កម្ចីខ្នាតតូចមិនទាមទារទ្រព្យបញ្ចាំជួយប្រជាជនឱ្យងាកចេញពីការប្រើប្រាស់កម្ចីក្រៅផ្លូវការ

សៀមរាប ៖ ដើម្បីជួយប្រជាជនឱ្យងាកចេញពីការប្រើប្រាស់កម្ចីក្រៅផ្លូវការដែលបង្កហានិភ័យខ្ពស់ និងជំរុញឱ្យមានការជាប់បំណុលលើសលប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគិតគូរច្រើនពីបញ្ហាសង្គមច្រើន ដោយផ្តោតលើការអភិវឌ្ឍផលិតផលឥណទានខ្នាតតូច និងមិនទាមទារនូវទ្រព្យតម្កល់ ដើម្បីជួយសម្រួលដល់ប្រជាជនក្នុងការទទួលបានកម្ចីលឿន និងរហ័ស។

ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងប្រតិបត្តិករក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានលើកឡើងថា ផលិតផលឥណទានខ្នាតតូចដែលមិនទាមទារនូវទ្រព្យបញ្ចាំ ឬទ្រព្យតម្កល់ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន វិស័យ SME និង MSME ដើម្បីបង្កតមុខរបរតូចតាច និងឈានដល់ការពង្រីកអាជិវកម្មឱ្យកាន់តែធំថែម។

លោក​ សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសុខា សៀមរាប កាលពីថ្ងៃទី២៨ ខែ​តុលាបានថ្លែងប្រាប់ថា បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគិតគូរច្រើនពីបញ្ហាសង្គមច្រើន ដោយផ្តោតលើការអភិវឌ្ឍផលិតផលឥណទានខ្នាតតូច ពិសេសកម្ចីឥណទានក្រោម ៣០០០ដុល្លារ និងមិនទាមទារនូវទ្រព្យតម្កល់នោះទេ តែអតិថិជនត្រូវមានមុខរបរច្បាស់លាស់ និងចំណូលត្រឹមត្រូវ នោះទើបទទួលបានកម្ចី។

លោកបានឱ្យដឹងទៀតថា កម្ចីខ្នាតតូចដែលមិនទាមទារទ្រព្យតម្កល់ប្រភេទនេះ ផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រជាជនក្រីក្រ និង MSMEs ដែលប្រកបរបរតូចតាច ដូចជាតាមផ្ទះ និងដងផ្លូវ ហើយអាជីវកម្មរបស់គាត់មានភាពច្បាស់លាស់ អតិថិជនគាត់ ទទួលបានកម្ចីលឿន រហ័ស មិនភាពស្មុគស្មាញ និងមិនទាមទារទ្រព្យបញ្ចាំ។ នេះគឺជាចំណុចដែលជួយបានច្រើនដល់ប្រជាជនក្រីក្រ។

លោក​ សុខ វឿន បានបញ្ជាក់ថា ៖

“កម្ចីប្រភេទនេះអាចជួយបានច្រើនដល់ប្រជាជនឱ្យងាកចេញពីការប្រើប្រាស់កម្ចីក្រៅផ្លូវការមកប្រើប្រាស់កម្ចីផ្លូវការ។ ទន្ទឹមនេះ ទោះបីជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានខិតខំបង្កើតកម្ចីខ្នាតតូចដែលមិនទាមទារទ្រព្យបញ្ចាំ (Unsecured Loan) សម្រាប់ប្រជាជនយ៉ាងក៏ដោយ កម្ចីក្រៅផ្លូវការមិនអាចរលាយនោះទេ”

លោកបានថ្លែងបន្តថា យើងអភិវឌ្ឍន៍កម្ចីប្រភេទនេះដើម្បីកាត់បន្ថយការប្រើប្រាស់កម្ចីក្រៅផ្លូវការ។ ទោះយ៉ាងនេះក្តី យើងធ្វើបានប៉ុន្នេះមិនទាន់គ្រប់គ្រានទេ យើងមានកម្មពិធីអប់រំដល់ប្រជាជនកម្ពុជាដើម្បីឱ្យគាត់ស្គាល់ថា កម្ចីក្រៅផ្លូវការមានហានិភភ័យខ្លាំងដែលមានរប្រាក់ខ្ពស់ ថ្លៃសេវាខ្ពស់ និងគ្មានគោលការការពារអតិថិជន ហើយក្នុងនោះផងដែរ ក៏យើងបញ្ជ្រាបដល់អ្នករកចងការប្រាក់ថា បើគាត់បន្តរកចងការប្រាក់ទៀត វាមានហានិភ័យសម្រាប់គាត់ ព្រោះវាមិនស្របនឹងច្បាប់បញ្ញាត្តិដែលមានចែង ហើយថ្មីៗនេះ ក៏មានកិច្ចពិភាក្សារវាងអន្តរក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចអំពីការចាត់វិធានការលើអ្នករកស៊ីចងការប្រាក់ ហើយអាជ្ញាធរមានសមត្ថកិច្ចនឹងចាប់ផ្តើមលុបបំបាត់នូវសកម្មភាពទាំងអស់នេះបណ្តើរៗ។

យោងយាមប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា ចំនួនអតិថិជនដែលប្រើប្រាស់ឥណទានដែលមិនទាមទារទ្រព្យបញ្ចាំនេះមាន ៤០% តែបើនិយាយពីផលប័ត្រឥណទានប្រភេទនេះមានត្រឹមតែ ១០% ប៉ុណ្ណោះ។ 

លោក​ លី ប៊ុនរិទ្ធ នាយកប្រតិបត្តិប្រតិបត្តិការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន បានឱ្យដឹងថា កម្ចីដែលមិនទាមទារទ្រព្យតម្កល់ មានគុណប្រយោជន៍ច្រើនជាងគុណវិបត្តិ ខណៈគ្រឹះស្ថានរបស់លោកផ្តល់កម្ចីដែលមិនទាមទារទ្រព្យបញ្ចាំនេះទៅដល់អតិថិជន ទាំងក្នុងទំហំតូច និងធំផងដែរ។

លោកបានថ្លែងបន្តថា គ្រឹះស្ថានរបស់លោកបានសហការជាមួយ គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CGCC) ដែលអាចជួយឱ្យការផ្តល់ឥណទានដោយមិនទាមទារទ្រព្យបញ្ចាំកាន់តែធំជាងមុនបាន ដោយសារមានការធានាពី CGCC។ តែទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ SMEs ដែលមានបំណងប្រើប្រាស់កម្ចីដែលមិនទាមទារទ្រព្យបញ្ចាំ ត្រូវបញ្ចុះបញ្ជីទៅជាប្រភេទអាជីវកម្ម SME ដើម្បីឆ្លើយតបនឹងការអនុវត្តតាមច្បា​ប់ឱ្យបាន​ត្រឹមត្រូវ និងមានផែនការអាជីវកម្ម ចំណាយចំណូលត្រឹមត្រូវទៀតនោះ ពួកគាត់ទទួលបានកម្ចីប្រភេទនេះកាន់តែងាយស្រួល។

លោកបា​នថ្លែងថា ៖

“ខ្ញុំគិតថា កម្ចីខ្នាតតូចដែលមិនទាមទារទ្រព្យតម្កល់មានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់វិស័យ SME ក៏ដោយជា MSMEs ជាដើម។ SME ដែលមានសក្តានុពលក្នុងការពង្រីកអាជីវកម្ម អាចប្រើប្រាស់កម្ចីប្រភេទនេះ ដោយមិនចាំបាច់យកទ្រព្យបញ្ចាំជាកត្តាកំណត់នោះទេ”

ទាក់ទងនឹងហានិភ័យសម្រាប់ប្រកម្ចីនេះវិញ លោក លី ប៊ុនរិទ្ធ បានលើកឡើងថា ការផ្តល់កម្ចីប្រភេទនេះអាចនឹងមានហានិភ័យតិចតូច ដោយសារមុននឹងផ្តល់កម្ចីប្រភេទនេះ គ្រឹះស្ថានតែងតែងត្រួតពិនិត្យយ៉ាងល្អិតល្អន់លើស្ថានភាពអាជីវកម្ម ផែនការអាជីវកម្ម និងលំហូរសាច់របស់អតិថិជន។

ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានកើនឡើងដល់ជាង ១០ ពាន់លានដុល្លារអាមេរិក ខណៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ដើម្បីបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួន។  ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ២៣,៤% ដល់ ៤០,៨ ទ្រីលានរៀល (១០,១ ពាន់លានដុល្លារដុល្លារអាមេរិក) ដែលក្នុងនោះ ឥណទានអតិថិជនបានកើនឡើង ២៩,៩% ដល់ ៣៥,៩ ទ្រីលានរៀល (៨,៨ ពាន់លានដុល្លារអាមេរិក) ដោយមាន ១,៩ លានគណនី។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បច្ចេកវិទ្យាទំនើបមនុស្សយន្ត Da vinci xi ជួយគ្រូពេទ្យវះកាត់កន្លែងស្មុគស្មាញ ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/06/2024

បច្ចេកវិទ្យាទំនើបមនុស្សយន្ត Da vinci xi ជួយគ្រូពេទ្យវះកាត់កន្លែងស្មុគស្មាញ ចំគោលដៅ និងមានប្រសិទ្ធិភាពខ្ពស់បំផុត ។

កម្ពុជាអាចជាទីផ្សារយានយន្ដអគ្គិសនីដ៏សំខាន់មួយសម្រាប់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ប្រទេសកម្ពុជាកំពុងឈានទៅកាន់តំណែងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈដែលទាំងធនធានមនុស្ស ភាពរីកចម្រើន និងការអភិវឌ្ឍ ស្របនឹងនិន្នាការនៃតម្រូវការរថយន្តអគ្គិសនីត្រូវបានព្យាករណ៍​ថានឹងកើនឡើង

ជីធម្មជាតិអាចម៍ជន្លេន មានផលប្រយោជន៍ច្រើនលើការដាំដុះ ដែលកសិករគួរយល់ដឹង

ជំនួញ, ព្រឹត្តិការណ៍

• 21/06/2024

សត្វជន្លេន គេអាចទាញយកប្រយោជន៍បានច្រើនសម្រាប់អនុគ្រោះដល់ការដាំដុះតាមរយៈការចិញ្ចឹម និងទាញយកអាចម៍របស់វាមកកែច្នៃធ្វើជាជីធម្មជាតិដែលមានជីជាតិសម្រាប់ដំណាំយ៉ាងល្អប្រសើរ។

ស្វែង​យល់ពី​នីតិវិធី​នៃការ​ចុះបញ្ជី​ដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/06/2024

ការ​ចុះបញ្ជីដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធមានដំណាក់​សំខាន់ៗ៥ដំណាក់កាល ដែល​ប្រជាពលរដ្ឋ​និង​ម្ចាស់ដីធ្លីទាំងអស់​គួរ​ស្វែង​យល់​

ធនាគារពិភពលោក​អនុម័តកញ្ចប់​ឥណទាន​​ ២៧៥​ លានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់កំណើន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/06/2024

ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥ លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ

តម្លៃមាសបានបន្តឡើងថ្លៃ ១,៤ ភាគរយ ឬ ២ ៣៥៨ ដុល្លារក្នុងមួយអោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

តម្លៃមាសឡើងថ្លៃ ១,៤ ភាគរយ ឬ ២ ៣៥៨ ដុល្លារក្នុងមួយអោន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីរបាយការណ៍បង្ហាញថា ការលក់រាយរបស់សហរដ្ឋអាមេរិកចុះខ្សោយ

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ច្បាប់ស្តីពីការវិនិយោគរបស់កម្ពុជាមានភាពអំណោយផលសម្រាប់ដៃគូវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា មានប្រសាសន៍បញ្ជាក់ថា គោលនយោបាយរបស់កម្ពុជាទាក់ទងនឹងការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាពិសេសច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា គឺមានភាពអំណោយផលសម្រាប់ដៃគូវិនិយោគ

តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៧ សប្តាហ៍ជាប់ៗគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាកធ្លាក់ចុះ ០,៦២ ភាគរយ ឬ ៨៥,៦០ ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៧១ ភាគរយ ឬ ៨១,១៥ ដុល្លារក្នុងមួយបារ៉ែល

វិភាគ ៖ បេសកកម្មមេដឹកនាំរុស្ស៊ីសប្តាហ៍នេះអាចជាការទាក់ម៉ូយចាស់វៀតណាមយកលុយទិញគ្រាប់ពីកូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/06/2024

កាលពីឆ្នាំ២០២៣ វៀតណាមមិនមានធ្វើការបញ្ជាទិញអាវុធថ្មីបន្ថែមណាមួយគួរឲ្យកត់សំគាល់ឡើយ ហើយកំពុងសម្លឹងមើលដៃគូមួយចំនួនសម្រាប់បំពេញផែនការអាវុធ

ចំណេះដឹងហិរញ្ញវត្ថុជាបំណិនជីវិតមួយជួយឱ្យប្រជាពលរដ្ឋសម្រេចចិត្តផ្នែកហិរញ្ញវត្ថុហិរញ្ញវបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/06/2024

ស្របពេលចំណេះដឹងហិរញ្ញវត្ថុក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដែលជាប្រភពទុនដ៏សមស្រប មានតម្លៃទាប ហានិភ័យទាបសម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាសមាគមហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់ក្រុមគោលដៅ និងសាធារណៈជនទូទៅ។