តោះ! ស្វែងយល់ពីនីតិវិធី និងដំណើរការក្នុងការទទួលបានឥណទាន SMEs ក្នុងវិស័យកសិកម្ម

ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យមួយដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយនេះ សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងវិស័យកសិកម្មក៏ជាផ្នែកមួយដ៏សំខាន់ផងដែរក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ ប៉ុន្តែ SMEs ចំនួននៅតែប្រឈមការខ្វះខាតប្រភពទុនដើម្បីជំរុញ និងពង្រីកអាជីវកម្មរបស់ខ្លួន។

ដូចដែលមនុស្សគ្រប់គ្នាបានដឹងរួចមកហើយថា ប្រភពទុនគឺមានសារៈសំខាន់ និងភាពចាំបាច់ខ្លាំងណាស់សម្រាប់ការបើកអាជីវកម្ម និងការពង្រីកអាជីវកម្ម ជាពិសេសសម្រាប់ SMEs ក្នុងវិស័យកសិកម្ម ខណៈរាជរដ្ឋាភិបាលកម្ពុជាបាន និងជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ SMEs ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ១៩។

ជាដំណោះស្រាយ ប្រភពទុនសម្រាប់ SMEs ក្នុងវិស័យកសិកម្ម រាជរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធនាគារ ARDB) បង្តើតឥណទាន SMEs ក្នុងវិស័យកសិកម្ម ជាមួយអត្រាការប្រាក់ទាបសមរម្យ ដើម្បីជាប្រភពទុនសម្រាប់វិស័យកិសកម្ម។

អតិថិជនដែលអាចទទួលបានឥណទាន SMEs ក្នុងវិស័យកសិកម្ម បានគឺអ្នកដាំដុះ ឬអ្នកផលិត ម្ចាស់កសិដ្ឋាន សហគមន៍កសិកម្ម សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការទុនសម្រាប់ពង្រីកអាជីវកម្មក្នុងវិស័យ ០៤ ជាចម្បង ៖ ការដាំដុះបន្លែ និងផ្លែឈើ ការចិញ្ចឹមសត្វ (មាន់ ទា ជ្រូក គោ ជាដើម) ការធ្វើវារីវប្បកម្ម (ចិញ្ចឹមត្រី កង្កែប អន្ទង់ បង្កង ជាដើម) និងការកែច្នៃផលិតផលកសិ-ឧស្សាហកម្ម និងចំណីអាហារ។

ទំហំឥណទាន និងរយៈពេលសម្រាប់ទុនបង្វិល ពី ៥ ០០០ ដល់ ២០០ ០០០ ដុល្លារអាមេរិក មានរយៈពេលរហូតដល់ ២ឆ្នាំ ហើយទុនវិនិយោគ ពី ៥ ០០០ ដល់ ៣០០ ០០០ដុល្លារអាមេរិក មានរយៈពេលរហូតដល់ ៧ឆ្នាំ។ អត្រាការប្រាក់ សម្រាប់ឥណទានសម្រាប់ទុនបង្វិលគឺចន្លោះ  ៥% ក្នុង១ឆ្នាំ​ និងឥណទានសម្រាប់ទុនវិនិយោគគឺក្នុងរង្វង់អត្រា ៥,៥% ក្នុង១ឆ្នាំ។ លក្ខខណ្ឌតម្រូវ គឺត្រូវមានអាជីវកម្មស្រាប់ ត្រូវមានទ្រព្យដាក់ធានាឥណទាន ត្រូវមានលទ្ធភាពសង និងស្ថិតក្នុងអតិថិជនគោលដៅខាងលើ

សម្រាប់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានចំណងចង់ប្រើប្រាស់ឥណទាន SMEs ក្នុងវិស័យកសិកម្ម គឺស្ថិតក្នុងខ្សែច្រវ៉ាក់ផលិតកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មរួមមាន៖ ការដាំដុះ ឬការផលិត ការកែច្នៃ ការស្ដុកទុក ការចែកចាយ និងការនាំចេញនូវផលិតផលកសិកម្ម។

អត្រាការប្រាក់ និងទំហំឥណទានសម្រាប់រូបវន្តបុគ្គល ឬនីតិបុគ្គល គឺចន្លោះពី ៧ ទៅ ៩% ក្នុង ១ឆ្នាំ សម្រាប់ឥណទានលើសពី ២០ ០០០ ដុល្លារអាមេរិក។ លក្ខខណ្ឌតម្រូវវិញគឺ ត្រូវមានបទពិសោធន៍អាជីវកម្ម ត្រូវមានទ្រព្យដាក់ធានាឥណទាន និងត្រូវមានលទ្ធភាពសង។ រយៈពេលសម្រាប់រូបវន្តបុគ្គល ឬនីតិបុគ្គល ក្នុងឥណទានសម្រាប់ទុនបង្វិលមានរហូតដល់ ៣ឆ្នាំ និងឥណទានសម្រាប់ទុនវិនិយោគរហូតដល់ ៧ឆ្នាំ។

ជាមួយគ្នានេះដែរ ជម្រើសក្នុងការសង ការប្រាក់អាចបង់ប្រចាំខែ និងប្រាក់ដើមអាចបង់ប្រចាំខែ ឬប្រចាំត្រីមាស ឬប្រចាំឆមាស ឬប្រចាំឆ្នាំ ផ្អែកលើលំហូរសាច់ប្រាក់របស់អតិថិជន។ អត្ថប្រយោជន៍អាចទូទាត់សងប្រាក់ដើមមុនកាលកំណត់ដោយគ្មានការពិន័យ អាចទទួលបានការអនុគ្រោះក្នុងការបង់ប្រាក់ដើម០១ឆ្នាំដំបូងសម្រាប់ទុនវិនិយោគ និងអាចទទួលបានឥណទានរហូតដល់៧០% នៃទ្រព្យដាក់ធានា​។

ឯកសារតម្រូវ មានដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ(ថតចម្លង​)​ ឯកសារប្លង់ដីសម្រាប់ដាក់ធានាឥណទាន លិខិតអនុញ្ញាតធ្វើអាជីវកម្ម (ថតចម្លង​)​ ព័ត៌មានចំណូល-ចំណាយ និងផែនការអាជីវកម្ម​​។ ចំពោះនីតិបុគ្គលត្រូវមានឯកសារបន្ថែមដូចជាបណ្ណប៉ាតង់ដែលមានសុពលភាព និងវិញ្ញាបនបត្រអាជីវកម្ម (ថតចម្លង​)​​ លក្ខន្តិកៈក្រុមហ៊ុន/អង្គភាពអាជីវកម្ម (ថតចម្លង​)​ កំណត់ហេតុនៃសន្និបាតម្ចាស់ភាគហ៊ុន ឬថ្នាក់ដឹកនាំ ស្តីពីសេចក្តីសម្រេចប្រគល់សិទ្ធិឱ្យខ្ចីបរិភោគពីធនាគារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្នុងមួយថ្ងៃ មជ្ឈមណ្ឌល​ជាតិផ្ដល់​ឈាមត្រូវការ​ឈាមជិត ​៣០០​ប្លោក​ ដើម្បីសង្គ្រោះជនរង​គ្រោះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/11/2024

រៀងរាល់​​៥នាទីម្ដង​ មជ្ឈមណ្ឌលជាតិផ្ដល់​ឈាម​ត្រូវការ​ឈាម​១ប្លោក​ ដើម្បីយកទៅ​ជួយ​សង្គ្រោះជីវិត​មនុស្ស​ដែលរង​គ្រោះ​ត្រូវការឈាមបន្ទាន់​

ចំណេះដឹងហិរញ្ញវត្ថុ ៖ តើច្បាប់ថវិកា ៥០/២០/៣០ គឺជាអ្វី?

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/11/2024

ច្បាប់ថវិកា ៥០-២០-៣០ មានគោលបំណងជួយបុគ្គលម្នាក់ៗគ្រប់គ្រងចំណូលដើម្បីមានប្រាក់សម្រាប់គ្រាអាសន្ន និងសន្សំសម្រាប់ចូលនិវត្តន៍។

កសិផល ៣ ប្រភេទ ងាយដាំ ទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារទូលាយ

ជំនួញ, ព្រឹត្តិការណ៍

• 08/11/2024

នៅក្នុងប្រទេសកម្ពុជា មានកសិផលជាច្រើនប្រភេទ ដែលត្រូវបានដាំដុះដោយប្រជាកសិករខ្មែរសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបន្តឈានដល់ការនាំចេញទៅកាន់ទីអន្តរជាតិ

ស្វែងយល់ពី​នីតិវិធីនិង​ដំណើរការ​នៃការ​ចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/11/2024

ការ​ចុះបញ្ជីដីធ្លី​ និងការ​ចេញបណ្ណ​កម្មសិទ្ធិ​មាននីតិវិធី​២យ៉ាង គឺកា​រចុះបញ្ជីដីធ្លីមានលក្ខណៈ​ដាច់​ដោយដុំ ដែលជាការ​ចុះបញ្ជីដីធ្លី​តាមការ​ស្នើ​សុំ​របស់​ម្ចាស់​ដី និង​ការ​ចុះបញ្ជី​មាន​លក្ខណៈជា​ប្រព័ន្ធ​ គឺជាការ​ចុះបញ្ជី​មួយឃុំម្ដងៗ​តាមការ​កំណត់របស់​រដ្ឋាភិបាល 

អាមេរិកអនុម័តលក់យន្តហោះឃ្លាំមើលលើអាកាសម៉ូដេល E-7 ចំនួន៤គ្រឿងតម្លៃជិត៥ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/11/2024

អាមេរិកអនុម័តលក់យន្តហោះឃ្លាំមើលលើអាកាសម៉ូដេល E-7 ចំនួន៤គ្រឿងតម្លៃជិត៥ពាន់លានដុល្លារ ទៅឱ្យប្រទេសកូរ៉េខាងត្បូងដើម្បីបង្កើនសមត្ថភាពយោធាឱ្យកាន់តែបករសើរ

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាចម្រាញ់រ៉ែមាសបានជិត១៣តោននៅខេត្ដមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/11/2024

ឯកឧត្តមអ៊ឺង ឌីប៉ូឡាបានបញ្ជាក់ឱ្យដឹង ថា គិតត្រឹមថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២៤ កម្ពុជាចម្រាញ់រ៉ែមាស បានចំនួនជិត ១៣តោនរបស់ក្រុមហ៊ុន Renaissance Minerals

អ្នកវិភាគបានព្យាករណ៍ការប្រែប្រួលសេដ្ឋកិច្ចពិភពលោកបន្ទាប់ពី Donald Trump ឈ្នះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/11/2024

អ្នកវិភាគជាច្រើនបានយល់ឃើញថា គោលនយោបាយរបស់ Trump នឹងជះឥទ្ធិពលវិជ្ជមានយ៉ាងធំធេងលើសេដ្ឋកិច្ចអាមេរិក ប៉ុន្តែក៏នឹងមានឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅដល់ប្រទេសមួយចំនួនផងដែរ ជាពិសេសប្រទេសចិន

តើបេសកកម្ម៣ថ្ងៃនៅចិនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបានលទ្ធផលអ្វីខ្លះ?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/11/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញ នាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤

ម្ចាស់អាជីវកម្មក្នុងខេត្តកំពត-កែប ប្រមាណជា១២០នាក់ បានចូលរួមក្នុងកម្មវិធី «ទិវាសហគ្រិនភាពក្នុងឆ្នាំ២០២៤»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2024

ម្ចាស់អាជីវកម្ម និងអ្នកបំពេញភារៈកិច្ចនៅតាមស្ថាប័នអាជីវកម្មនានានៅក្នុងខេត្តកែប - កំពត សរុបប្រមាណ១២០នាក់ បានជួបជុំគ្នានៅក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «ទិវាសហគ្រិនភាពកម្ពុជាឆ្នាំ២០២៤» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ

ស្តេចសាច់ហេម (Ham) របស់អ៊ីតាលីមួយប្រភេទមានតម្លៃប្រមាណ១០០ដុល្លារ ក្នុង១គីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 07/11/2024

Culatello di Zibello ត្រូវបានគេចាត់ទុកថាជាស្ដេចសាច់ហេមដ៏ល្អ និងមានគុណភាព (King of Italy Salumi) ដែលមានតម្លៃថ្លៃជាងគេនៅក្នុងប្រទេសអុីតាលី ប្រមាណ ៤០ដុល្លារ ក្នុងមួយផោន ឬស្មើនឹងប្រមាណជិត១០០ដុល្លារក្នុង១គីឡូក្រាម