយ ធៀបនឹងឆ្នាំ២០២៣។

OECD ព្រមានថា គោលនយោបាយពន្ធរបស់ Donald Trump កំពុងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកដើរយឺត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2025

កាលពីថ្ងៃចន្ទ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្រមានថា គោលនយោបាយពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump កំពុងធ្វើឱ្យទាំងអាម៉េរិកខ្លួនឯង និងប្រទេសជុំវិញពិភពលោកមានកំណើនសេដ្ឋកិច្ចយឺត និងជំរុញតម្លៃទំនិញកាន់តែឡើងថ្លៃ

អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/03/2025

អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា​ និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។

រយៈពេល២ខែ ដើមឆ្នាំ២០២៥ កម្ពុជារកចំណូលបានពីការនាំចេញកៅស៊ូបានជាង ១០៥ លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2025

អគ្គនាយកដ្ឋានកៅស៊ូបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជារកប្រាក់ចំណូលបានពីការនាំចេញកៅស៊ូសរុប ១០៥.១២ លានដុល្លារ ខណៈការនាំចេញឈើកៅស៊ូបាន ៩៦៨.៥៣០ ដុល្លារ

រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/03/2025

រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ