ប្រព័ន្ធទូទាត់សងប្រាក់ដើរតួនាទីយ៉ាងសំខាន់ដើម្បីរក្សាប្រសិទ្ធភាពរបស់ប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ច

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ស្របតាមវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជា ក៏ដូចការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារ ប្រព័ន្ធទូទាត់សងប្រាក់ដើរតួនាទីយ៉ាងសំខាន់ដើម្បីរក្សាប្រសិទ្ធភាពរបស់ប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទាំងមូល ខណៈហេដ្ឋារចនាសម្ព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ លើប្រព័ន្ធផាត់ទាត់ជាតិ និងប្រព័ន្ធសេវាទូទាត់រហ័សក្នុងគោលចំណងសម្រួលដល់គ្រឹះស្ថានសមាជិក និងអ្នកប្រើប្រាស់។

ហេដ្ឋារចនាសម្ព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ តាមរយៈការធ្វើបច្ចុប្បន្នកម្មលើមុខងារបន្ថែមចាំបាច់មួយចំនួនលើប្រព័ន្ធផាត់ទាត់ជាតិ និងប្រព័ន្ធសេវាទូទាត់រហ័សក្នុងគោលចំណងសម្រួលដល់គ្រឹះស្ថានសមាជិក និងអ្នកប្រើប្រាស់។ ស្តង់ដា KH កូដ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដើម្បីលើកកម្ពស់ការទូទាត់តាម QR កូដ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព កាត់បន្ថយចំណាយប្រតិបត្តិការ និងជំរុញបរិយាបន្នហិរញ្ញវត្ថុ។

ក្នុងគោលដៅធានាបានស្ថិរភាព បង្កើនជំនឿទុកចិត្តពីសាធារណជនលើប្រព័ន្ធទូទាត់ ជំរុញការទូទាត់ជាអេឡិចត្រូនិកក្នុងសេដ្ឋកិច្ច និងពង្រឹងភាពរឹងមាំរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ការត្រួតពិនិត្យលើឯកសារ និងដល់ទីកន្លែងត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃពីស្ថានភាពជាក់ស្វែងរបស់គ្រឹះស្ថានផ្ដល់សេវាទូទាត់ តាមដានពីវឌ្ឍនភាពអាជីវកម្ម និងបញ្ហាប្រឈមនានា និងដាក់ចេញនូវអនុសាសន៍ ដើម្បីទប់ស្កាត់នូវហានិភ័យ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០២២ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន ៣៥ ទទួលបានអាជ្ញាប័ណ្ណ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ២ ទទួលបានលិខិតអនុញ្ញាតធ្វើប្រតិបត្តិការទូទាត់សងប្រាក់ ដែលមានអតិថិជនចុះឈ្មោះបង្កើតគណនីអីវ៉ាឡេតសរុប ១៧,៥ លានគណនី។ គ្រឹះស្ថានធនាគារនឹងហិរញ្ញវត្ថុ ៤១ បានចេញផ្សាយប័ណ្ណទូទាត់ គ្រឹះស្ថានចំនួន ៣៧ ផ្ដល់សេវាធនាគារតាមអ៊ីនធឺណេត និងគ្រឹះស្ថានចំនួន ៣៣ ផ្តល់សេវាធនាគារចល័ត។ ចំនួនប្រតិបត្តិការរបស់សេវាទូទាត់សងប្រាក់បានកើនឡើងពី ៧០៨ លានប្រតិបត្តិការដល់ ១ ពាន់លានប្រតិបត្តិការ ហើយទំហំប្រាក់ក៏បានកើនឡើងដល់ ២៧២,៥ ពាន់លានដុល្លារអាមេរិក (កើន ៣៤%) ស្មើនឹងជាង ១០ ដង នៃផ.ស.ស។

ទន្ទឹមនេះ ការទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសដទៃទៀតក្នុងតំបន់ក៏ត្រូវបានបន្តជំរុញជាលំដាប់ ដោយបាននិងកំពុងបន្តភ្ជាប់ការទូទាត់ឆ្លងដែនជាមួយធនាគារកណ្តាលឡាវ និងធនាគាររដ្ឋវៀតណាម បន្ទាប់ពីកិច្ចសហការជោគជ័យជាមួយធនាគារកណ្ដាលថៃ ដើម្បីសម្រួលការទូទាត់ឆ្លងដែនឱ្យកាន់តែមានភាពងាយស្រួល រហ័ស សុវត្ថិភាព និងជំរុញបរិយាបន្នហិរញ្ញវត្ថុ។

ប្រតិបត្តិការសរុបរបស់ប្រព័ន្ធទូទាត់សងប្រាក់បានកើនពី ១០,៤ លានប្រតិបត្តិការ ដល់ប្រមាណ ២៦,៦ លានប្រតិបត្តិការ ហើយទំហំទឹកប្រាក់ក៏បានកើនឡើងដល់ប្រមាណ ១៧២,៦ ពាន់លានដុល្លារអាមេរិក (កើន ៣១,៣%) ស្មើនឹងជាង ៦ដង នៃ ផ.ស.ស។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ចាប់តាំងពីវិបត្តិកូវីដ-១៩មក ការជួញដូរតាមប្រព័ន្ធអនឡាញមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័ស ហើយមធ្យោបាយទូទាត់អេឡិចត្រូនិកកាន់តែពេញនិយមនៅទូទាំងប្រទេស ស្របពេលដែលចំនួនការប្រើប្រាស់ទូរស័ព្ទចល័តមាន ១៩,៦លានគ្រឿង និងអ្នកប្រើប្រាស់អ៊ីនធឺណែតកើនដល់ ១៨ លាននាក់។ ដើម្បីដើរឱ្យទាន់ការវិវត្តដ៏ឆាប់រហ័សនេះ ប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្មជាលំដាប់ សម្រាប់ការសម្រួលដល់ការទូទាត់នៅក្នុងសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងឆាប់រហ័ស ។

ឯកឧត្តម ជា ចាន់តូ បានបន្តថា បច្ចុប្បន្ននេះ ប្រព័ន្ធទូទាត់កម្ពុជា ជាពិសេសប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) បានសម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជំរុញបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានលើកមុខមាត់នៃប្រព័ន្ធទូទាត់កម្ពុជានៅលើឆាកអន្តរជាតិចំពោះភាពច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់ ស្របពេលដែលគណនីអ៊ីវ៉ាឡេតបានកើនគួរឡើងឱ្យកត់សម្គាល់ដល់ ១៧,៩ លានគណនី។

លើសពីនេះ ការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ ត្រូវបានជំរុញជាលំដាប់ សំដៅរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការបង្វែរប្រាក់ពីក្រៅប្រទេស។ កន្លងមកធនាគារជាតិនៃកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ និងម៉ាឡេស៊ី និងកំពុងបញ្ចប់ការតភ្ជាប់ជាមួយប្រទេសឡាវ និងវៀតណាម ដើម្បីដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ ។

ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍ដូច្នេះថា អត្ថប្រយោជន៍នៃទំនើបកម្មប្រព័ន្ធទូទាត់ ត្រូវបានបង្ហាញយ៉ាងជាក់ច្បាស់ក្នុងអំឡុងពេលបិទខ្ទប់ ដោយបានគាំទ្រដល់ដំណើរការអាជីវកម្មនានាតាមប្រព័ន្ធអនឡាញ និងវិធានការគាំពារសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការផ្ទេរប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិតនិងប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ បានភ្លាមៗ និងមានតម្លាភាព។

ទោះយ៉ាងណា ធនាគារជាតិនៃកម្ពុជាក៏បានយកចិត្តទុកដាក់លើការការពារហានិភ័យពីឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Cybercrime) តាមរយៈការតាមដានជាប្រចាំលើដំណើរការប្រព័ន្ធទូទាត់ ការពង្រឹងបទប្បញ្ញតិ្តពាក់ព័ន្ធ និងការត្រួតពិនិត្យគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Genki Sushi បើកសាខាថ្មីនៅផ្សារទំនើប អ៊ីអន ម៉ល ទី ១ និងនាំអាហារស៊ូស៊ី Kaiten ដ៏ល្បី​របស់ជប៉ុនសម្រាប់​ប្រជាជនកម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/01/2026

ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២ Genki Sushi បានប្រកាសបើកសាខាថ្មីរបស់ខ្លួននៅផ្សារទំនើប អ៊ីអនម៉លទី ១ ក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យប្រជាជនកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការទទួលបានអាហារស៊ូស៊ី​ដ៏ពេញនិយម ពី​ភោជនីយដ្ឋាន Genki Sushi នេះ​

ខេត្តក្រចេះ នឹងមានរោងចក្រផលិតស៊ីម៉ង់ត៍ខ្នាតយក្សចូលទៅវិនិយោគក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2026

វត្តមាននៃក្រុមហ៊ុនបរទេសចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅខេត្តក្រចេះត្រូវគេមើលឃើញថា នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់

តម្លៃប្រេងបានធ្លាក់ចុះជាង ៤% បន្ទាប់ពីក្តីបារម្ភនៃការវាយប្រហារលើអ៊ីរ៉ង់ពីសំណាក់អាម៉េរិកត្រូវបានកាត់បន្ថយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2026

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ៤,១៥% ឬ ៦៣,៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ៤,៥៦% ឬ ៥៩,២ ដុល្លារក្នុងមួយបារ៉ែល

សមរភូមិទាំង​៥ របស់ក្រសួងរៀបចំដែនដី បាន និងកំពុងគាំទ្រ​ លើកទឹកចិត្ត​ដល់វិស័យឯកជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/01/2026

សមរភូមិទាំង៥​ របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បាន និងកំពុងគាំទ្រ លើកទឹកចិត្ត​ដល់​វិស័យឯកជន​ ដែលធ្វើឱ្យ​វិនិយោគិនកាន់តែមានភាពកក់ក្ដៅ

អាម៉េរិក បន្ថយពន្ធមកត្រឹម ១៥% លើការនាំចូលពីកោះតៃវ៉ាន់ ជាថ្នូរនឹងការវិនិយោគរាប់រយពាន់លានដុល្លារមកលើឧស្សាហកម្មឈីបរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2026

សហរដ្ឋអាម៉េរិកបានយល់ព្រមកាត់បន្ថយអត្រាពន្ធមកនៅត្រឹម ១៥% លើការនាំចូលពីកោះតៃវ៉ាន់ ដែលជាថ្នូរនឹងការវិនិយោគតម្លៃរាប់រយពាន់លានដុល្លាររបស់កោះមួយនេះទៅលើការផលិតបន្ទះសៀគ្វីអេឡិចត្រូនិក

ក្រសួងឧស្សាហកម្ម និងអង្គការដៃគូចំនួន២ រៀបចំកម្មវិធីពង្រីកសេវាទឹកស្អាតធន់នឹងអាកាសធាតុ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/01/2026

ក្រសួងឧស្សាហកម្ម រួមជាមួយអង្គការ UNICEF និងអង្គការ UNCDF បានជួបពិភាក្សាគ្នារៀបចំអភិបាលកិច្ចកម្មវិធីរួមហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងថាមពលឆ្លាតវៃនៅកម្ពុជា

ក្រសួងរៀបចំដែនដី កំពុងត្រួតពិនិត្យទស្សនាទានឆ្ពោះទៅរៀបចំគោលនយោបាយសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/01/2026

ក្រសួងរៀបចំដែនដី កំពុងត្រួតពិនិត្យ ទស្សនាទានឆ្ពោះទៅរៀបចំគោលនយោបាយសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច ដើម្បីគាំពារដល់គុណភាពជីវិតមន្ត្រីរាជការក្រោយចូលនិវត្តន៍

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បង្ហាញការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុដល់កងទ័ពជួរមុខ និងជនភៀសសឹកដោយសារជម្លោះព្រំដែន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/01/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន

ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរ​ទៅ​ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2026

ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរ​ទៅ​ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦

អ្នកជំនាញ​ណែនាំឱ្យ​បង្កើនការប្រុង​ប្រយ័ត្នចំពោះការទិញអចលនទ្រព្យក្នុងស្ថានភាពទីផ្សារមិនច្បាស់លាស់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2026

អ្នកជំនាញក្នុងវិស័យ​អចលនទ្រព្យបានណែនាំឱ្យ​អ្នកដែលមានបំណងទិញអចលនទ្រព្យ​សម្រាប់វិនិយោគ ឬលក់បន្តយកចំណេញ ត្រូវបង្កើនការ​ប្រុ​ងប្រយ័ត្ន​ជៀសវាង​ខាតបង់ប្រាក់កាស

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី