ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានកើនឡើងដល់ជាង ១០ ពាន់លានដុល្លារអាមេរិក ខណៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ដើម្បីបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួន។
ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ២៣,៤% ដល់ ៤០,៨ ទ្រីលានរៀល (១០,១ ពាន់លានដុល្លារដុល្លារអាមេរិក) ដែលក្នុងនោះ ឥណទានអតិថិជនបានកើនឡើង ២៩,៩% ដល់ ៣៥,៩ ទ្រីលានរៀល (៨,៨ ពាន់លានដុល្លារអាមេរិក) ដោយមាន ១,៩ លានគណនី។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា។
ឥណទានទាំងនេះ បានផ្តល់ទៅកាន់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ចរួមមាន ៖ ក្រុមគ្រួសារ (៣២,៨% នៃឥណទានសរុប) ពាណិជ្ជកម្ម និងជំនួញ (២៣,២%) កសិម្ម (១៧,៨%) សេវាកម្ម (១៤%) ដឹកជញ្ជូន (៤,៨%) សំណង់ (៤,៤%) កម្មន្តសាល (១,៦%) និងផ្សេងៗ (១,១%)។ ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុបានកេណ្ឌប្រមូលប្រាក់បញ្ញើ ១៨,២ ទ្រីលានរៀល (៤,៥ ពាន់លានដុល្លារអាមេរិក) ស្មើនឹង ២,៦ លានគណនី។
អត្រាការប្រាក់បញ្ញើជាធម្យមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារៀល បានថយចុះមក ៧,១៥% (ឆមាសទី១ ឆ្នាំមុន ៧,២៤ %) ខណៈប្រាក់បញ្ជើជាដុល្លារអាមេរិក កើនឡើងដល់ ៧,១៦% (គ្រាដូចគ្នាឆ្នាំមុន ៦,៩០%)។ ទន្ទឹមនេះ អត្រាការប្រាក់ឥណទានជាមធ្យមជារៀល និងដុល្លារអាមេរិក បានកើនឡើងពី ១៦,៦៧% និង ១៤,៦៣% នៅឆមាសទី១ ឆ្នាំ២០២១ ដល់ ១៦,៦៩% និង១៥,១២% រៀងគ្នា។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានប្រសាសន៍ថា តម្លៃសន្តិភាពបានជំរុញឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យរួមទាំងវិស័យធនាគារផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ៖
“គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទដើម្បីបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួន”
ឯកឧត្តម ជា ចាន់តូ បានបន្តថា ភាពធន់ និងការរួមចំណែកដ៏សំខាន់នៃប្រព័ន្ធធនាគារក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមិនអាចសម្រេចបានទេ ប្រសិនបើគ្មានបើគ្មានការចូលរួមប្រកបដោយសា្មរតីទទួលបានទុសត្រូវខ្ពស់ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ និងបទប្បញ្ញាត្តិ និងការអនុគ្រោះដល់អតិថិជនដែលទទួលេរងផលប៉ះពាល់វិបត្តិ ហើយសង្ឃឹមថា គ្រឹះស្ថានទាំងអស់នឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងដំណាក់ស្តារសេដ្ឋកិច្ចថែមទៀត។
សូមបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានបណ្តាញប្រតិបត្តិគ្របដណ្តប់ទូទាំងប្រទេស ដែលការិយាល័យចំនួន ១ ០៦៨ ទីតាំង និងបានធ្វើទំនើបកម្មលើសេវាកម្មដូចជា ឥណទាន ប្រាក់បញ្ញើ ការផ្ទេរប្រាក់ ធនាគារចល័ត និងការដកនិងដាក់ប្រាក់តាមម៉ាស៊ី ATM ជាដើម ដែលធ្វើឱ្យអតិថិជនមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការបានកាន់តែងាយស្រួល៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Manulife និង AUPP រួមគ្នាលើកកម្ពស់ការអប់រំ និងសុវត្ថិភាពហិរញ្ញវត្ថុនៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/05/2025
ក្រុមហ៊ុន Manulife Cambodia និង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានចុះ MOU ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើតឱកាសដ៏មានតម្លៃសម្រាប់និស្សិត អ្នកជំនាញ និងសហគមន៍កាន់តែទូលំទូលាយ
អគ្គិសនីកម្ពុជា៖ អត្រាផ្គត់ផ្គង់អគ្គិសនីលំនៅឋានកើនជាង៩៥% ខណៈតាមបណ្តាភូមិមានអគ្គិសនីប្រើ១០០%
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
អគ្គនាយកអគ្គិសនីកម្ពុជាបានឱ្យដឹងថា កម្ពុជាសម្រេចបានអត្រាផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានប្រមាណ៩៥,២៤%ពីបណ្តាញជាតិ ដែលមានស្ថិរភាពរួចហើយ និងនៅតាមភូមិ១០០%
ថៃ រឹបអូសសំណល់អេឡិចត្រូនិកខុសច្បាប់របស់អាមេរិកជាង២០០តោន នៅផែទំនិញក្នុងទីក្រុងបាងកក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
ក្រុមមន្ត្រីជំនាញនៃប្រទេសថៃកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសបានប្រភេទសំណល់អេឡិចត្រូនិកដែលនាំចូលពីប្រទេសអាមេរិកក្នុងបរិមាណរហូតដល់ទៅ ២៣៨តោន នៅឯផែស្តុកទំនិញនាទីក្រុងបាងកក
ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង